កិច្ចការសំខាន់ៗ ៧យ៉ាង ដែលបុគ្គលជោគជ័យតែងធ្វើនៅថ្ងៃអាទិត្យ
មនុស្សភាគច្រើនចាប់ផ្ដើមមានអារម្មណ៍ថាធុញទ្រាន់នៅល្ងាចថ្ងៃអាទិត្យ ដោយសារគេគិតថាស្អែកជាថ្ងៃច័ន្ទដែលជាថ្ងៃចាប់ផ្ដើមការងារ។ តែមនុស្សជោគជ័យមួយចំនួនធំមិនបានគិតដូចយើងនោះទេ គឺគេនឹងប្រើល្ងាចថ្ងៃអាទិត្យនេះឲ្យមានតម្លៃ និង មានប្រយោជន៍បំផុត៖
១) បែងចែកពេលវេលាឲ្យបានសមល្មមសម្រាប់គ្រួសារ មិត្តភ័ក្ដិ និងអ្នកនៅជុំវិញខ្លួន៖ ពួកគេដឹងថា ជាទូទៅគឺពួកគេមិនមានពេលគ្រប់គ្រាន់ទេគឺមានតែពេលចុងសប្ដាហ៍នេះឯង ទើបពួកគេចូលចិត្តចំណាយពេលវេលានេះជាមួយមនុស្សជាទីស្រលាញ់របស់ពួកគេ។
២) ចំណាយពេលលេងអ្វីសប្បាយៗ៖ ពេលខ្លះយើងមិនចាំបាច់ចំណាយពេលរៀបចំសម្រាប់ថ្ងៃច័ន្ទច្រើនហួសហេតុពេកទេ យ៉ាងណាមិញយើងគួរតែយកពេលវេលាទាំងនោះទៅធ្វើអ្វីដែលធ្វើឲ្យយើងសប្បាយចិត្តនិងមានអារម្មណ៍ល្អទៅវិញទៅទើបល្អ។
៣) រៀបចំការងារនៅក្នុងសប្ដាហ៍ក្រោយ៖ ពូកគេតែងតែរៀបចំការងារណាដែលត្រូវធ្វើ និងការងារណាដែលត្រូវបំពេញឲ្យហើយ ដូចនេះពួកគេងាយមានភាពស្មុគស្មាញនោះទេ។
៤) ហាត់ប្រាណ៖ ការធ្វើការហាត់ប្រាណពិតជាធ្វើឲ្យយើងមានអារម្មណ៍ស្រស់ស្រាយនិងមានសុខភាពល្អជានិច្ច ហើយក៏ធ្វើឲ្យយើងមានការត្រៀមខ្លួនរួចរាល់សម្រាប់ថ្ងៃបន្ទាប់ផងដែរ។
៥) អានសៀវភៅ៖ ពួកគេអានសៀវភៅរាល់ថ្ងៃ រីឯការអាននៅថ្ងៃអាទិត្យគ្រាន់តែជាទម្លាប់មួយសម្រាប់ពួកគេតែប៉ុណ្ណោះ។
៦)សម្រាក៖ ទោះបីជាអ្នករវល់យ៉ាងណាក៏ដោយអ្នកគួរតែចំណាយពេលដើម្បីសម្រាកឲ្យបានច្រើន ព្រោះបើសិនជាអ្នកធ្វើការច្រើនហួសពេក វាក៏មានផលប៉ះពាល់ដល់សុខភាពរបស់អ្នកដែរ។
៧) គិតវិជ្ជមាន៖ ការគិតវិជ្ជមាននឹងជួយអ្នកឲ្យមានការចាប់ផ្ដើមយ៉ាងល្អសម្រាប់ថ្ងៃខាងមុខទៀត។
ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី
ប្រភព៖ www.businessinsider.com