បើឱ្យប្រិយមិត្តរើសមួយក្នុងចំណោម Galaxy S7 និង LG G5 តើមួយណាជាស្មាតហ្វូនក្ដីស្រមៃអ្នក?
ប្រសិនបើអ្នកចង់បានទូរស័ព្ទ Android ស៊េរីថ្មីចុងក្រោយ និងល្អបំផុត នោះមិនត្រូវមើលរំលង Galaxy S7 និង LG G5 ទេ។ ទូរស័ព្ទទាំងពីរជាស្មាតហ្វូនល្អបំផុតទើបត្រូវសម្ពោធនៅសមាជពិភពលោក MWC 2016 ក្នុងក្រុងបាស៊េឡូណាថ្មីៗ។ លក្ខណៈសម្បត្តិ មុខងារ បច្ចេកវិទ្យា សុទ្ធតែទំនើបៗ ហើយការឌីហ្សាញរូបរាងក៏ដូចគ្នា ទើបធ្វើឲ្យសាធារណជនហើបមាត់មិនសរសើរមិនបាន។
ងាកទៅមើលដង់ស៊ីតេភិចហ្សែលនៃអេក្រង់វិញឃើញថា S7 មានច្រើនជាង G5 ពោលគឺ 577ppi និង 554ppi។ ទូរស័ព្ទទាំងពីរប្រើសូហ្វ៊ែរ UI រៀងៗខ្លួនដែល S7 ប្រើ TouchWiz រីឯ G5 ប្រើ LG UX តែទាំងពីរមានប្រព័ន្ធដំណើរការ Android 6.0.1 ដូចគ្នា។
https://youtu.be/cyohHyQl-kc
ចំពោះមេម៉ូរីម៉ាស៊ីនគឺមានទំហំ 32GB ដូចគ្នា ប៉ុន្តែ G5 ពិសេសជាងដោយវាអាចបន្ថែម microSD បានដល់ 2TB ខណៈ ដែល S7 អាចបន្ថែមត្រឹម 200GB។ ចំណែកឈីប CPU បំពាក់ Snapdragon 820 របស់ Qualcomm ដូចគ្នា និងមាន RAM ស្មើគ្នា 4GB។ បំពាក់បច្ចេកវិទ្យា Bluetooth 4.2 ដូចគ្នា។
បើមើលលើមុខងារត្រួតពិនិត្យចង្វាក់បេះដូងវិញ S7 មាន ប៉ុន្តែ G5 ពុំមានទេ។ បើនិយាយពីមុខងារស្កេនក្រយៅដៃគឺមានដូចគ្នា គ្រាន់តែបំពាក់ខុសទីតាំងគ្នា ពោល S7 បំពាក់នៅលើប៊ូតុង Home ខាងមុខ ចំណែក G5 បំពាក់នៅលើប៊ូតុង Home នៅខាងខ្នងទូរស័ព្ទ។ កម្រិតថ្ម S7 ធំជាង G5 គឺ 3000mAh ទល់នឹង 2800mAh។
https://youtu.be/anyW8UY9ELg
សូមបញ្ជាក់ថា G5 មានកាមេរ៉ាក្រោយដល់ទៅ២ (dual rear lense) ទំហំ 16MP និង 8MP (ចាប់រូបក្នុងមុំ ១៣៥ដឺក្រេ) អមដោយបច្ចេកវិទ្យា OIS ចំណែកកាមេរ៉ា S7 ពុំមានដូចទេ ប៉ុន្តែមានបច្ចេកវិទ្យា Dual Pixel ធ្វើឱ្យការថតរូបកាន់តែច្បាស់ជាងមុន ពិសេសគឺមានគុណភាពខ្ពស់ពេលថតនៅទីងងឹតតែម្ដង អមដោយទំហំ 23MP បច្ចេកវិទ្យា OIS និង f/1.7 aperture។ ចំពោះកាមេរ៉ាមុខ G5 មានទំហំ 8MP ធំជាង S7 ដែលមានត្រឹម 5MP។
ចុះធ្លាប់គិតអត់ថា ប្រសិនឱ្យលោកអ្នករើសយកមួយក្នុងចំណោម S7 និង G5 តើអ្នកនឹងយកមួយណា? បើស្រពិចស្រពិល ប្រិយមិត្តអាចមកធ្វើការប្រៀបធៀបរវាងស្មាតហ្វូនទាំងពីរជាមួយយើងខ្ញុំដូចខាងក្រោម៖
https://youtu.be/gHD-2amU8k4Galaxy S7

