ទស្សន​ស៊ីជ​ម្រៅ ​​៩​ឃ្លា ដែល​អ្នក​គួរ​អាន​ឲ្យរក​ឃើញ​ថាអ្វី​​ជា​បញ្ហា​នៅ​ក្នុង​ជីវិត​អ្នក​ពិតប្រាកដ​!​



ថ្ងៃនេះ​យើង​បាន​ចងក្រង​នូវ​ទស្សន​ដ៏​ស៊ីជម្រៅ​ចំនួន ​៩​ឃ្លា ដែល​អ្នក​គួរ​អាន​ដើម្បី​រក​ឲ្យ​ឃើញ​ថា​អ្វី​ទៅ​ទើប​ជា​បញ្ហា​នៅ​ក្នុង​ជីវិត​អ្នក​ពិតប្រាកដ:

) «សេចក្ដី​អាក្រក់​ដែល​បរិសុទ្ធ​និង​សេចក្ដី​ល្អ​ដែល​បរិសុទ្ធ​មិន​មាន​នោះ​ឡើយ ពី​ព្រោះ​គ្រប់​រឿង​ល្អ​ទាំងអស់​តែង​មាន​គុណវិបត្តិ​របស់​វា ឯ​គ្រប់​រឿង​អាក្រក់​ទាំងអស់​ក៏​មាន​គុណសម្បត្តិ​របស់​វា​ដែរ។» អនាមិក

) «អ្នក​មិន​អាច​ដោះស្រាយ​អ្វីមួយ​បាន​ឡើយ​រហូត​ទាល់តែ​អ្នក​គ្រប់គ្រង​ទៅ​លើ​ថា​តើ​ស្ថានភាព​នោះ​ជះ​ឥទ្ធិពល​ទៅលើ​អ្នក​នៅ​ខាងក្នុង​ដោយ​របៀប​ណា។» Michael Singer

) «ផ្នែក​ដ៏​សំខាន់​បំផុត​មួយ​ដែល​ត្រូវការ​ការ​ផ្លាស់ប្ដូរ​គឺ​ជា​របៀប​ដែល​យើង​ដោះស្រាយ​បញ្ហា​ផ្ទាល់ខ្លួន​របស់​យើង។ ជា​ទម្លាប់​យើង​តែងតែ​ចង់​ដោះស្រាយ​ការ​រំខាន​នៅ​ខាងក្នុង​ដោយ​ការពារ​ខ្លួនឯង។ ការ​ផ្លាស់ប្ដូរ​ពិត​ប្រាកដ​ចាប់ផ្ដើម​នៅ​ពេល​អ្នក​ឲ្យ​តម្លៃ​ទៅលើ​បញ្ហា​របស់​អ្នក​ជា​ភ្នាក់ងារ​នៃ​ការ​អភិវឌ្ឍ។» Michael Singer

) «អ្នក​អាច​គិត​អំពី​អតីតកាល​ឬ​អនាគតកាល ប៉ុន្តែ​អ្នក​មិន​អាច​ចេញ​ពី​ខណៈ​ពេល​បច្ចុប្បន្ន​នេះ​បាន​ឡើយ។» អនាមិក

) «វា​គឺជា​ពិភពលោក​ដែល​ពោរពេញ​ទៅ​ដោយ​ល្បិចកល​ច្រើន។ អ្នក​ត្រូវតែ​ធ្វើ​ជា​ខ្លួនឯង។» Bob Marley

) «វា​មិនមែន​ជា​កំហឹង​ពិត​ប្រាកដ​នោះ​ឡើយ។ គ្រាន់តែ​នៅ​ស្រទាប់​ខាងលើ​ប៉ុណ្ណោះ​ដែល​វា​មើល​ទៅ​ហាក់​ដូចជា​កំហឹង។ នៅ​ក្នុង​ជម្រៅ​នៃ​អត្ថិភាព​របស់​អ្នក អ្នក​ពោរពេញ​ទៅ​ដោយ​ថាមពល​ដែល​អ្នក​មិន​ដឹង​ថា​ត្រូវ​ធ្វើ​យ៉ាងណា​ជាមួយ​វា ហេតុនេះ​ហើយ​ទើប​វា​ជ្រើស​យក​ទម្រង់​ជា​កំហឹង។ អ្នក​មាន​សក្ដានុពល​ច្នៃប្រឌិត​ដ៏​អស្ចារ្យ។ វា​គឺជា​ថាមពល​ច្នៃប្រឌិត​ដែល​មិន​ត្រូវ​បាន​យក​មក​ប្រើប្រាស់​ឲ្យ​បាន​ត្រឹមត្រូវ។ វា​ក៏​បាន​ក្លាយ​ជា​មាន​រសជាតិ​ជូរ។» Osho

) «យើង​រិះគន់​គ្នា​ទៅវិញទៅមក​ក៏​ព្រោះតែ​យើង​មិន​ធ្លាប់​សិក្សា​ពី​ខ្លួនឯង។» អនាមិក

) «បុគ្គល​ម្នាក់​ត្រូវតែ​សាង​កំហុស នេះ​គឺជា​របៀប​ដែល​គាត់​បាន​រៀន​សូត្រ។» Osho

) «ការ​ពិត​នៅ​ក្នុង​ខ្លួន​អ្នក​អស្ចារ្យ​ជាង​ព័ត៌មាន​នៅ​ក្នុង​គម្ពីរ​សក្ការ​ទៅ​ទៀត។» អនាមិក

ដោយ៖ ស្រីពៅ

អត្ថបទទាក់ទង៖ គតិ​ដ៏​មាន​តម្លៃ​ចំនួន​១១​ឃ្លា ដែល​និយាយ​ពី​ទំនាក់ទំនង​យ៉ាង​ស៊ីជម្រៅ​រវាង​មនុស្សលោក​និង​ធម្មជាតិ

X
5s