សម្រង់សម្តីចំនួន ៧ឃ្លា របស់បិតាយុទ្ធសាស្រ្តទីផ្សារលោក David Ogilvy សម្រាប់ធ្វើអាជីវកម្ម
លោក David Ogilvy គឺជាបិតាយុទ្ធសាស្រ្តផ្សព្វផ្សាយទីផ្សារ (Farther of Advertising) ដ៏ល្បីល្បាញមួយរូបនៅលើពិភពលោក។ ថ្វីត្បិតតែលោកបានទទួលមរណៈភាពតាំងពីឆ្នាំ ១៩៩៩ ក្តី ក៏ប៉ុន្តែស្នាដៃ កេរ្តិ៍តំណែលទ្រឹស្តី និងយុទ្ធសាស្រ្តធ្វើទីផ្សាររបស់បុរសកំពូលជនជានអង់គ្លេសរូបនេះត្រូវបានគេចាត់ទុកថា ជារបកគំហើញថ្មីមួយមិនធ្លាប់មាននៃការធ្វើទីផ្សារក្នុងយុគសម័យទំនើបនេះ។
ដើម្បីជាការរំលឹកគុណដល់ស្នាដៃ និងទ្រស្តីយុទ្ធសាស្រ្តទីផ្សាររបស់លោក នៅថ្ងៃនេះ Bizkhmer សូមលើកយកសម្រង់សម្តីចំនួន ៧ របស់លោក David Ogilvy កាលនៅមានជីវិតមកបង្ហាញប្រិយមិត្តដូចខាងក្រោមនេះ៖
- “អ្នកនិយាយកាន់តែការពិត អ្នកលក់កាន់តែដាច់។ ឱកាសជោគជ័យនៃការផ្សព្វផ្សាយពាណិជ្ជកម្មមួយកាន់តែច្រើន ដរាបណាការផ្សព្វផ្សាយទំនិញនោះឆ្លុះបញ្ចាំងពីការពិតកាន់តែច្រើនដែរ”។
- “និយាយតែការពិត ប៉ុន្តែត្រូវធ្វើឲ្យសម្តីការពិតនោះគួរឲ្យទាក់ទាញ”។
- “ការលេងល្បែងដ៏ចំណេញមួយទៀត គឺត្រូវផ្តល់ដំបូន្មាន ឬសេវាកម្មដ៏មានប្រយោជន៍ដល់អ្នកអាន។ វាអាចទាក់ទាញអ្នកអានប្រហែល ៧៥% ច្រើនជាងអ្វីដែលនិយាយទាក់ទងត្រឹមតែផលិតផលមួយមុខ”។
- “លុះត្រាតែយុទ្ធនាការផ្សព្វផ្សាយរបស់អ្នកបង្កប់ដោយគំនិតដ៏អស្ចារ្យ ទើបអាចប្រៀបប្រដូចទៅនឹងកប៉ាល់ដែលអាចបើកបរនៅពេលយប់ងងឹតបាន”។
- “អ្នកមិនអាចចាប់បង្ខំអតិថិជនឲ្យទិញផលិតផលរបស់អ្នកបានទេ។ អ្នកអាចត្រឹមតែធ្វើឲ្យពួកគេចាប់អារម្មណ៍ទិញវាតែប៉ុណ្ណោះ”។
- “កុំចាត់ទុកថា អតិថិជនរបស់អ្នកជាមនុស្សឆោតល្ងង់។ ពួកគេគឺជាភរិយាគួរឲ្យស្រលាញ់របស់អ្នក”។
- “ពានរង្វាន់មាសកំពុងរង់ចាំនរណាម្នាក់ដែលមានសតម្ថភាពខួរក្បាលអាចបង្កើតបាននូវការផ្សព្វផ្សាយពាណិជ្ជកម្មក្នុងទិដ្ឋភាពរួមដ៏អស្ចារ្យមួយ ហើយធ្វើឲ្យវាមានស្ថេរភាពដក់ជាប់ក្នុងចិត្តមនុស្សគ្រប់គ្នាបានយូរអង្វែង”៕
ប្រភព៖ Addicted2success