កម្រងទស្សន​របស់​កវី​និពន្ធចំនួន​ ១០​រូប ដែល​អាច​មាន​ប្រយោជន៍​សម្រាប់​អ្នក​នៅ​ថ្ងៃ​ណាមួយក្នុងជីវិត​



ថ្ងៃនេះ​យើង​បាន​ចងក្រង​នូវ​ទស្សន​របស់​កវី​និពន្ធ​នៅ​លើ​ពិភពលោក​ចំនួន ​១០​រូប ដែល​អាច​មាន​ប្រយោជន៍​សម្រាប់​អ្នក​នៅ​ថ្ងៃ​ណាមួយ៖

) «កុំ​វាយតម្លៃ​មួយ​ថ្ងៃៗ​តាមរយៈ​ទិន្នផល​ដែល​អ្នក​ប្រមូល​បាន តែ​តាមរយៈ​គ្រាប់​ពូជ​ដែល​អ្នក​បាន​បណ្ដុះ។» Robert Louis Stevenson

) «ផ្លាស់ប្ដូរ​ទស្សន​របស់​អ្នក តែ​រក្សា​ឲ្យ​ជាប់​ទៅ​នឹង​គោលការណ៍​របស់​អ្នក។ ផ្លាស់ប្ដូរ​ស្លឹក​របស់​អ្នក តែ​ត្រូវ​តោង​ឲ្យ​ជាប់​ជាមួយ​ឫស​របស់​អ្នក។» Victor Hugo

) «ខ្ញុំ​កម្រ​មក​ដល់​ទី​កន្លែង​ដែល​ខ្ញុំ​ចង់​ទៅ​ណាស់ ប៉ុន្តែ​ស្ទើរតែ​ជា​រៀងរាល់​លើក​ហើយ​ដែល​ខ្ញុំ​មក​ដល់​ទី​កន្លែង​ដល់​ខ្ញុំ​ត្រូវ​នៅ។» Douglas Adams

) «ភស្តុតាង​ចុងក្រោយ​ដែល​បញ្ជាក់​ពី​ភាព​អស្ចារ្យ​ស្ថិត​នៅ​ត្រង់​ការ​ដែល​អាច​ទ្រាំទ្រ​ជាមួយ​នឹង​ការ​រិះគន់​ដោយ​មិន​មាន​ការ​អាក់អន់ចិត្ត។» Elbert Hubbard

) «ការ​វាយតម្លៃ​ល្អ​បាន​មក​ពី​បទពិសោធន៍។ ឯ​បទពិសោធន៍​បាន​មក​ពី​ការ​វាយតម្លៃ​មិន​បាន​ល្អ។» Rita Mae Brown

) «បំភ្លឺ​ភ្លើង​ទៀន​គឺជា​ការ​ជះ​ស្រមោល។» Ursula K. Le Guin

) «យើង​មិន​ដែល​សញ្ជឹង​គិត​ថា​តើ​វា​គួរឲ្យ​មាន​សេចក្ដី​សុខ​ប៉ុណ្ណា​ក្នុង​ការ​ដែល​មិន​ទាមទារ​សុំ​អ្វី​សោះ។» Seneca

) «សង្គ្រាម​គឺជា​ការ​គេចវេះ​ចេញ​ពី​បញ្ហា​នៃ​សន្តិភាព​យ៉ាង​កំសាក​មួយ។» Thomas Mann

) «ចុងក្រោយ​បំផុត​យើង​នឹង​ដឹង​យ៉ាង​ជ្រាលជ្រៅ​ថា​នៅ​ត្រើយ​ម្ខាង​ទៀត​នៃ​ភាព​ភ័យខ្លាច​គឺជា​សេរីភាព។» Marilyn Ferguson

១០) «ការ​អប់រំ​មិនមែន​គ្រាន់តែ​ជា​ការ​ទៅ​សាលា​និង​ទទួល​បាន​សញ្ញាប័ត្រ​នោះ​ឡើយ។ វា​គឺជា​ការ​ពង្រីក​ចំណេះដឹង​របស់​អ្នក​និង​ស្រូប​យក​ការ​ពិត​អំពី​ជីវិត។» Shakuntala Devi

ដោយ៖ ស្រីពៅ

X
5s