សម្ដី​ដកស្រង់​ចំនួន ​១១​ឃ្លា ដែល​អាចពង្រីក​ការ​យល់ដឹង​របស់​អ្នកទៅលើ​ការ​ពិត​នៃ​ជីវិត​



ខាងក្រោម​នេះ​គឺជា​សម្ដី​ដកស្រង់​ចំនួន​ ១១​ឃ្លា ដែល​អាច​បើក​ការ​យល់ដឹង​របស់​អ្នក​ឲ្យ​ទូលាយ​ជាង​មុន​ដើម្បី​មើល​ឃើញ​ពី​ការ​ពិត​នៃ​ជីវិត៖

  1. «ទឹក​ដែល​កខ្វក់​ថ្លា​ឆ្វង់​បំផុត​ដោយ​ទុក​វា​ចោល។» Alan Watt
  2.  «ជា​រឿង​គួរឲ្យ​ចម្លែក គោលដៅ​នៃ​ជីវិត​មិន​មាន​ខ្លឹមសារ មិន​មាន​ប្រយោជន៍​អ្វី​នោះ​ឡើយ។ វា​ចេះតែ​ប្រញាប់ប្រញាល់​ទៅ​ជា​បន្ត​បន្ទាប់ ហើយ​ហួស​រំលង​អ្វីៗ​គ្រប់យ៉ាង។ មិន​ប្រញាប់ប្រញាល់ ជីវិត​ដែល​មិន​មាន​គោលដៅ មិន​ហួស​រំលង​អ្វី​ទាំងអស់ ពី​ព្រោះ​តែ​មាន​តែ​ពេល​ដែល​វា​មិន​មាន​គោលដៅ​និង​មិន​ប្រញាប់ប្រញាល់​នេះ​ហើយ ទើប​ញាណ​របស់​មនុស្ស​បើក​ចំហ​យ៉ាង​ពេញលេញ​នឹង​ទទួល​យក​ពិភពលោក។» Alan Watt
  3. «ថែរក្សា​សុខភាព​របស់​អ្នក។ វា​គឺជា​កន្លែង​តែមួយគត់​ដែល​អ្នក​ត្រូវ​រស់នៅ។» Jim Rohn
  4. «វា​ត្រូវ​បាន​គេ​និយាយ​ថា ជីវិត​របស់​អ្នក​បញ្ចាំង​នៅ​ពី​មុខ​ភ្នែក​របស់​អ្នក​មុន​ពេល​អ្នក​ជិត​ស្លាប់។ វា​គឺជា​ការ​ពិត។ វា​ត្រូវ​បាន​ហៅថា​ជីវិត។» Terry Pratchett
  5. «ពិភពលោក​គឺជា​កន្លែង​ហាត់​កីឡា​ដ៏​អស្ចារ្យ​មួយ​ដែល​យើង​មក​ដើម្បី​ធ្វើឲ្យ​ខ្លួនឯង​រឹងមាំ។» Swami Vivekananda
  6. «ភ្លើង​ដែល​ផ្ដល់​ភាព​កក់ក្ដៅ​ដល់​យើង​ក៏​អាច​លេប​យើង​បាន​ដែរ។ វា​មិនមែន​ជា​កំហុស​របស់​ភ្លើង​នោះ​ឡើយ។» Swami Vivekananda
  7. «អាថ៌កំបាំង​ដ៏​អស្ចារ្យ​នៃ​ភាព​ជោគជ័យ​ពិត​ប្រាកដ នៃ​សេចក្ដី​សុខ​ពិត​ប្រាកដ​គឺ​នៅ​ត្រង់​នេះ: បុរស​ឬ​ស្ត្រី​ដែល​មិន​ចង់​បាន​អ្វី​តបស្នង​មក​វិញ បុគ្គល​ដែល​មិន​មាន​ភាព​អាត្មានិយម​យ៉ាង​ល្អឥតខ្ចោះ គឺជា​បុគ្គល​ដែល​ជោគជ័យ​ជាង​គេ។» Swami Vivekananda
  8. «មាន​ពេល​ខ្លះ​អ្នក​ត្រូវ​ដើរ​ផ្លូវ​ដ៏​ឆ្ងាយ​ដើម្បី​ស្វែងរក​អ្វី​មួយ​ដែល​នៅ​ជិត​បង្កើយ។» Paulo Coelho
  9. «បើ​អ្នក​ស្រឡាញ់​នរណា​ម្នាក់ អ្នក​ត្រូវតែ​ត្រៀមខ្លួន​ដើម្បី​ដោះលែង​គេ​ឲ្យ​មាន​សេរីភាព។» Paulo Coelho
  10. «គ្មាន​អ្វី​មួយ​នៅ​លើ​លោក​នេះ​ដែល​កើតឡើង​ដោយ​ចៃដន្យ​នោះ​ឡើយ។» Paulo Coelho
  11. «យើង​ម្នាក់ៗ​គឺជា​ព្រាយ​បិសាច​របស់​ខ្លួនឯង ហើយ​យើង​បង្កើត​លោក​នេះ​ក្លាយ​ជា​នរក​របស់​ខ្លួនឯង។» Oscar Wilde

    អត្ថបទទាក់ទង៖ សង្ឃដីកា​ចំនួន​៧​របស់​សង្ឃRyokan បើ​អ្នក​អាន​យល់ នឹង​អាច​ជួយ​បំភ្លឺ​ជីវិត​អ្នក​បាន​

ដោយ៖ ស្រីពៅ

X
5s