សុភាសិតរបស់បារាំងចំនួន ១៥ឃ្លា ដែលអ្នកអាចរៀនសូត្រពីគតិបណ្ឌិតរបស់ពួកគេបាន
ខាងក្រោមនេះគឺជាសុភាសិតរបស់បារាំងចំនួន ១៥ឃ្លា ដែលអ្នកអាចរៀនសូត្រពីគតិបណ្ឌិតរបស់ពួកគេបាន៖
១) «បុគ្គលដែលព្យយាមបញ្ជាក់ភស្តុតាងច្រើនពេកប្រៀបបាននឹងមិនបានបញ្ជាក់អ្វីទាំងអស់។»
២) «ភាពសប្បាយរីករាយមួយ បង្កប់ការឈឺចាប់មួយពាន់។»
៣) «បុគ្គលដែលគេងលក់យ៉ាងមានសុវត្ថិភាពគឺជាបុគ្គលដែលមិនមានអ្វីដែលត្រូវបាត់បង់។»
៤) «គ្រប់គ្នាសុទ្ធតែអួតសរសើរពីខ្លួនឯង។»
៥) «បុគ្គលដែលគំរាមកំហែងគឺជាបុគ្គលដែលមានភាពភ័យខ្លាច។»
៦) «គ្រូពេទ្យច្រើនតែគួរឲ្យខ្លាចជាងជំងឺ។»
៧) «កុំស្វែងរកកំហុសជាមួយអ្វីដែលអ្នកមិនយល់។»
៨) «បុគ្គលដែលភ័យខ្លាចនឹងរងទុក្ខ គឺរងទុក្ខពីការភ័យខ្លាចរបស់គេ។»
៩) «មនសិការស្អាតស្អំគឺជាខ្នើយកើយដ៏ល្អមួយ។
១០) «បុគ្គលដែលឱបក្រសោបខ្លាំងពេក មិនអាចឱបអ្វីជាប់ទ្រូងនោះឡើយ។»
១១) «បុគ្គលដែលសើចចុងក្រោយបំផុតសើចបានយូរជាងគេ។»
១២) «មានរឿងខ្លះប្រសើរជាងការដែលមិននិយាយ។»
១៣) «ច្បាប់និយាយអ្វីដែលស្ដេចពេញចិត្ត។»
១៤) «នៅពេលមិនមានអ្វីទាំងអស់ ស្ដេចបាត់បង់សិទ្ធិរបស់គាត់។»
១៥) «ធ្លាក់ក្នុងអន្លង់ស្នេហ៍ជានិច្ច ប៉ុន្តែមិនត្រូវរៀបការនោះឡើយ។»
ដោយ៖ ស្រីពៅ