គតិដ៏មានតម្លៃចំនួន ១១ឃ្លា ដែលនិយាយពីទំនាក់ទំនងយ៉ាងស៊ីជម្រៅរវាងមនុស្សលោកនិងធម្មជាតិ
ថ្ងៃនេះយើងបានដកស្រង់នូវគតិដ៏មានតម្លៃចំនួន ១១ឃ្លា ដែលនិយាយពីទំនាក់ទំនងយ៉ាងស៊ីជម្រៅរវាងមនុស្សលោកនិងធម្មជាតិ:
- «នៅពេលមនុស្សចេញឆ្ងាយពីធម្មជាតិ បេះដូងរបស់ពួកគេប្រែជារឹង។» សុភាសិតអាមេរិកជនជាតិដើម
- «ធម្មជាតិមិនមែនគរនោះទេ តែមនុស្សទេដែលថ្លង់។» Terence McKenna
- «មនុស្សគឺជាផ្នែកមួយនៃធម្មជាតិ ហើយសង្គ្រាមរបស់ពួកគេជាមួយធម្មជាតិក៏ជាសង្គ្រាមជាមួយខ្លួនឯងដោយមិនអាចចៀសផុតបានដែរ។» Rachel Carson
- «នៅក្នុងគ្រប់ជំហានដើរជាមួយធម្មជាតិ បុគ្គលម្នាក់ទទួលបានច្រើនជាងអ្វីដែលពួកគេស្វែងរកទៅទៀត។» John Muir
- «តាមរយៈការរុករកឃើញធម្មជាតិ អ្នករុករកឃើញខ្លួនឯង។» Maxime Lagace
- «បើយើងចុះចាញ់ទៅនឹងប្រាជ្ញាវៃឆ្លាតរបស់ផែនដី យើងនឹងអាចលូតខ្ពស់ឡើងចាក់ឫសជាប់ដូចទៅនឹងដើមឈើដូច្នោះដែរ។» Rainer Maria Rilke
- «ធម្មជាតិ ពេលវេលា និងសេចក្ដីអត់ធ្មត់ គឺជាវេជ្ជបណ្ឌិតដ៏អស្ចារ្យ។» សុភាសិតចិន
- «ជ្រើសរើសម្ចាស់តែមួយដែលនោះគឺជា ធម្មជាតិ។» Rembrandt
- «របស់មួយដែលស្រស់ស្អាតជាងគេបំផុតក្នុងធម្មជាតិដែលជាផ្កា ក៏នៅតែមានឫសរបស់វានៅក្នុងផែនដីនិងលាមកសត្វដែរ។» D. H. Lawrence
- «ធម្មជាតិគឺជាស្វ៊ែរឥតមានដែនកំណត់មួយ ដែលចំណុចកណ្ដាលរបស់វាមាននៅគ្រប់ទីកន្លែងនិងបរិមាត្ររបស់វាមិនមាននៅទីណាទាំងអស់។» Blaise Pascal
- «ធម្មជាតិមិនមែនជាសត្រូវរបស់យើងដែលយើងត្រូវរំលោភបំពាននិងកាន់កាប់នោះឡើយ។ ធម្មជាតិគឺជាយើងខ្លួនឯងដែលត្រូវឲ្យតម្លៃនិងរុករក។» Terence McKenna
អត្ថបទទាក់ទង៖ គតិដ៏មានអត្ថន័យស៊ីជម្រៅចំនួន១០ឃ្លា ដែលអាចជួយអ្នកឲ្យស្គាល់ពីការពិតអំពីខ្លួនឯង
ដោយ៖ ស្រីពៅ