គតិចំនួន ៨ឃ្លា ដែលបង្រៀនអ្នកឲ្យមើលឃើញពីការពិតនៅក្នុងជីវិតអ្នក
ខាងក្រោមនេះគឺជាគតិចំនួន ៨ឃ្លា ដែលបង្រៀនអ្នកឲ្យមើលឃើញពីការពិតនៅក្នុងជីវិតអ្នក៖
- «ខ្ញុំបន្តឡើងទៅ ព្យាយាមឡើងទៅដល់កំពូល។ ប៉ុន្តែគ្មាននរណាម្នាក់ដឹងថាកំពូលនៅទីណានោះឡើយ។» Su Shi
- «គិតជារឿងពិបាក ហេតុនេះហើយទើបមនុស្សភាគច្រើនវាយតម្លៃ។» Carl Jung
- «អ្នកមិនចាំបាច់ត្រូវរង់ចាំការអភ័យទោសដើម្បីលើកលែងទោសនោះឡើយ។» អនាមិក
- «អ្វីដែលអ្នកមានមិនមែនជាអ្នកនោះឡើយ។» អនាមិក
- «កុំប្រមូលទុកអ្វីមួយឲ្យសោះ មិនថាជាអំណាច លុយ កិត្តិយស គុណធម៌ ចំណេះដឹង ឬសូម្បីតែជាបទពិសោធន៍ខាងវិញ្ញាណក៏ដោយ។ កុំប្រមូលទុក។ បើអ្នកមិនប្រមូលទុក អ្នកត្រៀមខ្លួនសម្រាប់ស្លាប់គ្រប់ពេលពីព្រោះអ្នកគ្មានអ្វីដែលត្រូវបាត់បង់ឡើយ។ សេចក្ដីភ័យខ្លាចនៃការស្លាប់មិនមែនជាសេចក្ដីភ័យខ្លាចនៃការស្លាប់ពិតប្រាកដនោះឡើយ សេចក្ដីភ័យខ្លាចនៃការស្លាប់កើតចេញមកពីការសន្សំទុកនៃជីវិត។ ដូច្នេះអ្នកក៏មានអ្វីជាច្រើនដែលត្រូវបាត់បង់។ អ្នកជាប់ជំពាក់នឹងវា។» Osho
- «ចូរមានការទទួលខុសត្រូវលើសេចក្ដីសុខរបស់ខ្លួនឯង មិនត្រូវយកវាទៅដាក់នៅក្នុងដៃរបស់អ្នកដទៃនោះឡើយ។» Roy T. Bennett
- «មនុស្សបង្រៀនអ្នកឲ្យចេះស្រឡាញ់ដោយមិនស្រឡាញ់អ្នកវិញ។ មនុស្សបង្រៀនអ្នកឲ្យចេះអភ័យទោសដោយមិនសុំអភ័យទោស។ មនុស្សបង្រៀនអ្នកឲ្យចេះមានចិត្តសប្បុរសដោយការវាយតម្លៃរបស់ពួកគេ។ មនុស្សបង្រៀនអ្នកឲ្យចេះវិវត្តដោយការដែលនៅជាប់មួយកន្លែង។ ចូរយកចិត្តទុកដាក់នៅពេលអ្នកឆ្លងកាត់ពេលវេលាឈឺចាប់និងអាថ៌កំបាំង។ ចូរចាំស្ដាប់គតិបណ្ឌិតដែលជីវិតកំពុងតែព្យាយាមបង្រៀនដល់អ្នក។» Meredith Marpie
- «បើអ្នកនៅតែជាប់ជំពាក់ជាមួយសាសនារបស់អ្នក ពណ៌សម្បុររបស់អ្នក ឬក៏ប្រទេសដែលអ្នកបានចាប់កំណើត ដូច្នេះអ្នកនៅតែមិនដឹងថាអ្នកគឺជានរណាឬជាអ្វីពិតប្រាកដនោះឡើយ។» អនាមិក
អត្ថបទទាក់ទង៖ កម្រងសម្ដីដែលមានតម្លៃចំនួន១០ឃ្លា ដែលនិយាយអំពីបណ្ឌិត
ដោយ៖ ស្រីពៅ