សុភាសិតពីជុំវិញពិភពលោកចំនួន ១៤ឃ្លា ពោរពេញដោយចំណេះដឹងដែលអាចឲ្យអ្នកបានរៀនសូត្រអ្វីម្យ៉ាង
ថ្ងៃនេះយើងបានចងក្រងនូវសុភាសិតពីជុំវិញពិភពលោកចំនួន ១៤ឃ្លា ដែលអាចឲ្យអ្នកបានរៀនសូត្រអ្វីម្យ៉ាងពីចំណេះដឹងដែលត្រូវបានបន្សល់ទុកទាំងនេះ៖
- «មនុស្សប្រៀបដូចជាសត្វចៀម ម្នាក់ដើរតាមម្នាក់ទៀតដោយមិនស្ទាក់ស្ទើរ។» សុភាសិតរ៉ូម៉ាំង
- «នៅក្នុងដំណើរវែងឆ្ងាយ សូម្បីតែបំពង់បឺតមួយក៏ធ្ងន់ដែរ។» សុភាសិតអ៊ីតាលី
- «មិនសុំរកការជួយ ហើយមនុស្សគ្រប់ទីកន្លែងនឹងរួសរាយ។ បើអ្នកមិនផឹក វាមិនសំខាន់ថាតើស្រាថ្លៃប៉ុន្មាននោះឡើយ។» សុភាសិតចិន
- «ចូរប្រុងប្រយ័ត្ននូវពាក្យសម្ដីដែលអ្នកនិយាយរាល់ថ្ងៃ ត្រូវប្រាកដថានីមួយៗល្អហើយពីរោះស្ដាប់ ពីព្រោះអាចនឹងមានថ្ងៃណាមួយនៅខាងមុខ នឹងមានពាក្យមួយចំនួនដែលអ្នកត្រូវញ៉ាំ។» សុភាសិតអាហ្វ្រិក
- «រៀនដោយមិនមានការសញ្ជឹងគិតគឺជាការខ្ជះខ្ជាយពេលវេលា។ សញ្ជឹងគិតដោយមិនមានការរៀនគឺជាគ្រោះថ្នាក់។» សុភាសិតចិន
- «ទឹកលាងសម្អាតអ្វីៗទាំងអស់លើកលែងតែសេចក្ដីអាម៉ាស់។» សុភាសិតប៊ុលហ្គារី
- «នៅពេលមនុស្សមិនអាចស្វែងរកសន្តិភាពនៅក្នុងខ្លួនឯងបាន វាគឺជារឿងឥតប្រយោជន៍នោះទេនឹងស្វែងរកវានៅទីដទៃ។» សុភាសិតបារាំង
- «ដំណើរនៃទឹកហូរនិងអនាគតនៃមនុស្សលោក មិនប្រាកដប្រជានោះឡើយ។» សុភាសិតជប៉ុន
- «មានក្ដីស្រឡាញ់ មានការឈឺចាប់។» សុភាសិតអេស្ប៉ាញ
- «ជនដែលដឹងពីរបៀបរស់នៅ ដឹងគ្រប់គ្រាន់ហើយ។» សុភាសិតអេស្ប៉ាញ
- «មនុស្សរឹងជាងដែក មាំជាងដុំថ្ម ប៉ុន្តែទន់ខ្សោយជាងផ្កាកុលាប។» សុភាសិតទួរគី
- «ទោះជាអ្នកអាចមើលឃើញខ្នងរបស់អ្នកដទៃ តែមិនអាចមើលឃើញរបស់ខ្លួនឯងបានឡើយ។» សុភាសិតជប៉ុន
- «មនុស្សដែលតូចទាបនៅតែមានអ្នកដែលតូចទាបជាងពួកគេ។» សុភាសិតជប៉ុន
- «ស្បែកជើងតែមួយមិនអាចតម្រូវជើងមនុស្សគ្រប់គ្នាបានឡើយ។» សុភាសិតអ៊ីតាលី
អត្ថបទទាក់ទង៖ សុភាសិតជប៉ុន១៣ឃ្លា ដែលអាចឲ្យអ្នកមើលឃើញចូលទៅកាន់ស្រទាប់មួយទៀតពីការពិតនៃជីវិតនេះ
ដោយ៖ ស្រីពៅ