ទស្សនជីវិតចំនួន ១០ឃ្លា ដែលអាចជួយអ្នកឲ្យឆ្លងកាត់ឧបសគ្គនៅក្នុងជីវិតបាន
ថ្ងៃនេះយើងបានដកស្រង់នូវទស្សនជីវិតចំនួន ១០ឃ្លា ដែលអាចជួយអ្នកឲ្យឆ្លងកាត់ឧបសគ្គនៅក្នុងជីវិតបាន៖
- «មនុស្សដែលអាចមើលឃើញរំលងហួសផុតពីស្រមោលនិងការភូតកុហកនៃវប្បធម៌របស់ពួកគេ នឹងគ្មានថ្ងៃត្រូវបានគេយល់នោះឡើយ កុំថាឡើយដល់ត្រូវបានជឿដោយមនុស្សភាគច្រើន។» ផ្លាតូ
- «គ្មានអ្វីមួយហើយក៏គ្មាននរណាម្នាក់ដែលអាចដោះលែងអ្នកឲ្យមានសេរីភាពក្រៅពីការយល់របស់អ្នកនោះឡើយ។» Ajahn Chah
- «យើងសមាធិមិនមែនដើម្បីឃើញឋានសួគ៌នោះទេ តែដើម្បីបញ្ចប់សេចក្ដីទុក្ខ។» Ajahn Chah
- «សេចក្ដីសុខគឺជាអត្ថន័យនិងគោលដៅនៃជីវិត គោលដៅទាំងមូលនិងទីបញ្ចប់នៃអត្ថិភាពរបស់មនុស្ស។» អារីស្តូត
- «ស្គាល់ពីខ្លួនឯងគឺជាចំណុចចាប់ផ្ដើមនៃរាល់បញ្ញាទាំងឡាយ។» អារីស្តូត
- «បើអ្នកស្វែងរកភាពល្អឥតខ្ចោះ អ្នកនឹងមិនចេះស្កប់ស្កល់នោះឡើយ។» Leo Tolstoy
- «នៅពេលដែលខ្ញុំគិតថាខ្ញុំកំពុងតែរៀនពីរបៀបនៃការរស់នៅ តាមពិតខ្ញុំកំពុងតែរៀនពីរបៀបនៃការស្លាប់។» Leonardo da Vinci
- «ភាពភ័យខ្លាចនៃសេចក្ដីស្លាប់កើតចេញពីភាពភ័យខ្លាចនៃជីវិត។ បុគ្គលដែលបានរស់នៅពេញលេញត្រៀមខ្លួនសម្រាប់ស្លាប់គ្រប់ពេល។» Mark Twain
- «ច្បាប់ដ៏មូលដ្ឋានមួយនៃចក្រវាលគឺថាមិនមានអ្វីមួយដែលល្អឥតខ្ចោះនោះឡើយ។ គ្មានឡើយភាពល្អឥតខ្ចោះ។ បើមិនមានភាពមិនល្អឥតខ្ចោះ ទាំងខ្ញុំទាំងអ្នកមិនអាចមានអត្ថិភាពបានឡើយ។» Stephen Hawking
- «ជារឿងគួរឲ្យចម្លែក សមត្ថភាពក្នុងការនៅម្នាក់ឯងគឺជាលក្ខខណ្ឌសម្រាប់សមត្ថភាពក្នុងការស្រឡាញ់។» Erich Fromm
ដោយ៖ ស្រីពៅ