សម្ដី​ដកស្រង់​ចំនួន​ ១០​ឃ្លា ដែល​អាច​បង្កើន​ទស្សន​របស់​អ្នក​ឲ្យ​មាន​កម្រិត​ខ្ពស់​ជាង​មុន​



ខាងក្រោម​នេះ​គឺជា​សម្ដី​ដកស្រង់​ចំនួន​ ១០​ឃ្លា ដែល​អាច​បង្កើន​ទស្សន​របស់​អ្នក​ឲ្យ​មាន​កម្រិត​ខ្ពស់​ជាង​មុន៖

  1. «សេរីភាព​គឺជា​គោលដៅ​ដែល​មាន​តម្លៃ​តែ​មួយ​គត់​នៅ​ក្នុង​ជីវិត។ វា​ត្រូវ​បាន​យក​ជ័យជម្នះ​ដោយ​ការ​ដែល​មិន​រវល់​ខ្វាយខ្វល់​ពី​អ្វី​ដែល​ស្ថិត​នៅ​ក្រៅ​ការ​គ្រប់គ្រង​របស់​ខ្លួនឯង។» Epictetus
  2. «ជន​ដែល​មាន​ការ​គិត​តូច​ចង្អៀត បន្ទោស​អ្នកដទៃ។ ជន​ធម្មតា បន្ទោស​ខ្លួនឯង។ ជន​ដែល​មាន​បញ្ញា​មើល​ឃើញ​ថា​ការ​បន្ទោស​គឺជា​ភាព​ល្ងង់ខ្លៅ។» Epictetus
  3. «មនុស្ស​ច្រើន​ណាស់​ដែល​ជឿ​ថា​គ្រប់យ៉ាង​ត្រូវ​តែ​គួរឲ្យ​រីករាយ​នៅ​ក្នុង​ជីវិត។» Robert Greene
  4. «មាន​ការ​ចង់​បាន​តិចតួច ខ្ញុំ​នៅ​ជិត​បំផុត​ទៅ​នឹង​ព្រះ។» Seneca
  5. «ខ្ញុំ​ភ័យខ្លាច​ថា​ភ្នែក​របស់​យើង​ធំ​ជាង​ក្រពះ​របស់​យើង ហើយ​ភ័យខ្លាច​ថា​យើង​មាន​ការ​ងឿងឆ្ងល់​ច្រើន​ជាង​ការ​យល់ដឹង។ យើង​ចាប់​អោបក្រសោប​ទាំងអស់ តែ​ចាប់​មិន​បាន​អ្វី​ទាំងអស់​ក្រៅ​តែ​ជា​ខ្យល់។» Michael de Montaigne
  6. «បេះដូង​របស់​អ្នក​មាន​ទំហំ​ប៉ុន​មហាសមុទ្រ។ ចូរ​ស្វែងរក​ខ្លួនឯង​នៅ​ក្នុង​ទី​ជម្រៅ​បង្កប់​របស់​វា។» Rumi
  7. «ខ្លឹម​ដ៏​កម្រ​បំផុត​របស់​កុលាប​រស់​នៅ​ក្នុង​បន្លា​របស់​វា។» Rumi
  8. «អ្វី​ក៏​ដោយ​ដែល​បន្សុទ្ធ​អ្នក​គឺជា​ផ្លូវ​ដែល​ត្រឹមត្រូវ ហើយ​ខ្ញុំ​នឹង​មិន​ព្យាយាម​និយាយ​វា​ឲ្យ​លម្អិត​នោះ​ឡើយ។» Rumi
  9. «ហេតុអ្វី​ក៏​អ្នក​ឈ្លក់​វង្វេង​ជាមួយ​នឹង​ពិភពលោក​នេះ នៅ​ពេល​ដែល​អណ្ដូង​នៃ​រ៉ែ​មាស​ស្ថិត​នៅ​ខាងក្នុង​ខ្លួន​អ្នក ? Rumi
  10. «ជន​ដែល​និយាយ​ច្រើន​គឺ​ប្រាកដ​ណាស់​ថា​និយាយ​ឥត​ប្រយោជន៍។» សុភាសិត​ក្រិក

    ដោយ៖ ស្រីពៅ
X
5s