ទស្សន​ចំនួន ​១០​ឃ្លា ដែល​សុទ្ធតែ​បាន​ប្រមូល​ផ្ដុំ​នូវ​ខ្លឹមសារ​ដ៏​ជ្រាលជ្រៅ​នៅ​ក្នុង​ជីវិត​



ខាងក្រោម​នេះ​គឺជា​ទស្សន​ចំនួន​ ១០​ឃ្លា ដែល​សុទ្ធតែ​បាន​ប្រមូល​ផ្ដុំ​នូវ​ខ្លឹមសារ​ដ៏​ជ្រាលជ្រៅ​នៅ​ក្នុង​ជីវិត៖

  1.  «មិនមែន​ជា​អ្វី​ដែល​កើតឡើង​ចំពោះ​អ្នក​នោះ​ទេ តែ​គឺ​ជា​របៀប​ដែល​អ្នក​ឆ្លើយតប​នឹង​វា​ទើប​សំខាន់។» Epictetus
  2. «អ្នក​មិន​អាច​ជួសជុល​ខ្លួនឯង​​ដោយមិន​ធ្វើឲ្យ​អ្នកដទៃ​ខូចខាត​នោះ​ឡើយ។» អនាមិក
  3.  «ការ​យល់ឃើញ​គឺ​ពិត​ជា​ចំណេះដឹង​របស់​មនុស្ស​ដែល​ស្ថិត​នៅ​ក្នុង​ទម្រង់​ដ៏​ទាប​បំផុត។ វា​មិន​ត្រូវការ​ការ​ទទួលខុសត្រូវ មិន​ត្រូវការ​ការ​ស្វែងយល់​នោះ​ឡើយ។ ទម្រង់​ដ៏​ខ្ពស់​បំផុត​នៃ​ចំណេះដឹង​គឺជា​ការ​អាណិតអាសូរ ពី​ព្រោះតែ​វា​ទាមទារ​ឲ្យ​យើង​ត្រូវ​ព្យួរ​អត្តា​របស់​ខ្លួនឯង​ទុក​ចោល​សិន​និង​រស់នៅ​ក្នុង​ពិភពលោក​របស់​មនុស្ស​ម្នាក់​ទៀត។» Bill Bullard
  4. «ចំណង់​តិច ជីវិត​មាន​ក្ដីសុខ។» សុភាសិតMoroccan
  5.  «ខ្ញុំ​មិន​បាន​ផ្លាស់ប្ដូរ​នោះ​ទេ ខ្ញុំ​គ្រាន់តែ​រក​ឃើញ​ខ្លួនឯង​ប៉ុណ្ណោះ។» អនាមិក
  6. «គ្មាន​អ្វីមួយ​ដែល​ជា​កម្មសិទ្ធិ​របស់​យើង​ឡើយ សូម្បីតែ​ខ្យល់​ដែល​យើង​ស្រូប​ចូល​ក៏​ត្រូវ​ស្រូប​ចេញ​វិញ​ដែរ។» អនាមិក
  7. «រស់នៅ​ដោយ​មិន​ចាំបាច់​ធ្វើពុត ស្រឡាញ់​ដោយ​មិន​ចាំបាច់​ពឹងផ្អែក ស្ដាប់​ដោយ​មិន​ចាំបាច់​ការពារ​ខ្លួន និយាយ​ដោយ​មិន​ចាំបាច់​ធ្វើឲ្យ​គេ​ខឹង។» Drake
  8. «បើ​វា​ខាតបង់​ដល់​សន្តិសុខ​របស់​អ្នក វា​ពិត​ជា​ថ្លៃ​ពេក​ហើយ។» អនាមិក
  9. «វិទ្យាសាស្ត្រ​គឺជា​ចំណេះដឹង​ដែល​មាន​របៀបរៀបរយ។ បញ្ញា​គឺជា​ជីវិត​ដែល​មាន​របៀបរៀបរយ។» Immanuel Kant
  10. «មិនមែន​គ្រប់​ព្យុះ​ទាំងអស់​សុទ្ធតែ​មក​រំខាន​ដល់​ជីវិត​អ្នក​ឡើយ ព្យុះ​ខ្លះ​គឺ​មក​ដើម្បី​ជម្រះ​ផ្លូវ​ដល់​អ្នក។» អនាមិក

    អត្ថបទទាក់ទង៖ ទស្សន​អ្នកប្រាជ្ញចំនួន​១០​ឃ្លា ដែល​មាន​ខ្លឹមសារ​អំពី​សេចក្ដី​សុខក្នុងចិត្ត

ដោយ៖ ស្រីពៅ

X
5s