ជំងឺរាតត្បាត Covid-19 បង្ហាញពីតម្រូវការក្នុងការពង្រីកឥទ្ធិពលរបស់ថៃក្នុងតំបន់
សេដ្ឋកិច្ចរបស់ប្រទេសថៃកំពុងថយចុះយ៉ាងខ្លាំង។ កំណើន GDP បានធ្លាក់ចុះពី ៥ ភាគរយនៅដើមឆ្នាំ ២០១៨ មកនៅត្រឹម ២ ភាគរយនៅចុងឆ្នាំ ២០១៩។ ការវាស់ស្ទង់ទីផ្សារភាគហ៊ុនរបស់ប្រទេសថៃនៅចុងឆ្នាំ ២០១៩ មានការថយចុះបើធៀបទៅខែមករានៃឆ្នាំ ២០១៨ ហើយឆ្នាំនេះធ្លាក់ចុះនេះគឺរហូតទៅដល់ ៣០ ភាគរយ។ ធនាគារកណ្តាលថៃបានលុបចោលការប្រាក់ក្នុងខែមករា ហើយអាចនឹងលុបចោលបន្តទៀតនាពេលខាងមុខនេះ។
ការរាតត្បាតនៃជំងឺ Covid-19 បានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរទៅលើប្រទេសថៃព្រោះសេដ្ឋកិច្ចរបស់ប្រទេសនេះពឹងផ្អែកយ៉ាងខ្លាំងទៅលើវិស័យទេសចរណ៍។ ថៃបានបិទច្រកព្រំដែនចាប់ពីថ្ងៃទី ២៥ មីនា រហូតដល់ថ្ងៃទី ៣០ មេសា លើកលែងតែការធ្វើដំណើររបស់ប្រជាជនថៃ និងជនបរទេសដែលរស់នៅក្នុងប្រទេសថៃ។ ជាក់ស្ដែងឆ្នាំមុន ភ្ញៀវចិនគឺជាប្រភពភ្ញៀវទេសចរណ៍ដ៏ធំរបស់ប្រទេសនេះ រហូតទៅដល់ ២៨ ភាគរយនៃចំនួនភ្ញៀវទេសចរណ៍សរុប។
អត្ថបទទាក់ទង៖ ថៃរកឃើញមនុស្ស ៦៦ម៉ឺននាក់ទូទាំងប្រទេសចាត់ថ្នាក់ជា «អ្នកមានហានិភ័យខ្ពស់»
ទោះបីជាមានបញ្ហានេះក្តី ថៃនៅតែជាអ្នកនាំមុខក្នុងវិស័យជំនួញដោយប្រមូលផ្តុំទៅដោយអ្នកវិនិយោគ អ្នកមានជំនាញនិងចំណេះដឹងខ្ពស់ក្នុងវិស័យការងារនៅអាស៊ីអាគ្នេយ៍។ បើសម្លឹងទៅមើលតំបន់ទន្លេមេគង្គដែលជាតំបន់ដែលថៃមានឥទ្ធិពលខ្លាំង ថៃនៅតែអាចរក្សានូវសក្តានុពលនៃការរីកចម្រើនរបស់ខ្លួនបាន។
អត្ថបទទាក់ទង៖ ប្រទេសថៃត្រូវការការចូលរួមពីពលរដ្ឋ៨០ភាគរយ ទើបអាចទប់ស្កាត់ការឆ្លងកូវីដ១៩ បាន
តំបន់ទន្លេមេគង្គប្រមូលផ្តុំទៅដោយប្រជាជនរស់នៅចំនួន ២៤២ លាននាក់ ជាមួយនឹង GPDសរុបចំនួន ៩០៤ ពាន់លានដុល្លារអាមេរិក។ ក្នុងនោះ សេដ្ឋកិច្ចប្រទេសថៃមានចំនួន ៥៧ ភាគរយនៃចំនួនសរុប ហើយមានប្រជាជនចំនួន ៦៧ លាននាក់ស្ថិតក្នុងលំដាប់លេខពីរបន្ទាប់ពីវៀតណាម ធ្វើឲប្រទេសនេះមានសេដ្ឋកិច្ចធំជាងគេ និងឥទ្ធិពលខ្លាំងជាងគេក្នុងតំបន់។ ការរួមបញ្ជូលសេដ្ឋកិច្ចក្នុងតំបន់បានបើកឱកាសឲ្យអ្នកជំនួញ និងអ្នកវិនិយោគរបស់ប្រទេសថៃកាន់តែទូលំទូលាយ។
ចុចអាន៖ កាណាដាបញ្ចេញទឹកប្រាក់ជាង៥០ពាន់លានដុល្លារ ជួយអាជីវកម្មបង់ប្រាក់ឈ្នួលបុគ្គលិក
GDP របស់ប្រជាជនថៃម្នាក់ៗដែលមានតម្លៃប្រហែល ៦ ពាន់ដុល្លារអាមេរិកក្នុងឆ្នាំ ២០១៨ ដែលធៀបទៅនឹង GPD របស់ប្រទេសជិតខាងគឺចន្លោះពី ២៥០០ ដុល្លារអាមេរិកនៅឡាវ និងវៀតណាម និង ១៥០០ ដុល្លារអាមេរិកនៅកម្ពុជានិងភូមា។ ភាពខុសគ្នាដ៏ធំធេងនេះ ស្តែងឲ្យឃើញពីភាពខុសគ្នានៃការរួមបញ្ចូលគ្នារវាងវិស័យបច្ចេកវិទ្យា និងជំនួញ ដែលបានបើកចំហរការរកស៊ីរវាងក្រុមហ៊ុនថៃ និងដៃគូក្នុងតំបន់។ វិស័យជំនួញក្នុងប្រទេសថៃបានចាប់យកឱកាសទាំងអស់នេះដើម្បីបង្កើនទ្រព្យ និងបណ្តាក់ទុនឈានទៅរកការរីកចម្រើនទៅថ្ងៃមុខ៕
ប្រភព៖ Forbes
ដោយ៖ វាង ខាវីន