ថៃគ្រោងបង្កើតមូលនិធិជំរុញ​ឱ្យ​លំហូរសាច់ប្រាក់​ ៣ពាន់លានដុល្លារ​ ជួយសេដ្ឋកិច្ចក្នុង​ពេលផ្ទុះ​កូវីដ១៩​



កាលពីថ្ងៃអាទិត្យកន្លងទៅ ថៃបានដាក់ចេញនូវវិធានការណ៍ថ្មីមួយស្តីពីការមូលនិធិគាំទ្រ​ឱ្យ​មាន​សន្ទនីយភាព (លំហូរសាច់ប្រាក់) ដែលមានតម្លៃពី ៧០ ទៅ ១០០ ពាន់លានបាត (ស្មើនឹងជាង ៣ពាន់លានដុល្លារ)ដើម្បីកាត់បន្ថយហានិភ័យនៅក្នុងទីផ្សារបំណុល ចំពេលមានការរីករាលដាលនៃការផ្ទុះឡើងនៃវីរុសកូវីដ​១៩។ យោងតាមការចុះផ្សាយរបស់​ The Bangkok Post

សហគមន៍ធនា​គារថៃ (Thai Bankers’ Association) ធនាគារសន្សំរដ្ឋាភិបាល (The Government Savings Bank) អ្នកផ្តល់សេវាធានារ៉ាប់រង់ និងមូលនិធិប្រាក់​សោធន​និវត្តន៍រដ្ឋាភិបាល (Insurance Providers and The Government Pension) បានបង្កើតមូលនិធិទឹកប្រាក់ចន្លោះពី ៧០ ទៅ​ ១០០ពាន់លានបាត ដើម្បីវិនិយោគលើគុណភាព និងសញ្ញាប័ណ្ណសាជីវកម្មថ្មីថ្មោង ដែលអាចពន្យាប័ណ្ណបំណុល។​

បន្ថែមលើសពីនេះរបាយការណ៍នេះបាននិយាយថា «វិធានការទាំងនេះត្រូវបានគេរំពឹងថានឹងផ្តល់សាច់ប្រាក់កាន់តែងាយស្រួល ឬ​សន្ទនីយភាព (Liquidity) និងជួយដល់ដំណើរការធម្មតានៃទីផ្សារហិរញ្ញវត្ថុ និងជួយកសាងទំនុកចិត្តកាន់តែរឹងមាំដល់វិនិយោគិននានា»។​ ហើយលោក Veerathai Santiprabhob ទេសាភិបាលធនាគារកណ្តាល (Central Bank Governor) បានប្រាប់សន្និសីទថ្មីមួយនៅឯស្ថាប័នហិរញ្ញវត្ថុនាថ្ងៃអាទិត្យថា “វានៅ​តែមានភាពរឹងមាំជាមួយនឹ​ងសាច់ប្រាក់បែបងាយស្រួលខ្ពស់ ហើយអាជ្ញាធរនឹ​ងធានាបាននូវសាច់ប្រាក់ងាយស្រួល និងដំណើរការទីផ្សារបំណុល»។

វិធានការណ៍ថ្មីៗ បានធ្វើតាមសេចក្តីសម្រេចចិត្តរបស់គណៈកម្មាធិការគោលនយោបាយរូបិយវត្ថុក្នុងការកាត់បន្ថយអត្រាការប្រាក់​ ដោយផ្អែកលើមូលដ្ឋាន ០,៧៥% នៅក្នុងកិច្ចប្រជុំពិសេសមួយកាលពីថ្ងៃសុក្រ៕

អត្ថបទទាក់ទង៖ ​កុំ​បារម្ភ​ពេក​រឿង​ថៃ​បិទ​ព្រំដែន ព្រោះ​ថា​សកម្មភាព​ពាណិជ្ជកម្ម​នៅ​តែ​មាន ​គ្រាន់តែ​ថា..​

ដោយ​៖ Anthony

X
5s