ទស្សនជីវិតចំនួន ១០ឃ្លា ដែលសុទ្ធតែមានតម្លៃនឹងឲ្យអ្នកយកទៅគិតពិចារណា
ថ្ងៃនេះយើងបានដកស្រង់នូវទស្សនជីវិតចំនួន ១០ឃ្លា ដែលសុទ្ធតែមានតម្លៃនឹងឲ្យអ្នកយកទៅគិតពិចារណា៖
- «ជនសាងបាបវាយតម្លៃជនសាងបាបដែលបានសាងបាបនៅក្នុងរបៀបខុសគ្នា។» Sui Ishida
- «មានពេលខ្លះស្មៅខៀវខ្ចីជាងនៅត្រើយម្ខាងទៀតក៏ដោយសារតែវាក្លែងក្លាយ។» អនាមិក
- «មិនមែនគ្រប់មនុស្សដែលដើរត្រេតត្រត សុទ្ធតែវង្វេងឡើយ។» J. R. R. Tolkien
- «មនុស្សដឹងក្ដីទាំងអស់សុទ្ធតែធ្លាប់ជាកូនក្មេង ប៉ុន្តែមានតែតិចតួចនាក់ប៉ុណ្ណោះដែលនៅចងចាំ។» Antoine de Saint-Exupery
- «វាជារឿងដែលគួរឲ្យអស់សំណើចនៅត្រង់ថា គ្រប់គ្នាដែលកុហកក្លាយជាល្បីល្បាញ ឯគ្រប់គ្នាដែលនិយាយការពិតក្លាយជាមនុស្សរោគចិត្ត។» អនាមិក
- «មនុស្សដែលមានអារម្មណ៍ថាត្រូវការគ្រប់គ្រងអ្នកដទៃ មិនមានការគ្រប់គ្រងទៅលើខ្លួនឯងឡើយ។» អនាមិក
- «អ្នកនឹងរៀនបានអ្វីមួយរាល់ថ្ងៃបើអ្នកផ្ចង់អារម្មណ៍។» Ray LeBlond
- «មនុស្សទាមទារចង់បានសេរីភាពក្នុងការបញ្ចេញមតិជាសំណងសម្រាប់សេរីភាពក្នុងការគិតដែលពួកគេកម្រប្រើប្រាស់។» Soren Kierkegaard
- «ធាតុដែលច្រើនជួបប្រទះបំផុតចំនួន២នៅក្នុងចក្រវាល គឺជាអ៊ីដ្រូហ្សែននិងភាពឆោតល្ងង់។» Harlan Ellison
- «បញ្ហាមិនមែននៅត្រង់ថាមនុស្សមិនបានទទួលការអប់រំនោះឡើយ។ បញ្ហានៅត្រង់ថាពួកគេទទួលបានការអប់រំគ្រប់គ្រាន់ល្មមនឹងជឿទៅលើអ្វីដែលពួកគេត្រូវបានបង្រៀន និងមិនមានការអប់រំគ្រប់គ្រាន់នឹងចោទសួរទៅលើអ្វីដែលពួកគេត្រូវបានបង្រៀន។» អនាមិក
អត្ថបទទាក់ទង៖ ឃ្លាដកស្រង់ចំនួន ៧ដែលមានខ្លឹមសារលើកឡើងអំពីភាពល្អឥតខ្ចោះ
ដោយ៖ ស្រីពៅ