គតិបណ្ឌិត​ចំនួន​ ១០​ឃ្លា ដែល​អាច​ដាស់​អ្នក​ឲ្យ​ងាក​មក​ផ្សារភ្ជាប់​ជាមួយ​ធម្មជាតិ​របស់​ខ្លួនឯង​វិញ​



ថ្ងៃនេះ​យើង​បាន​ដកស្រង់​នូវ​គតិបណ្ឌិត​ចំនួន​ ១០​ឃ្លា ដែល​អាច​ដាស់​អ្នក​ឲ្យ​ងាក​មក​ផ្សារភ្ជាប់​ជាមួយ​ធម្មជាតិ​របស់​ខ្លួនឯង​វិញ៖

  1. «នៅ​ពេល​យើង​បំផ្លាញ​អ្វីមួយ​ដែល​បាន​បង្កើត​ដោយ​មនុស្ស យើង​ហៅ​វា​ថា​ជា​អំពើ​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​សាធារណជន​ឬ​ឯកជន។ ប៉ុន្តែ​នៅ​ពេល​យើង​បំផ្លាញ​អ្វីមួយ​ដែល​បាន​បង្កើត​ដោយ​ធម្មជាតិ យើង​ហៅ​វា​ថា​ជា​ការ​អភិវឌ្ឍ។» Ed Begley Jr
  2. «ផែនដី​មិនមែន​ជា​កម្មសិទ្ធិ​របស់​មនុស្ស​ឡើយ មនុស្ស​ទេ​ដែល​ជា​កម្មសិទ្ធិ​របស់​ផែនដី។ អ្វីៗ​ទាំងអស់​ត្រូវ​បាន​ផ្សារភ្ជាប់​ប្រៀប​បាន​ទៅ​នឹង​ឈាម​ដែល​រួបរួម​យើង​ទាំងអស់​គ្នា។ មនុស្ស​មិនមែន​វេញ​ត្បាញ​សំណាញ់​នៃ​ជីវិត​ឡើយ ពួកគេ​គ្រាន់តែ​ជា​អំបោះ​មួយ​ខ្សែ​នៅ​ក្នុង​នោះ​ប៉ុណ្ណោះ។ អ្វី​ក៏​ដោយ​ដែល​ពួកគេ​បាន​ធ្វើ​ទៅលើ​សំណាញ់​នោះ ក៏​ដូចជា​ពួកគេ​បាន​ធ្វើ​ទៅលើ​ខ្លួនឯង​ដែរ។» Chief Seattle
  3. «ធម្មជាតិ​ពិត​ជា​មាន​អំណាច​ក្នុង​ការ​ព្យាបាល​ពិត​មែន។ ដោយ​ការ​ដែល​ធ្វើឲ្យ​អ្នក​បន្ថយ​ល្បឿន​ជាង​មុន​និង​អនុញ្ញាត​ឲ្យ​អ្នក​ចាប់​អារម្មណ៍​ទៅលើ​ក្លិន សំឡេង និង​អារម្មណ៍​នៃ​ធម្មជាតិ អ្នក​ប្រែ​ក្លាយ​ជា​ស្ថិត​នៅ​ក្នុង​បច្ចុប្បន្ន មាន​សតិ​ដឹង និង​ច្រើនតែ​មាន​អារម្មណ៍​ស្ត្រេស​តិច​ជាង​មុន។ អ្នក​ប្រែ​ក្លាយ​ជា​លែង​រវល់​ទៀត​ហើយ។» Lettie Stratton
  4. «បើ​អ្នក​ពិត​ជា​ស្រឡាញ់​ធម្មជាតិ អ្នក​នឹង​រក​ឃើញ​ភាព​ស្រស់​ស្អាត​គ្រប់​ទីកន្លែង។» Vincent Van Gogh
  5. «នៅ​ក្នុង​ធម្មជាតិ ពន្លឺ​បង្កើត​ពណ៌។ នៅ​ក្នុង​រូបភាព ពណ៌៌បង្កើត​ពន្លឺ។» Hans Hofmann
  6. «ធម្មជាតិ​មិន​ប្រញាប់ប្រញាល់ តែ​អ្វីៗ​សុទ្ធតែ​បាន​សម្រេច​បាន។» ឡៅជឺ
  7. «ធម្មជាតិ​គឺជា​ការ​ផ្សំផ្គុំ​ចូលគ្នា​ដែល​ឥត​មាន​ដែន​កំណត់​និង​ជា​ការ​ត្រឡប់​សារ​ឡើង​វិញ​ដដែលៗ​នៃ​ច្បាប់​ដែល​មាន​តិចតួច​បំផុត។» Ralph Waldo Emerson
  8. «ភ្នំ​គឺជា​ឆ្អឹង​របស់​ខ្ញុំ ស្ទឹង​គឺជា​សរសៃ​ឈាម​របស់​ខ្ញុំ។ ព្រៃ​ភ្នំ​គឺជា​ការ​គិត​របស់​ខ្ញុំ ឯ​ដួង​តារា​គឺជា​ក្ដី​សុបិន​របស់​ខ្ញុំ។ មហាសមុទ្រ​គឺជា​បេះដូង​របស់​ខ្ញុំ ចង្វាក់​លោត​របស់​វា​គឺជា​ជីពចរ​របស់​ខ្ញុំ។ សំឡេង​របស់​ផែនដី​សរសេរ​ពី​ចម្រៀង​នៃ​វិញ្ញាណ​របស់​ខ្ញុំ។» Wild Woman Sisterhood
  9.  «វិធី​ដ៏​ល្អ​បំផុត​ក្នុង​ការ​ចាប់​យក​ខណៈ​ពេល គឺជា​ការ​ផ្ចង់​អារម្មណ៍​យកចិត្តទុកដាក់។ នេះ​គឺជា​របៀប​ដែល​យើង​ហ្វឹកហាត់​ការ​សមាធិ។» Jon Kabat-Zinn
  10. «ផែនដី មេឃ ឈើ វាលស្រែ បឹង ស្ទឹង ភ្នំ និង​សមុទ្រ គឺជា​គ្រូ​បង្រៀន​ដែល​អស្ចារ្យ​ក្រៃលែង ដែល​បាន​បង្រៀន​ពួក​យើង​ច្រើន​លើស​ពី​អ្វី​ដែល​យើង​បាន​រៀន​ពី​សៀវភៅ​ទៅ​ទៀត។» John Lubbock

    អត្ថបទទាក់ទង៖ គតិ​ដ៏​មាន​តម្លៃ​ចំនួន​១១​ឃ្លា ដែល​និយាយ​ពី​ទំនាក់ទំនង​យ៉ាង​ស៊ីជម្រៅ​រវាង​មនុស្សលោក​និង​ធម្មជាតិ

ដោយ៖ ស្រីពៅ

X
5s