គតិ​​ ៨​ឃ្លា ដែល​បុគ្គល​ប្រកបដោយ​គតិបណ្ឌិត​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​មនុស្សលោក​បាន​និយាយ​អំពី​ចក្រវាល​



ខាងក្រោម​នេះ​គឺជា​គតិ​ចំនួន ​៨​ឃ្លា ដែល​បុគ្គល​ប្រកបដោយ​គតិបណ្ឌិត​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​មនុស្សលោក​បាន​និយាយ​អំពី​ចក្រវាល:

) «ច្បាប់​ដ៏​មូលដ្ឋាន​នៃ​ចក្រវាល​មាន​លក្ខណៈ​សាមញ្ញ ប៉ុន្តែ​ដោយសារតែ​ញាណ​របស់​យើង​មាន​ដែន​កំណត់ យើង​មិន​អាច​យល់​ពី​ពួក​វា​បាន​ឡើយ។ វា​មាន​នូវ​រចនាសម្ព័ន្ធ​នៅ​ក្នុង​ការ​បង្កើត។» អាលប៊ឺត អាញស្តាញ

) «ការ​ស្រមើស្រមៃ​គឺជា​កម្លាំង​ដ៏​មាន​អានុភាព​បំផុត​នៅ​ក្នុង​ចក្រវាល។» អាលប៊ឺត អាញស្តាញ

) «មិន​មាន​ហេតុផល​ដ៏​គួរឲ្យ​សម​ហេតុផល​ណា​ដើម្បី​សង្ស័យ​ថា​ចក្រវាល​បាន​កកើត​ឡើង​ជា​អនន្ត​ក្នុង​រយៈពេល​ជា​អនន្ត​មក​ហើយ​នោះ​ឡើយ។ វា​គ្រាន់តែ​ជា​ជំនឿ​ខុសឆ្គង​ប៉ុណ្ណោះ​ដែល​ព្យាយាម​និយាយ​ថា​តើ​ចក្រវាល​កើតឡើង​ដោយ​របៀប​ណា ដែល​មិន​ថា​៤​ពាន់​ឆ្នាំ​ឬ​២០​ពាន់​លាន​ឆ្នាំ​មុន​នោះ​ឡើយ។» Hannes Alfven


) «ចក្រវាល​ហាក់​ដូចជា​មិនមែន​ទន់ភ្លន់​ហើយ​ក៏​មិនមែន​ឃោរឃៅ​នោះ​ដែរ វា​គ្រាន់តែ​ព្រងើយកន្តើយ​មិន​អើពើ​ប៉ុណ្ណោះ។» Carl Sagan

) «វា​ត្រូវតែ​មាន​ប៉ូល​វិជ្ជមាន​និង​ប៉ូល​អវិជ្ជមាន​នៅ​ក្នុង​គ្រប់​អ្វីៗ​ទាំងអស់​ដើម្បី​ឲ្យ​ចក្រវាល​អាច​បំពេញ​១​សៀគ្វី​ឬ​១​ជុំ បើ​មិន​មាន​វា​ទេ​វា​នឹង​មិន​មាន​សកម្មភាព មិន​មាន​ចលនា​អ្វី​ឡើយ។» John McDonald

) «នៅ​ពេល​ដែល​យើង​បាន​រៀនសូត្រ​គ្រប់គ្រាន់​អំពី​ចក្រវាល យើង​នឹង​សារភាព​ទៅ​កាន់​ខ្លួនឯង​ថា​ពួក​យើង​នឹង​មិន​អាច​ដឹង​ទាំងអស់​នោះ​ឡើយ។» Jack Kirby

) «ពួក​យើង​មិន​ដឹង​អ្វី​ទាំងអស់។ រាល់​ចំណេះដឹង​របស់​យើង​មិនមែន​ជា​អ្វី​ក្រៅតែ​ជា​ចំណេះដឹង​របស់​កូន​សិស្ស​សាលា​ប៉ុណ្ណោះ។ ធម្មជាតិ​ពិត​នៃ​អ្វីៗ ពួក​យើង​ប្រហែល​ជា​មិន​អាច​ដឹង​បាន​នោះ​ឡើយ។» អាលប៊ឺត អាញស្តាញ

) «បើ​អ្នក​ទៅ​ស្វែងរក​អ្នក​បង្កើត អ្នក​នឹង​ត្រឡប់​មក​វិញ​ដៃ​ទទេ។ ប្រភព​នៃ​ចក្រវាល​ជា​មូលដ្ឋាន​បំផុត​គឺ​មិន​អាច​ដឹង​បាន ស្ទឹង​ដែល​មិន​អាច​មើល​ឃើញ​បាន​យ៉ាង​ធំ​អស្ចារ្យ​ហូរ​ជា​និរន្ត​ឆ្លងកាត់​ជ្រលង​ភ្នំ​ដ៏​ធំ​និង​ដែល​សម្បូរ​ទៅ​ដោយ​ជីវជាតិ។ ស្ងប់ស្ងាត់ និង​មិន​កើតឡើង​ដោយ​ការ​បង្កើត វា​បង្កើត​អ្វីៗ​គ្រប់យ៉ាង។» ឡៅជឺ

ដោយ៖ ស្រីពៅ

អត្ថបទទាក់ទង៖ ឃ្លា​ចំនួន​១២​ដែល​បាន​ដកស្រង់​ចេញ​ពី​សៀវភៅ Tao Te Ching របស់​ឡៅជឺ

X
5s