ទស្សន​ចំនួន ​១២​ឃ្លា ដែល​និយាយ​ពី​ការ​ពិត​ដ៏​ស៊ីជម្រៅ​នៃ​ជីវិត​ដែល​អ្នក​គួរ​យក​ទៅ​សញ្ជឹងគិត​



ខាងក្រោម​នេះ​គឺជា​ទស្សន​ចំនួន​ ១២​ឃ្លា ដែល​និយាយ​ពី​ការ​ពិត​ដ៏​ស៊ីជម្រៅ​នៃ​ជីវិត​ដែល​អ្នក​គួរ​យក​ទៅ​សញ្ជឹងគិត៖

  1. «ជីវិត​គឺជា​គ្រូបង្រៀន​ដ៏​ល្អ​មួយ ប៉ុន្តែ​វា​ទារ​ថ្លៃ​ចំណាយ​ដ៏​ច្រើន​សម្បើម។» សុភាសិត​ហ្វាំងឡង់
  2. «បើ​អ្នក​មាន​អារម្មណ៍​ថា​អស់​សង្ឃឹម ចូរ​ជួយ​នរណា​ម្នាក់។» Aung San Suu Kyi
  3. «ការ​រំពឹង​ទុក​គឺជា​ឫសគល់​នៃ​រាល់​ការ​ឈឺចាប់​ទាំងឡាយ។» William Shakespeare
  4. «គ្មាន​អ្វី​ដែល​ល្អ​ឬ​អាក្រក់​នោះ​ឡើយ តែ​ការ​គិត​បាន​ធ្វើឲ្យ​វា​ក្លាយ​ជា​បែប​នោះ។» William Shakespeare
  5. «អ្នក​ចាប់កំណើត​មក​ជាមួយ​នឹង​ការស្លាប់ ហេតុអ្វី​សុខចិត្ត​ឲ្យវា​​ឆ្លងកាត់​ជីវិតអ្នក?» Rumi
  6. «មិន​មាន​ការ​ពិត​នោះ​ឡើយ មាន​តែ​ការ​បកស្រាយ​ប៉ុណ្ណោះ។» Friedrich Nietzsche
  7. «ផ្ដល់ឲ្យ​មនុស្ស​ដែល​អ្នក​ស្រឡាញ់​នូវ​ស្លាប​សម្រាប់​ហើរ ឫស​សម្រាប់​វិល​ត្រលប់​មក​វិញ និង​ហេតុផល​ក្នុង​ការ​នៅ​បន្ត។» សម្ដេច​សង្ឃ​ដាឡៃ ឡាម៉ា
  8. «យើង​រស់នៅ​ក្នុង​ពិភពលោក​មួយ​ដែល​មាន​ព័ត៌មាន​កាន់តែ​ច្រើន​ឡើងៗ និង​អត្ថន័យ​ខ្លឹមសារ​កាន់តែ​តិច​ទៅៗ។» Jean Baudrillard
  9. «រហូត​ទាល់តែ​អ្នក​ធ្វើឲ្យ​ផ្នែក​ដែល​មិន​ដឹង​អី​ភ្ញាក់​ឡើង​វិញ ពុំ​នោះ​ទេ​វា​នឹង​ដឹកនាំ​ជីវិត​អ្នក ហើយ​អ្នក​នឹង​ហៅ​វា​ថា​ជា​ព្រហ្មលិខិត។» Carl Jung
  10. «ការ​ផ្លាស់ប្ដូរ​ពិត​ប្រាកដ​ស្ថិត​នៅ​ខាងក្នុង ចូរ​ទុក​ចោល​អ្វី​នៅ​ខាងក្រៅ​ឲ្យ​នៅ​តែ​វា​ទៅ​ចុះ។» សម្ដេច​សង្ឃ​ដាឡៃ ឡាម៉ា
  11. «មនុស្ស​នឹង​ខំ​ធ្វើ​គ្រប់យ៉ាង មិន​ថា​មិន​សម​ហេតុផល​យ៉ាង​ណា​ក៏​ដោយ ឲ្យ​តែ​បាន​គេច​ចេញ​ពី​ការ​ប្រឈម​មុខ​នឹង​វិញ្ញាណ​របស់​ពួកគេ។» Carl Jung
  12. «សេរីភាព​គឺជា​សភាព​នៃ​ចិត្ត។» Walter Mosley

    អត្ថបទទាក់ទង៖ គតិបណ្ឌិត​១០​ឃ្លា ដែល​អាច​ផ្ដល់​ចម្លើយ​ដល់​សំណួរ​ដែល​អ្នក​មាន​នៅ​ក្នុង​ទី​ជម្រៅ​នៃ​បេះដូង​របស់​អ្នក

    ដោយ៖ ស្រីពៅ
X
5s