ទស្សនចំនួន ១០ឃ្លា ពីអ្នកនិពន្ធជនជាតិជប៉ុន ដែលនិយាយយ៉ាងស៊ីជម្រៅចូលទៅដល់ខ្លឹមនៃជីវិត
ថ្ងៃនេះយើងបានចងក្រងនូវទស្សនចំនួន ១០ឃ្លា ពីអ្នកនិពន្ធជនជាតិជប៉ុន ដែលនិយាយយ៉ាងស៊ីជម្រៅចូលទៅដល់ខ្លឹមនៃជីវិត៖
- «នៅក្នុងពិភពលោកដែលឆ្កួត មានតែមនុស្សឆ្កួតប៉ុណ្ណោះដែលប្រក្រតី។» Akira Kurosawa
- «រឿងដែលសំខាន់បំផុតដែលយើងបានរៀនពីសាលាគឺជាការពិតថារឿងដែលសំខាន់បំផុតមិនអាចត្រូវបានរៀនពីសាលាបានឡើយ។» Haruki Murakami
- «មនុស្សភាគច្រើនមិនស្វែងរកការពិតដែលអាចត្រូវបានបញ្ជាក់បាននោះឡើយ។ ដូចអ្វីដែលអ្នកនិយាយថា ការពិតច្រើនតែត្រូវបានអមដំណើរជាមួយការឈឺចាប់ដ៏ខ្លាំង ហើយស្ទើរតែមិនមាននរណាម្នាក់ឡើយដែលស្វែងរកការពិតដែលគួរឲ្យឈឺចាប់។ អ្វីដែលមនុស្សត្រូវការគឺជារឿងដែលពីរោះស្ដាប់និងមានលក្ខណៈលួងលោមដែលធ្វើឲ្យពួកគេមានអារម្មណ៍ហាក់ដូចជាជីវិតរបស់ពួកគេមានអត្ថន័យអ្វីមួយ។ ហេតុនេះហើយទើបបានជានាំឲ្យមានសាសនា។» Haruki Murakami
- «មិនថាអ្នកធ្វើដំណើរឆ្ងាយប៉ុណ្ណា អ្នកមិនអាចគេចចេញពីខ្លួនឯងបានឡើយ។» Haruki Murakami
- «គ្មាននរណាម្នាក់ស្រមៃថាតើមនុស្សម្នាក់អាចកុហកពីសភាពនៃបេះដូងរបស់ខ្លួនឯងបានល្អប៉ុណ្ណានោះឡើយ។» Yukio Mishima
- «ការរស់នៅគ្រាន់តែជាភាពច្របូកច្របល់នៃអត្ថិភាពប៉ុណ្ណោះ។» Yukio Mishima
- «ក្នុងសម័យទំនើបនេះ ការអប់រំពិតជាមានភាពទន់ខ្សោយពេកហើយ។ អ្នកទាំងអស់គ្នានៅទីនេះសុទ្ធតែទទួលបានការអប់រំដែលទន់ខ្សោយ។ អ្នកទាំងអស់គ្នាសុទ្ធតែទទួលបានការអប់រំដែលធ្វើឲ្យការគិតរបស់អ្នកក្លាយទៅដូចជាសព្វវចនាធិប្បាយ(encyclopedias)ទៅហើយ។»
- «អ្នកត្រូវតែដឹងពីរបៀបក្នុងការងើបឡើងចេញពីភាពមិនសំខាន់ទាំងឡាយនៃជីវិត ដែលមនុស្សភាគច្រើនត្រូវបានរកឃើញខ្លួនឯងលិចលង់នៅក្នុងនោះ។» D. T. Suzuki
- «យោងតាមZen ជីវិតត្រូវរស់នៅឲ្យដូចជាបក្សីដែលហើរកាត់ខ្យល់ ឬក៏ដូចជាត្រីដែលហែលក្នុងទឹក។» D. T. Suzuki
- «រហូតទាល់តែវាដុះចេញមកពីអ្នក ពុំនោះទេគ្មានចំណេះដឹងណាពិតជារបស់អ្នកនោះឡើយ វាគ្រាន់តែជាស្លាបបក្សីដែលត្រូវបានខ្ចីប៉ុណ្ណោះ។ D. T. Suzuki
អត្ថបទទាក់ទង៖ សុភាសិត១០ឃ្លាពីជនជាតិជប៉ុន ដែលអ្នកគួរបានអានយ៉ាងហោចក៏ម្ដងនៅក្នុងជីវិត
ដោយ៖ ស្រីពៅ