សុភាសិតដ៏មានអត្ថន័យ ១៣ឃ្លា មានដើមកំណើតពីបណ្ដាប្រទេសនៅអាហ្វ្រិកខាងកើត
ខាងក្រោមនេះគឺជាសុភាសិតចំនួន ១៣ឃ្លា ដែលមានដើមកំណើតពីប្រជាជនដែលបានរស់នៅបណ្ដាប្រទេសដែលនៅអាហ្វ្រិកខាងកើត:
១) «ពួកយើងចាប់ផ្ដើមជាជនល្ងង់ខ្លៅនិងមានបញ្ញាតាមរយៈបទពិសោធន៍។»
២) «ជនដែលប្រញាប់ប្រញាល់រំលងហួសរឿងដែលល្អៗ។»
៣) «របស់ល្អលក់ដាច់ដោយខ្លួនវា របស់មិនល្អឃោសនាពីខ្លួនឯង។»
៤) «កុំចាក់ខោអាវមុនពេលកូនចាប់កំណើត។»
៥) «បន្តិចម្ដងៗ បន្តិចក្លាយជាច្រើន។»
៦) «គ្រប់យ៉ាងមានទីបញ្ចប់។»
៧) «មិត្តភ័ក្ដិជិតស្និទ្ធអាចក្លាយជាសត្រូវជិតស្និទ្ធ។»
៨) «បុគ្គលដែលចង្អុលម្រាមដៃរបស់គាត់ទៅកាន់មនុស្សម្នាក់ទៀត មិនបានចាប់អារម្មណ៍ថាម្រាមដៃ៤ទៀតកំពុងតែចង្អុលមកកាន់ទិសដៅរបស់គាត់នោះឡើយ។»
៩) «មិនមានការព្យាបាលណាដែលមិនមានការលះបង់នោះឡើយ។»
១០) «បុគ្គលដែលមិនដឹងពីរឿងមួយដឹងពីរឿងដទៃមួយទៀត។»
១១) «មិនមានឃ្លាណាដែលមិនមានអត្ថន័យពីរនោះឡើយ។»
១២) «បើអ្នកទទួលបានអំណោយ កុំវាស់វែងវា។»
១៣) «មើលឃើញខុសពីត្រូវបានគេប្រាប់។»
ដោយ៖ ស្រីពៅ
អត្ថបទទាក់ទង៖ សម្រង់សុភាសិតរបស់ទីបេចំនួន១១ ដែលអ្នកគួរអាននិងសិក្សាស្វែងយល់