សម្ដី​ដកស្រង់​ចំនួន ​១០​ឃ្លា ដែល​ធ្វើឲ្យ​អ្នក​សម្លឹង​មើល​ជីវិត​នៅ​ក្នុង​ជ្រុង​ថ្មី​



ខាងក្រោម​នេះ​គឺជា​សម្ដី​ដកស្រង់​ចំនួន​ ១០​ឃ្លា ដែល​ធ្វើឲ្យ​អ្នក​សម្លឹង​មើល​ជីវិត​នៅ​ក្នុង​ជ្រុង​ថ្មី៖

  1.  «ខ្ញុំ​ទៅ​កាន់តែ​លឿន ខ្ញុំ​កាន់តែ​នៅ​ក្រោយ។» Lewis Carroll
  2. «ខ្ញុំ​ចូលចិត្ត​អ្វី​ដែល​មិន​សម​ហេតុផល វា​ដាស់​កោសិកា​ខួរក្បាល​ឲ្យ​ភ្ញាក់​ឡើង។ ការ​ស្រមើស្រមៃ​គឺជា​គ្រឿងផ្សំ​ដ៏​ចាំបាច់​មួយ​នៅ​ក្នុង​ការ​រស់នៅ។» Dr. Seuss
  3. «មនុស្ស​ជាច្រើន​គិត​ថា​ពួកគេ​កំពុងតែ​គិត​នៅ​ពេល​ដែល​ពួកគេ​គ្រាន់តែ​រៀបចំ​សារ​ឡើង​សារ​ចុះ​នូវ​ការ​វាយតម្លៃ​ទុក​ជា​មុន​របស់​ពួកគេ​ប៉ុណ្ណោះ។» David Bohm
  4.  «មាន​តែ​នៅ​ក្នុង​ភាព​ងងឹត​ប៉ុណ្ណោះ​ដែល​អ្នក​អាច​មើល​ឃើញ​ដួងតារា។» Martin Luther King
  5.  «ចូរ​កុំ​បណ្ដោយ​ឲ្យ​នរណា​ម្នាក់​ទាញ​អ្នក​ចុះ​ខ្លាំង​ពេក​រហូត​ទាល់តែ​បង្កើតការស្អប់។» Martin Luther King
  6. «នៅ​ពេល​អ្នក​ផ្លាស់ប្ដូរ​ការ​គិត​របស់​អ្នក គ្រប់យ៉ាង​ដែល​អ្នក​ឆ្លងកាត់​ក៏​ត្រូវ​បាន​ផ្លាស់ប្ដូរ​ដែរ។» Mingyur Rinpoche
  7. «សមត្ថភាព​ក្នុង​ការ​សង្កេត​ដោយ​មិន​មាន​ការ​ថ្លឹងថ្លែង​វិនិច្ឆ័យ​គឺជា​ទម្រង់​ដ៏​ខ្ពស់​បំផុត​មួយ​នៃ​ប្រាជ្ញា។» Krishnamurti
  8. «រឿង​តែ​មួយ​គត់​ដែល​រំខាន​ដល់​ការ​សិក្សា​របស់​ខ្ញុំ​គឺជា​ការ​អប់រំខ្លួន​​ខ្ញុំ។» អាល់ប៊ឺត អាញស្តាញ
  9. «នៅ​ពេល​ដែល​អ្វីមួយ​មាន​ទំនោរ​ក្លាយ​ជា​ទៀងទាត់​រហូត វា​នឹង​កាន់តែ​មាន​ទំនោរ​ក្លាយ​ជា​ឥត​មាន​ជីវិត។» Alan Watts
  10. «បុគ្គល​ដែល​គិត​រហូត​មិន​មាន​អ្វី​គិត​ក្រៅតែ​ពី​ការ​គិត​នោះ​ឡើយ។ ហេតុនេះ​គាត់​ក៏​បាន​បាត់បង់​ទំនាក់ទំនង​ជាមួយ​នឹង​ការ​ពិត និង​រស់នៅ​ក្នុង​ពិភពលោក​នៃ​ការ​បំភ័ន្ត។» Alan Watts

    អត្ថបទទាក់ទង៖ ទស្សន​ជីវិត​ចំនួន​១០​ឃ្លា ដែល​អាច​ជួយ​អ្នក​ឲ្យ​ឆ្លងកាត់​ឧបសគ្គ​នៅ​ក្នុង​ជីវិត​បាន

    ដោយ៖ ស្រីពៅ
X
5s