ទស្សនចំនួន ១០ឃ្លា ពីលោក Montaigne ទស្សនវិទូបារាំងសម័យកាល French Renaissance
ថ្ងៃនេះយើងបានចងក្រងនូវទស្សនចំនួន ១០ឃ្លា របស់ទស្សនវិទូបារាំងមួយរូប ដែលត្រូវបានគេចាត់ទុកក្នុងចំណោមទស្សនវិទូដែលល្បីល្បាញបំផុតមួយរូបនៃសម័យកាល French Renaissance ដែលជាចលនាវប្បធម៌និងសិល្បៈមួយនៅក្នុងប្រទេសបារាំងដែលបានកើតឡើងនៅចន្លោះសតវត្សទី១៥និងដើមសតវត្សទី១៧ គឺលោក Michel de Montaigne។
- «ជីវិតរបស់ខ្ញុំត្រូវបានបំពេញទៅដោយរឿងអកុសលអាក្រក់ៗជាច្រើន ដែលភាគច្រើននៃរឿងទាំងនោះមិនបានកើតឡើងសោះឡើយ។»
- «រឿងដែលអស្ចារ្យបំផុតនៅក្នុងលោកនេះគឺការដឹងថាតើធ្វើដូចម្ដេចដើម្បីក្លាយជាកម្មសិទ្ធិទៅលើខ្លួនឯង។»
- «គ្មានអ្វីមួយដែលនៅដិតជាប់នឹងការចងចាំបានខ្លាំងដូចទៅនឹងការប្រាថ្នាឲ្យបំភ្លេចវានោះឡើយ។»
- «ខ្ញុំមិនខ្វល់ច្រើនទៅលើថាតើខ្លួនឯងជាអ្វីសម្រាប់អ្នកដទៃដូចទៅនឹងខ្វល់ទៅលើថាតើខ្លួនឯងជាអ្វីសម្រាប់ខ្លួនឯងឡើយ។ ខ្ញុំនឹងបរិបូរណ៍ដោយខ្លួនឯងនិងមិនមែនដោយការខ្ចីនោះឡើយ។»
- «បើទោះជានៅលើរាជបល្ល័ង្កដែលខ្ពស់ជាងគេនៅលើលោកក៏ដោយ យើងក៏នៅតែអង្គុយពីលើគូថរបស់ខ្លួនឯងដែរ។»
- «សញ្ញាណដែលច្បាស់លាស់បំផុតនៃបញ្ញាញាណគឺជាភាពរីករាយ។»
- «ខ្ញុំមិនធ្លាប់ឃើញបិសាចឬក៏វេទមន្តណាដែលខ្លាំងជាងខ្លួនឯងទៀតនោះឡើយ។»
- «ជីវិតអាពាហ៍ពិពាហ៍ប្រៀបបានទៅនឹងទ្រុង។ ចាបដែលនៅខាងក្រៅប្រឹងប្រែងតស៊ូដើម្បីបានចូលក្នុង ឯចាបដែលនៅខាងក្នុងក៏ប្រឹងប្រែងតស៊ូដូចគ្នាដើម្បីបានចេញទៅក្រៅដែរ។»
- «គ្មានការសន្ទនាណាដែលគួរឲ្យធុញទ្រាន់ជាងការសន្ទនាមួយដែលគ្រប់គ្នាសុទ្ធតែយល់ព្រមឡើយ។»
- «មិនអាចគ្រប់គ្រងហេតុការណ៍បាន ខ្ញុំគ្រប់គ្រងខ្លួនឯង។»
ដោយ៖ ស្រីពៅ