តើអ្វីទៅជា eLearning?
eLearning គឺជាវិធីសាស្ត្រការសិក្សារៀនសូត្របែបទំនើបមួយដែលមានលក្ខណៈងាយស្រួលក្នុងការទទួលបានកម្មវិធីសិក្សានិងឯកសារសិក្សាផ្សេងៗតាមប្រព័ន្ធអ៊ិនធើណែតដែលខុសប្លែកពីបែបបទនៃការរៀនសូត្របែបលក្ខណៈប្រពៃណីក្នុងថ្នាក់រៀនផ្ទាល់។
ការពិតទៅការសិក្សាបែប eLearning គឺសំដៅទៅលើការសិក្សាតាមប្រព័ន្ធអ៊ិនធើណែតដែលមានសកម្មភាពរវាងសិស្សនិងគ្រូក្នុងការចូលរួមឆ្លើយឆ្លង សួរសំណួរ ការដាក់ពិន្ទុកិច្ចការផ្ទះនិងកិច្ចសាលា ការប្រលងធ្វើតេស្ត ដូចនឹងការសិក្សាខាងក្រៅដោយផ្ទាល់ផងដែរ។ ការសិក្សារបែបនេះគឺមានលក្ខណៈសមញ្ញនិងងាយស្រួលដោយសិស្សនៅទីណាក៍អាចរៀនសូត្របានដែរ ប៉ុន្តែអ្វីដែលអ្នកចាំបាច់មានគឺមានអ៊ិនធើណែតនិងឧបករណ៍បច្ចេកវិទ្យាមានដូចជាកុំព្យូទ័រដៃឬទូរស័ព្ទដៃក្នុងការសិក្សានេះ។ ហើយពេលខ្លះសិស្សអាចរៀនតាមឯកសារថតសម្លេងឬវីដេអូ
បច្ចុប្បន្ននេះគឺមានកម្មវិធីសិក្សា eLearning មួយចំនួនមានដូចជា Google Classroom និង Google Hangouts Meeting និងកម្មវិធី Zoom Meetings ជាដើម។ កម្មវិធីទាំងនេះគឺមានលក្ខណៈពិសេសក្នុងការផ្ដល់ជាលក្ខណៈអាចឱ្យសិស្សនិងគ្រូចែករំលែកឯកសារសិក្សា ការបង្រៀនបែបលក្ខណៈជាវីដេអូ និងការជជែកគ្នាជាការប្រជុំជាមួយនឹងគ្នាបាន។ ក្នុងការប្រើប្រាស់កម្មវិធីទាំងនេះគឺលោកអ្នកតម្រូវឱ្យមាន អ៊ីម៉ែលផ្ទាល់ខ្លួនក្នុងកាចុះឈ្មោះប្រើប្រាស់កម្មវិធីនេះ។
តំណភ្ជាប់ទៅកម្មវិធីសិក្សា eLearning platforms៖
- Google Classroom៖ shorturl.at/cmosw
- Google Hangouts Meeting៖ shorturl.at/dkrs1
- Zoom Meetings៖ shorturl.at/ckKT2
- Moodle៖ shorturl.at/cguOR
- Schoology៖ shorturl.at/mvzU7
- Docebo៖ shorturl.at/dvxE4
- Blackboard៖ shorturl.at/cjAIY
- Edsby៖ shorturl.at/cdwB8
- Spiral Universe៖ shorturl.at/luBC2
- Akademia៖ shorturl.at/ehEO9
- Chalkable៖ shorturl.at/ceqLM
- Its Learning៖ shorturl.at/cdFU2
- Jump Rope៖ shorturl.at/alWX9
- Gizmos៖ shorturl.at/wLOSX
ដោយ៖ នឿន វណ្ណៈ