ទស្សន​ដ៏​មាន​តម្លៃ ​​៨​ឃ្លា ​ពី​អ្នក​វិទ្យាសាស្ត្រ​និង​បុគ្គល​ដែល​មាន​ទស្សន​អប់រំ​ល្អៗ​ដទៃ​ទៀត​



ខាងក្រោម​នេះ​គឺជា​ទស្សន​ដ៏​មាន​តម្លៃ​ចំនួន​ ៨​ឃ្លា ដែល​ត្រូវ​បាន​ដកស្រង់​ពី​អ្នក​វិទ្យាសាស្ត្រ​និង​បុគ្គល​ដែល​មាន​ទស្សន​អប់រំ​ល្អៗ​ដទៃ​ទៀត៖

) «​ការ​រំពឹងទុក​របស់​អ្នក​​ធ្វើឲ្យ​អ្នក​ឈឺចាប់ មិនមែន​ជា​ពិភពលោក​ដែល​អ្នក​រស់នៅ​នោះ​ឡើយ។ អ្វី​ដែល​កើតឡើង​នៅ​ក្នុង​ពិភពលោក​គឺជា​ការ​ពិត។ អ្វី​ដែល​អ្នក​គិត​ថា​គួរតែ​កើតឡើង​គឺជា​រឿង​មិន​ពិត។ ដូច្នេះ​ហើយ​មនុស្ស​គឺ​ត្រូវ​បាន​ធ្វើឲ្យ​ឈឺចាប់​ដោយសារ​ការ​រំពឹងទុក​របស់​ពួកគេ។ អ្នក​មិនមែន​ត្រូវ​បាន​ធ្វើឲ្យ​ខកចិត្ត​ដោយសារ​ពិភពលោក​នេះ​ទេ អ្នក​ត្រូវ​បាន​ធ្វើឲ្យ​ខកចិត្ត​ដោយសារ​ចំណាំងផ្លាត​របស់​អ្នក។» Jacque Fresco

) «ការ​ត្រាស់ដឹង​គឺជា​ការ​ទទួល​យក​ការ​ទទួលខុសត្រូវ​ទាំងស្រុង​ទៅលើ​ជីវិត​របស់​ខ្លួនឯង។» William Blake

) «បើ​ទ្វារ​នៃ​ការ​យល់​ឃើញ​ត្រូវ​បាន​លាង​សម្អាត គ្រប់យ៉ាង​នឹង​ស្ដែង​ពី​មុខ​មនុស្ស​ទៅ​តាម​សភាព​ពិត​របស់​វា ដែល​ឥត​មាន​ដែន​កំណត់​នោះ​ឡើយ។» William Blake

) «អ្នក​នឹង​ដឹង​ថា​អ្នក​បាន​ផ្លាស់ប្ដូរ​នៅ​ពេល​ដែល​អ្វីមួយ​ដែល​ធ្លាប់តែ​ធ្វើឲ្យ​អ្នក​ខឹង ឥឡូវ​នេះ​បែរជា​ធ្វើឲ្យ​អ្នក​សើច​វិញ។» Tony Gaskins

) «កម្លាំង​ដ៏​ធំ​មហិមា​ចំនួន​៣​ដែល​គ្រប់គ្រង​ពិភពលោក​មាន​ដូចជា ភាព​ល្ងង់ខ្លៅ ភាព​ភ័យខ្លាច និង​ភាព​លោភលន់។» អាល់ប៊ឺត អាញស្តាញ

) «បទពិសោធន៍​គឺជា​ចំណេះដឹង។ ក្រៅ​ពី​នេះ​គ្រាន់តែ​ជា​ព័ត៌មាន​ប៉ុណ្ណោះ។» អាល់ប៊ឺត អាញស្តាញ

) «ខ្ញុំ​ធ្លាប់​គិត​ថា បើ​ខ្ញុំ​អាច​សួរ​សំណួរ​ព្រះ​បាន​មួយ​សំណួរ ខ្ញុំ​នឹង​សួរ​ថា​តើ​ចក្រវាល​នេះ​ចាប់ផ្ដើម​ឡើង​យ៉ាង​ដូចម្ដេច ពី​ព្រោះ​ថា​បើ​កាលណា​ខ្ញុំ​ដឹង​ពី​វា នោះ​អ្វី​សេសសល់​គ្រាន់តែ​ជា​សមីការ​ប៉ុណ្ណោះ។ ប៉ុន្តែ​នៅ​ពេល​វ័យ​របស់​ខ្ញុំ​កាន់តែ​ចាស់​ឡើង ខ្ញុំ​មិន​សូវ​ផ្ដល់​ភាព​សំខាន់​ទៅលើ​ថា​តើ​ចក្រវាល​នេះ​ចាប់ផ្ដើម​ឡើង​ដោយ​របៀប​ណា​ទៀត​ហើយ។ ផ្ទុយទៅវិញ ខ្ញុំ​ចង់​ដឹង​ថា​តើ​ហេតុអ្វី​បាន​ជា​គាត់​ចាប់ផ្ដើម​ចក្រវាល​នេះ​ឡើង​មក។ ពី​ព្រោះ​ថា​បើ​កាលណា​ខ្ញុំ​ដឹង​ពី​ចម្លើយ​នោះ នោះ​ខ្ញុំ​នឹង​ដឹង​ពី​គោលបំណង​នៃ​ជីវិត​របស់​ខ្ញុំ​ហើយ។» អាល់ប៊ឺត អាញស្តាញ

) «វិទ្យាសាស្ត្រ​មិន​អាច​ដោះស្រាយ​ពី​អាថ៌កំបាំង​កំពូល​បំផុត​នៃ​ធម្មជាតិ។ ហើយ​វា​ក៏​ដោយសារ​តែ​នៅ​ក្នុង​ការ​វិភាគ​ចុងក្រោយ ពួកយើង​ផ្ទាល់​គឺជា​ចំណែក​មួយ​នៃ​អាថ៌កំបាំង​ដែល​ពួក​យើង​ព្យាយាម​ដោះស្រាយ។» Max Planck


ដោយ៖ ស្រីពៅ

X
5s