គតិ​​ចំនួន ​១០​ឃ្លា ដែល​អាច​ជួយ​ឲ្យ​អ្នក​មើល​ឃើញ​ការ​ពិត​អំពី​ជីវិត​កាន់តែ​ច្បាស់លាស់​ជាង​មុន​



ខាងក្រោម​នេះ​គឺជា​គតិ​ដែល​បាន​ដកស្រង់​ចំនួន​ ១០​ឃ្លា ដែល​អាច​ជួយ​ឲ្យ​អ្នក​មើល​ឃើញ​ការ​ពិត​អំពី​ជីវិត​កាន់តែ​ច្បាស់លាស់​ជាង​មុន៖

  1. «តើ​អ្នក​អាច​ជួយ​ខ្លួនអ្នក​បាន​យ៉ាង​ដូចម្ដេច​នៅ​ពេល​អ្នក​ធ្វើឲ្យ​បញ្ហា​កាន់តែ​ធ្ងន់​ដោយ​រអ៊ូរទាំ​ពី​ពួក​វា?» Seneca
  2. «ពេលខ្លះពេលវេលា​អាចដោះស្រាយអ្វីគ្រប់យ៉ាង ខណៈ​ពេល​ដែល​ហេតុផល​គ្មានប្រសិទ្ធភាព។» Seneca
  3.  «មិន​ត្រូវ​ពឹងផ្អែក​ទៅលើ​រដ្ឋាភិបាល​ឬ​ស្ថាប័ន​ដើម្បី​ដោះស្រាយ​បញ្ហា​ចម្បងៗ​នោះ​ឡើយ។ រាល់​ការ​ផ្លាស់ប្ដូរ​ក្នុង​សង្គម​សុទ្ធតែ​កើត​ចេញ​ពី​ចំណង់​ដ៏​ខ្លាំងក្លា​របស់​បុគ្គល​ប៉ុណ្ណោះ។» Margaret Mead
  4. «ទស្សន​ដែល​យល់​ឃើញ​ថា​យើង​គឺជា​ផលិតផល​នៃ​មជ្ឈដ្ឋាន​ជុំវិញ​ខ្លួន​របស់​យើង​គឺជា​បាបកម្ម​ដ៏​ធំ​បំផុត​របស់​យើង។ ពួក​យើង​គឺជា​ផលិតផល​នៃ​ការ​សម្រេច​ចិត្ត​របស់​យើង។» Margaret Mead
  5.  «ចំណេះដឹង​អាច​ប្រាស្រ័យ​ទាក់ទង​គ្នា​បាន តែ​មិនមែន​បញ្ញា​នោះ​ឡើយ។ បុគ្គល​ម្នាក់​អាច​រក​ឃើញ​វា រស់នៅ​វា ត្រូវ​បាន​ធ្វើឲ្យ​រឹងមាំ​ដោយសារ​វា រុករក​ស្រាវជ្រាវ​តាមរយៈ​វា ប៉ុន្តែ​បុគ្គល​ម្នាក់​មិន​អាច​ប្រាស្រ័យ​ទាក់ទង​ឬ​បង្រៀន​វា​បាន​ឡើយ។» Hermann Hesse
  6. «ខ្ញុំ​កន្លង​មក​តែងតែ​ជឿជាក់ ហើយ​ពេល​នេះ​ក៏​នៅតែ​ជឿជាក់​ថា​មិន​ថា​សំណាង​ល្អ​ឬ​អាក្រក់​ក៏​ដោយ​ដែល​បាន​រត់​មក​រក​យើង យើង​តែងតែ​អាច​ផ្ដល់​អត្ថន័យ​ខ្លឹមសារ​ដល់​វា​និង​បម្លែង​វា​ទៅ​ជា​អ្វីមួយ​ដែល​មាន​តម្លៃ​បាន។» Hermann Hesse
  7. «មនុស្ស​មួយ​ចំនួន​គិត​ថា​ការ​អោបក្រសោប​ឲ្យ​ជាប់​នឹង​ធ្វើឲ្យ​ពួកគេខ្លាំងក្លា ប៉ុន្តែ​មាន​ពេល​ខ្លះ​វា​គឺជា​ការ​ប្រលែង​ចោល​ទៅវិញ​ទេ។» Hermann Hesse
  8. «ភាព​សាមញ្ញ សេចក្ដី​អត់ធ្មត់ និង​សេចក្ដី​មេត្តា។ ទាំង​៣នេះ​គឺជា​រតនសម្បត្តិ​ដ៏​អស្ចារ្យ​បំផុត​របស់​អ្នក។ សាមញ្ញ​នៅ​ក្នុង​ទង្វើ​និង​ការ​គិត អ្នក​នឹង​វិល​ត្រឡប់​ទៅ​កាន់​ដើមកំណើត​នៃ​អត្ថិភាព​របស់​អ្នក​វិញ។ មាន​សេចក្ដី​អត់ធ្មត់​ជាមួយ​ទាំង​មិត្ត​និង​សត្រូវ អ្នក​នឹង​អាច​សម្រប​ជាមួយ​អ្វីៗ​ទៅ​តាម​សភាព​ពិត​របស់​វា។ មាន​សេចក្ដី​មេត្តា​ជាមួយ​ខ្លួនឯង អ្នក​នឹង​អាច​ចុះ​សម្រុង​ជាមួយ​សភាវៈ​ទាំងអស់​នៅ​ក្នុង​លោក​នេះ​បាន។» ឡៅជឺ
  9. «បើ​អ្នក​ចង់​យល់​ពី​ដែន​កំណត់​នៃ​អ្វីៗ ចូរ​មាន​ការ​ប៉ងប្រាថ្នា​ទៅលើ​វា។» ឡៅជឺ
  10. «ជោគជ័យ​មាន​គ្រោះថ្នាក់​ដូច​ទៅ​នឹង​ការ​បរាជ័យ។ ក្ដី​សង្ឃឹម​មាន​ប្រហោង​ទទេ​ដូច​ទៅ​នឹង​ភាព​ភ័យខ្លាច​ដែរ។» ឡៅជឺ

    ដោយ៖ ស្រីពៅ
X
5s