គតិ​ចំនួន​ ១០​ឃ្លា ដែល​អ្នក​គួរ​អាន​ដើម្បី​បើក​ការ​គិត​របស់​អ្នក​ចំពោះ​ជីវិត​ឲ្យ​ទូលំទូលាយ​ជាង​មុន​



ខាងក្រោម​នេះ​គឺជា​គតិ​ចំនួន ​១០​ឃ្លា ដែល​អ្នក​គួរ​អាន​ដើម្បី​បើក​ការ​គិត​របស់​អ្នក​ចំពោះ​ជីវិត​ឲ្យ​ទូលំទូលាយ​ជាង​មុន:

) «បើ​អ្នក​ស្រឡាញ់​ផ្កា ចូរ​កុំ​បេះ​វា។ បើ​អ្នក​បេះ​វា​មក នោះ​វា​នឹង​ងាប់​ហើយ​នឹង​លែង​ក្លាយ​ជា​អ្វី​ដែល​អ្នក​ស្រឡាញ់​តទៅទៀត។ ដូច្នេះ​ហើយ បើ​អ្នក​ស្រឡាញ់​ផ្កា ចូរ​បណ្ដោយ​ទៅតាម​វា​ចុះ។ ក្ដី​ស្រឡាញ់​មិនមែន​ជា​ការ​ធ្វើ​ជា​កម្មសិទ្ធិ។ ក្ដី​ស្រឡាញ់​គឺជា​ការ​ឲ្យ​តម្លៃ។» Osho

) «បាន​ស្រឡាញ់​ហើយ​បាត់បង់​ប្រសើរ​ជាង​មិន​ធ្លាប់​បាន​ស្រឡាញ់​ទាល់តែសោះ។» Augustine of Hippo

) «ជីវិត​ត្រឡប់​សារ​ឡើង​វិញ​ដោយ​មិន​ដឹង​ខ្លួន។ ទាល់តែ​អ្នក​មាន​សតិ​ដឹង ពុំ​នោះ​ទេ​វា​នឹង​ត្រឡប់​សារ​ឡើង​វិញ​ដូច​ទៅ​នឹង​កង់​វិល​ដូច្នោះ​ដែរ។» Osho

) «ស្វែងរក​ខ្លួនឯង ពុំ​នោះ​ទេ​អ្នក​នឹង​ត្រូវ​ពឹងផ្អែក​ទៅលើ​ទស្សន​របស់​មនុស្ស​ដែល​មិន​ស្គាល់​ទាំង​ខ្លួនឯង​ផង។» Osho

) «សេចក្ដី​ស្លាប់​ប្រហែល​ជា​រឿង​ដ៏​អស្ចារ្យ​បំផុត​នៃ​រាល់​ការ​ប្រទានពរ​ទាំងអស់​របស់​មនុស្ស។» សូក្រាត

) «នៅ​ពេល​អ្នក​គេង​សុបិន អ្នក​មិន​បាន​ដឹង​ថា​វា​គឺជា​សុបិន​នោះ​ឡើយ។ អ្នក​អាច​នឹង​បកស្រាយ​ពី​សុបិន​នៅ​ក្នុង​សុបិន​របស់​អ្នក ហើយ​បន្ទាប់​មក​ក៏​ភ្ញាក់​ឡើង​ដឹង​ថា​គ្រប់យ៉ាង​គ្រាន់តែ​ជា​សុបិន​ប៉ុណ្ណោះ។ ប្រហែល​ជា​ការ​ភ្ញាក់​ឡើង​ដ៏​ធំ​អស្ចារ្យ​នឹង​លាតត្រដាង​ថា​នេះ​ក៏​ជា​សុបិន​ដែរ។» ជ័ងជឺ

) «នៅ​ពេល​ខ្ញុំ​និយាយ​ពី​ការ​ស្ដាប់​បាន​ល្អ ខ្ញុំ​មិនមែន​គ្រាន់តែ​សំដៅ​ទៅលើ​ការ​ដែល​គ្រាន់តែ​ស្ដាប់​ឡើយ តែ​គឺជា​ការ​ស្ដាប់​ខ្លួនឯង។ នៅ​ពេល​ខ្ញុំ​និយាយ​ពី​ចក្ខុវិស័យ​ល្អ ខ្ញុំ​ក៏​មិនមែន​គ្រាន់តែ​សំដៅ​ទៅលើ​ការ​ដែល​គ្រាន់តែ​មើល​នោះ​ដែរ តែ​គឺជា​ការ​សម្លឹង​មើល​ខ្លួនឯង។» ជ័ងជឺ

) «ការ​បំភ័ន្ត​ដ៏​ធ្ងន់ធ្ងរ​បំផុត​គឺជា​ការ​បំភ័ន្ត​ខ្លួនឯង។» ផ្លាតូ

) «ទ្រព្យសម្បត្តិ​ដ៏​អស្ចារ្យ​បំផុត​គឺជា​ការ​គ្រប់គ្រាន់​ជាមួយ​នឹង​ការ​មាន​តិចតួច។» ផ្លាតូ

១០) «ភាព​ដែល​មិន​ប្រាកដប្រជា​គឺជា​ស្ថានភាព​ដែល​មិន​ស្រួល​ចិត្ត​មួយ។ ប៉ុន្តែ​ភាព​ប្រាកដប្រជា​គឺជា​រឿង​ដ៏​គួរឲ្យ​អស់​សំណើច​មួយ។» Voltaire


ដោយ៖ ស្រីពៅ

X
5s