ទស្សនជីវិត ៩ឃ្លា អំពីការជាប់ជំពាក់របស់យើង ដែលជាដើមហេតុនាំទៅរកសេចក្ដីទុក្ខខ្លួនឯង
ថ្ងៃនេះយើងបានដកស្រង់នូវទស្សនជីវិតចំនួន ៩ឃ្លា ដែលនិយាយអំពីការជាប់ជំពាក់របស់យើងដែលជាដើមហេតុនាំទៅរកសេចក្ដីទុក្ខរបស់ខ្លួនឯង:
១) «ជាមួយនឹងការជាប់ជំពាក់ គ្រប់យ៉ាងដែលហាក់ដូចជាមានអត្ថិភាពគឺគ្រាន់តែជាខ្ញុំនិងកម្មវត្ថុដែលខ្ញុំប៉ងប្រាថ្នាប៉ុណ្ណោះ។» Sharon Salzberg
២) «ការជាប់ជំពាក់គឺជារោងចក្រផលិតការបោកបំភ័ន្ត ហើយនរណាដែលចង់បានការពិតត្រូវតែដកខ្លួនចេញពីការជាប់ជំពាក់។» Simone Weil
៣) «ការជាប់ជំពាក់គឺជាឫសគល់នៃសេចក្ដីទុក្ខ។» ព្រះសម្មាសម្ពុទ្ធ
៤) «អ្នកបាត់បង់តែអ្វីដែលអ្នកជាប់ជំពាក់ប៉ុណ្ណោះ។» ព្រះសម្មាសម្ពុទ្ធ
៥) «ការជាប់ជំពាក់ដាក់កម្រិតទៅលើការមើលឃើញរបស់យើង ដូច្នេះយើងមិនអាចមើលឃើញអ្វីៗចេញពីទស្សនទូលំទូលាយជាងមុនបានឡើយ។» សម្ដេចសង្ឃដាឡៃ ឡាម៉ា
៦) «ប្រលែងចោលការជាប់ជំពាក់របស់អ្នកក្នុងការចង់បានត្រូវ ហើយភ្លាមនោះចិត្តរបស់អ្នកនឹងបើកទូលាយជាងមុន។» Ralph Marston
៧) «កុំរំពឹងទៅលើនរណាម្នាក់នៅក្នុងលោកនេះឲ្យសោះ ព្រោះសូម្បីតែស្រមោលរបស់អ្នកក៏ចាកចេញពីអ្នកនៅពេលអ្នកស្ថិតនៅក្នុងភាពងងឹតដែរ។» Tamiyyah
៨) «ការជាប់ជំពាក់ដ៏ជ្រៅបំផុតគឺជាមួយនឹងរបៀបនៃការគិតនិងអារម្មណ៍របស់អ្នក។ នោះគឺជាកន្លែងដែលអន្ទាក់ស្ថិតនៅ។» Sadhguru
៩) «ទទួលយកដោយមិនមានអំនួត ប្រលែងចោលដោយមិនមានការជាប់ជំពាក់។» Marcus Aurelius
ដោយ៖ ស្រីពៅ
អត្ថបទទាក់ទង៖ ទស្សនចំនួន១០ឃ្លារបស់ជ័ងជឺ ដែលអ្នកគួរអាននិងយកទៅគិតឲ្យបានហ្មត់ចត់