សម្ដីដកស្រង់ចំនួន ៨ឃ្លា ពីអ្នកវិភាគចិត្តសាស្ត្រជ្វីសអាល្លឺម៉ង់ លោក Erich Fromm​



លោក Erich Fromm គឺជា​ជនជាតិ​ជ្វីស​អាល្លឺម៉ង់​មួយ​រូប​ដែល​បាន​រត់​គេច​ពី​របប​ផ្ដាច់ការ​ណាស៊ី និង​ប្ដូរ​ទៅ​តាំង​លំនៅ​នៅ​ឯ​សហរដ្ឋអាមេរិក​វិញ។ លោក ​គឺជា​អ្នក​ចិត្តសាស្ត្រ​ផ្នែក​សង្គម អ្នក​វិភាគ​ចិត្តសាស្ត្រ សង្គមវិទូ ទស្សនវិទូ​ផ្នែក​មនុស្សជាតិ ព្រមទាំង​ជា​អ្នក​សង្គម​និយម​ផ្នែក​ប្រជាធិបតេយ្យ​មួយ​រូប ដែល​បាន​រស់នៅ​ក្នុង​អំឡុង​ឆ្នាំ​១៩០០​ដល់​១៩៨០។ លើសពីនេះ លោក Erich Fromm ក៏​ស្ថិត​នៅ​ក្នុង​ចំណោម​ជា​ស្ថាបនិក​មួយ​រូប​នៃ​ស្ថាប័ន The William Alanson White Institute សម្រាប់​ហ្វឹកហាត់​អ្នក​វិភាគ​ចិត្តសាស្ត្រ និង​អ្នក​ព្យាបាល​ជំងឺ​ផ្លូវចិត្ត នៅ​ឯ​ទីក្រុង​ញូវយ៉ក សហរដ្ឋអាមេរិក។ ថ្ងៃនេះ​យើង​បាន​ចងក្រង​នូវ​សម្ដី​ដកស្រង់​របស់​គាត់​ចំនួន​៨​ឃ្លា ដែល​អ្នក​គួរ​សិក្សា​ពី​អ្នក​ចិត្តសាស្ត្រ​រូប​នេះ៖

  1. «គ្រោះថ្នាក់​នៃ​អតីតកាល​គឺ​នៅ​ត្រង់​ថា​មនុស្ស​បាន​ក្លាយ​ជា​ទាសករ។ គ្រោះថ្នាក់​នៃ​អនាគត​គឺ​នៅ​ត្រង់​ថា​មនុស្ស​អាច​នឹង​ក្លាយ​ជា​មនុស្សយន្ត។»
  2. «មនុស្ស​រាប់​លាន​នាក់​មាន​ជំងឺ​ផ្លូវចិត្ត​ក្នុង​ទម្រង់​តែមួយ មិន​បាន​ធ្វើឲ្យ​មនុស្ស​ទាំងនេះ​ធម្មតា​នោះ​ឡើយ។»
  3. «ការ​ស្រេកឃ្លាន​នូវ​ភាព​ទៀងទាត់​បាន​រាំងស្ទះ​ដល់​ការ​ស្វែងរក​នូវ​អត្ថន័យ។ ភាព​មិន​ទៀងទាត់​គឺជា​លក្ខខណ្ឌ​ដ៏​ជាក់លាក់​មួយ​ក្នុង​ការ​ជំរុញ​មនុស្ស​ឲ្យ​ពន្លា​អំណាច​របស់​ពួកគេ​ចេញ​មក។»
  4. «បើ​ខ្ញុំ​ជា​អ្វី​ដែល​ខ្ញុំ​មាន ចុះ​បើ​សិន​ជា​ខ្ញុំ​បាត់បង់​នូវ​អ្វី​ដែល​ខ្ញុំ​មាន​ដូច្នេះ​តើ​ខ្ញុំ​គឺជា​នរណា
  5.  «ប៉ូល​ផ្ទុយគ្នា​រវាង​គោលការណ៍​ធាតុ​ប្រុស​និង​ធាតុ​ស្រី​ក៏​មាន​ដូចគ្នា​នៅ​ក្នុង​ធម្មជាតិ​ដែរ មិន​ត្រឹមតែ​ដូច​មាន​យ៉ាង​ជាក់ស្ដែង​នៅ​ក្នុង​សត្វ​និង​រុក្ខជាតិ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​មាន​នៅ​ក្នុង​ប៉ូល​ផ្ទុយ​គ្នា​រវាង​ដំណើរការ​ដ៏​មូលដ្ឋាន​២ ដែល​ជា​ការ​ទទួលយក​និង​ការ​ស្រូប​យក​ផង​ដែរ។ វា​គឺជា​ប៉ូល​ផ្ទុយគ្នា​រវាង​ផែនដី​និង​ភ្លៀង រវាង​ស្ទឹង​និង​មហាសមុទ្រ រវាង​យប់​និង​ថ្ងៃ រវាង​ងងឹត​និង​ពន្លឺ រវាង​រូបី​និង​អរូបី។»
  6. «ស្រប​ពេល​ពួក​យើង​ឡើង​កាំ​ជណ្ដើរ​នៃ​សង្គម ភាព​សាហាវ​ឃោរឃៅ​ពាក់​មុខ​កាន់តែ​ក្រាស់។»
  7. «វា​មិន​អាច​មាន​សេរីភាព​ពិត​ប្រាកដ​ដោយ​មិន​មាន​សេរីភាព​ក្នុង​ភាព​បរាជ័យ​បាន​ឡើយ។»
  8. «ភារកិច្ច​ដែល​យើង​ត្រូវ​ដាក់​ឲ្យ​ខ្លួនឯង​មិនមែន​ជា​ការ​មាន​អារម្មណ៍​មាន​សុវត្ថិភាព​ឡើយ តែ​គឺជា​ការ​ដែល​អាច​អត់ធន់​នឹង​ការ​ដែល​មិន​មាន​សុវត្ថិភាព​បាន។»

    អត្ថបទទាក់ទង៖ ទស្សនចំនួន​១០ឃ្លាពីលោក Montaigne ទស្សនវិទូបារាំងសម័យកាល French Renaissance

    ដោយ៖ ស្រីពៅ
X
5s