បែកធ្លាយ iPhone អេក្រង់ ៤អ៊ីញថ្មី iPhone 5se នឹងត្រូវប្ដូរប៊ូតុង Power ទៅចំហៀងខាងស្ដាំវិញ
ក្រុមហ៊ុន Apple ត្រូវគេរាយការណ៍ថា កំពុងវិលមកផលិតទូរស័ព្ទ iPhone អេក្រង់ ៤អ៊ីញបន្តពីជំនាន់ iPhone 5S។ តាមព័ត៌មានឱ្យដឹងពាក់ព័ន្ធនឹង iPhone ស៊េរីថ្មីនេះថា នឹងមានឈ្មោះ iPhone 5se ហើយមានលក្ខណៈ សម្បត្តិប្រហែលនឹង iPhone 6 ដែរ។ ចំណែកពេលនេះ រូបដ្យាក្រាម iPhone 5se បានបែកធ្លាយចេញ បង្ហាញឱ្យឃើញការផ្លាស់ប្ដូរទីតាំងនៃប៊ូតុង Power ពោលគឺស្ថិតនៅចំហៀងខាងស្ដាំនៃទូរស័ព្ទវិញ។
តាមរូបដ្យាក្រាមខាងលើ បង្ហាញឱ្យឃើញរចនាបថ iPhone 5se ពិតជាស្រដៀងខ្លាំងទៅនឹង iPhone 5 និង iPhone 5S ខុសតែទីតាំងប៊ូតុង Power ប៉ុណ្ណោះ ដែលត្រូវបានប្ដូរទៅចំហៀងខាងស្ដាំ ខិតឡើងលើក្បែរកែងទូរស័ព្ទ ឬអាចនិយាយបានថា ទីតាំងស្មើនឹងប៊ូតុងសំឡេង គ្រាន់តែខុសខាងប៉ុណ្ណោះ។