ទស្សន​ចំនួន ​១០​ឃ្លា ដែល​អាច​សម្អាត​ភាព​ល្អក់កករ​ដែល​បាន​បិទបាំង​នៅ​ក្នុង​ចិត្ត​របស់​អ្នក​



ខាងក្រោម​នេះ​គឺជា​ទស្សន​ចំនួន ​១០​ឃ្លា ដែល​អាច​សម្អាត​ភាព​ល្អក់កករ​ដែល​បាន​បិទបាំង​នៅ​ក្នុង​ចិត្ត​របស់​អ្នក៖

  1.  «ដើម្បី​មាន​ភាព​ចាស់ទុំ​និង​មាន​បញ្ញា ដំបូង​ត្រូវ​មាន​ភាព​ក្មេង​វ័យ​និង​ល្ងីល្ងើ​ជា​មុន​សិន។» អនាមិក
  2. «នៅ​ពេល​ដែល​វា​ឈឺចាប់ ចូរ​សង្កេត។ ជីវិត​កំពុងតែ​បង្រៀន​អ្នក​អំពី​អ្វី​ម្យ៉ាង។» Anita Krizzan
  3. «ខ្ញុំ​ឈប់​បកស្រាយ​ពី​ខ្លួនឯង​នៅ​ពេល​ដែល​ខ្ញុំ​យល់ដឹង​ថា​មនុស្ស​យល់​បាន​ត្រឹមតែ​ពី​កម្រិត​នៃ​ការ​មើល​ឃើញ​របស់​ពួកគេ​ប៉ុណ្ណោះ។» អនាមិក
  4. «វា​គឺជា​ការ​ប្រទាន​ពរ​ហើយ​ក្នុង​ពេល​តែមួយ​ក៏​ជា​ការ​ដាក់​បណ្ដាសា​ដែរ​ដែល​មាន​អារម្មណ៍​ចំពោះ​អ្វី​គ្រប់យ៉ាង​យ៉ាង​ស៊ីជម្រៅ​ជា​ខ្លាំង។» David Jones
  5.  «កុំ​កើត​ទុក្ខ​ជាមួយ​មនុស្ស​ឬ​ស្ថានភាព​ណាមួយ ទាំងពីរ​នេះ​មិន​មាន​អំណាច​អ្វី​ឡើយ​បើ​មិន​មាន​ការ​ប្រតិកម្ម​របស់​អ្នក។» អនាមិក
  6. «អ្នក​រស់នៅ​ជីវិត​របស់​អ្នក​ភាគច្រើន​នៅ​ក្នុង​ក្បាល​របស់​អ្នក។ ចូរ​ប្រាកដ​ថា​វា​គឺជា​កន្លែង​ដ៏​ល្អ​មួយ​សម្រាប់​រស់នៅ។» អនាមិក
  7. «នៅ​ថ្ងៃ​មួយ​អ្នក​នឹង​ចាស់​គ្រប់គ្រាន់​ដើម្បី​ចាប់ផ្ដើម​អាន​រឿង​ព្រេង​និទាន​ម្ដង​ទៀត។» C. S. Lewis
  8. «ភាព​មិន​ទៀងទាត់​នៃ​ជីវិត​នេះ បើ​ទោះ​ជា​ឈឺចាប់​ក៏​ពិត​មែន ប៉ុន្តែ​វា​បាន​បង្រៀន​យើង​មិន​ឲ្យ​ជាប់​ជំពាក់​ទៅ​នឹង​ពិភពលោក​ដែល​អណ្ដែត​រសាត់​មួយ​នេះ​ឡើយ។» Ikkyu
  9. «ពិភពលោក​គ្រាន់តែ​ជា​សុបិន​ក្នុង​មួយ​ពព្រិច​ភ្នែក​ប៉ុណ្ណោះ ដូច្នេះ​ហើយ​ហេតុអ្វី​ត្រូវ​ជ្រួល​ចិត្ត​ដោយសារ​ការ​ដែល​ងាយ​នឹង​រលាយ​សាបសូន្យ​ទៅ​របស់​វា​នោះ ?» Ikkyu
  10.  «ផ្កា​រាប់​មឺុន​នៅ​រដូវ​ផ្កា​រីក ព្រះចន្ទ​នៅ​រដូវ​ស្លឹកឈើ​ជ្រុះ ខ្យល់​បក់​រំភើយៗ​នៅ​រដូវ​ក្ដៅ ព្រិល​ធ្លាក់​នៅ​រដូវ​រងា។ បើ​ចិត្ត​របស់​អ្នក​មិន​ត្រូវ​បាន​បិទបាំង​ដោយ​អ្វីៗ​ដែល​មិន​មាន​ប្រយោជន៍ នេះ​គឺជា​រដូវ​ដ៏​ល្អ​បំផុត​នៃ​ជីវិត​របស់​អ្នក​ហើយ។» Wu Men

    ដោយ៖ ស្រីពៅ
X
5s