​​​​​​​​​​​​​​​​វៀតណាម​មាន​​រោងចក្រ​ ៤០​ផលិត​ម៉ាស​បាន​ ៧​លាន​ក្នុង​មួយ​ថ្ងៃ​​



បើ​តាម​ការ​ប្រកាស​របស់​រដ្ឋាភិបាល​វៀតណាម​ឱ្យ​ដឹង​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ សប្ដាហ៍​កន្លង​ទៅ​ បាន​ឱ្យ​ដឹង​ថា​ ​​វៀតណាម​មាន​សហគ្រាស​ និង​រោងចក្រ​សរុប​ ៤០​ទូទាំង​ប្រទេស​ដែល​មាន​សមត្ថភាព​ផលិត​ម៉ាស​សរុប​បាន​ ៧​លាន​ក្នុង​មួយ​ថ្ងៃ។

នេះ​ជា​របត់​ថ្មី​មួយ​ដែល​វៀតណាម​ បាន​និង​កំពុង​ប្រឹងប្រែង​ធានា​ឱ្យ​បាន​នូវ​បរិមាណ​ម៉ាស​​សម្រាប់​ការ​ស្តុក​ទុក​នៅ​ក្នុង​ប្រទេស​ ក៏​ដូច​​ជា​នាំចេញ​ និង​​ក៏​ចូលរួម​ចំណែក​ដល់​ការ​ផ្ដល់​ជំនួយ​ដល់​បណ្ដា​ប្រទេស​ជា​មិត្ត​ និង​បណ្ដា​ប្រទេស​ដែល​កំពុង​ទទួល​រង​គ្រោះ​​ធ្ងន់ធ្ងរ​ដូច​នៅ​អឺរ៉ុប និង​អាមេរិក​ផង​ដែរ។

​​អ្វី​ដែល​កាន់​តែ​ចាប់​អារម្មណ៍​ ក្រុមហ៊ុន​ធំ​បំផុត​របស់​វៀតណាម​សែស្រឡាយ​ Vingroup ​កំពុង​តែ​បង្វែ​ផលិតកម្ម​របស់​ខ្លួន​មក​ផលិតផល​ម៉ាស៊ីន​ជំនួយ​ការ​ដក​ដង្ហើម​ (ventilators) និង​ទែរម៉ូមែត្រ​ដែល​ជា​​ការ​ផ្លាស់ប្ដូរ​ដំបូង​បំផុត​​សម្រាប់​សហគ្រាស​ធំ​បំផុត​របស់​វៀតណាម​នា​ពេល​នេះ។

នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​ Vingroup លោក​ Nguyen Viet Quang ​បាន​អះអាង​ថា​ ​ម៉ាស៊ីន​ជំនួយ​ការ​ដក​ដង្ហើម​ ៥០០០​នឹង​ត្រូវ​បញ្ជូន​ទៅ​កាន់​ក្រសួង​សុខាភិបាល​សប្ដាហ៍​ក្រោយ​ ហើយ​ក្រុមហ៊ុន​សង្ឃឹម​ថា​ នឹង​​ផលិត​រាប់​ពាន់​ទៀត​សម្រាប់​រយៈពេល​ ១​ខែ​ដើម្បី​​ត្រៀម​ជួយ និង​ផ្គត់ផ្គង់​តម្រូវ​ការ​សកល៕

ដោយ៖ រតនៈវិភូ​

X
5s