គតិបណ្ឌិត​​ ១០​ឃ្លា​ របស់​ព្រះសង្ឃ Shunryu Suzuki ដែល​និយាយ​ចាក់​ធ្លុះ​ពី​ការ​ពិត​ដ៏​ស៊ីជម្រៅ​នៃ​ជីវិត​



Shunryu Suzuki គឺជា​ព្រះសង្ឃ​មួយ​អង្គ​របស់ Soto Zen ដែល​ជា​សាលា​ប្រពៃណី​ដែល​ធំ​ជាង​គេ​បង្អស់​ក្នុង​ចំណោម​សាលា​ទាំង​៣​របស់​Zen​ដែល​ជា​ព្រះពុទ្ធ​សាសនា​របស់​ជប៉ុន។ ព្រះអង្គ​ជា​គ្រូ​មួយ​រូប​ដែល​បាន​ជួយ​ផ្សព្វផ្សាយ​ព្រះពុទ្ធសាសនា​បែប Zen ឲ្យ​បាន​ល្បីល្បាញ​នៅ​ក្នុង​សហរដ្ឋអាមេរិក និង​ថែមទាំង​ត្រូវ​បាន​គេ​ស្គាល់​ជា​បុគ្គល​ដែល​បាន​បង្កើត​វត្ត​ព្រះពុទ្ធ​សាសនា​ដំបូង​គេ​បង្អស់​នៅ​ក្រៅ​អាស៊ី​ផង​ដែរ។ ទ្រង់​ក៏​បាន​សរសេរ​សៀវភៅ​ដែល​ក្រោយ​មក​ក្លាយ​ជា​សៀវភៅ​មួយ​នៅ​ក្នុង​ចំណោម​សៀវភៅ​ដែល​ល្បីល្បាញ​បំផុត​អំពីZen​និង​ព្រះពុទ្ធសាសនា​នៅ​លោក​ខាងលិច ដែល​មាន​ចំណង​ជើង​ថា Zen Mind, Beginner's Mind។ ខាងក្រោម​នេះ​គឺជា​គតិបណ្ឌិត​ចំនួន​១០​ឃ្លា​របស់​ព្រះអង្គ ដែល​និយាយ​ចាក់​ធ្លុះ​ពី​ការ​ពិត​ដ៏​ស៊ីជម្រៅ​នៃ​ជីវិត៖

  1. «ពី​ព្រោះ​តែ​យើង​មិន​អាច​ទទួល​ស្គាល់​ភាព​មិន​ឋិតថេរ​បាន ទើបយើង​ក៏​រងទុក្ខ។» Shunryu Suzuki
  2. «នៅ​ពេល​អ្នក​ធ្វើអ្វី​មួយ អ្នក​ត្រូវ​ដុត​ខ្លួនឯង​ទាំងមូល ប្រៀប​ដូចជា​ភ្នក់ភ្លើង​ដែល​មិន​បន្សល់​ស្លាកស្នាម​របស់​ខ្លួន​វា។» Shunryu Suzuki
  3. «នៅ​ពេល​អ្នក​ត្រូវ​បាន​បញ្ឆោត​ដោយ​អ្វីមួយ ការ​ខូចខាត​នឹង​មិន​ធំដុំ​ប៉ុន្មាន​ឡើយ។ ប៉ុន្តែ​បើ​អ្នក​ត្រូវ​បាន​បញ្ឆោត​ដោយ​ខ្លួនឯង វា​អាច​ធ្ងន់ធ្ងរ​ដល់​ស្លាប់​បាន។ មិនមាន​ឱសថ​ណា​អាច​ព្យាបាល​បាន​ឡើយ។»
  4. «ទទួលស្គាល់​ទស្សន​មួយ​ចំនួន​អំពី​ការ​ពិត​ដោយ​មិន​បាន​ឆ្លងកាត់​បទពិសោធន៍ ប្រៀប​បាន​ទៅ​នឹង​គំនូរ​នំ​ខេក​នៅ​លើ​ក្រដាស​ដែល​អ្នក​មិន​អាច​ញ៉ាំបាន។»
  5. «នៅ​ពេល​យើង​មិន​រំពឹង​ទុក​អ្វី​ទាំងអស់ យើង​អាច​ធ្វើ​ជា​ខ្លួនឯង​បាន។»
  6. «មាន​ពេល​ខ្លះ ត្រឹមតែ​អង្គុយ វិញ្ញាណ​ក៏​អាច​ប្រមូល​បញ្ញា​បាន​ដែរ។»
  7. «ពិភពលោក​គឺជា​វេទមន្ត​របស់​វា។»
  8. «ជីវិត​ប្រៀប​បាន​ទៅ​នឹង​ការ​ដែល​ឈាន​ជើង​ជាន់​លើ​ទូក​ដែល​រៀប​នឹង​ចាកចេញ​ទៅ​កាន់​សមុទ្រ​និង​លិចលង់។
  9. «ខណៈ​ពេល​ដែល​អ្នក​មើល​ឃើញ​អ្វីមួយ អ្នក​បាន​ចាប់ផ្ដើម​ស្វែងរក​ការ​បកស្រាយ​ដែល​សម​ហេតុផល​ពី​វា​ហើយ។ នៅ​ពេល​ដែល​អ្នក​ចាប់ផ្ដើម​ស្វែងរក​ការ​បកស្រាយ​ដែល​សម​ហេតុផល​ពី​វា​ហើយ វា​លែង​ជា​អ្វី​ដែល​អ្នក​បាន​មើល​ឃើញ​ទៀត​ហើយ។»
  10. «គោលដៅ​នៃ​ការ​សិក្សា​ពី​ព្រះពុទ្ធ​សាសនា​មិនមែន​ជា​ព្រះពុទ្ធ​សាសនា​នោះ​ទេ តែ​ជា​ការ​សិក្សា​អំពី​ខ្លួនឯង។»

    ដោយ៖ ស្រីពៅ
X
5s