សុភាសិតជនជាតិចិនចំនួន ១៣ឃ្លា បង្កប់នូវខ្លឹមសារពិតស៊ីជម្រៅពីជីវិត
ខាងក្រោមនេះគឺជាសុភាសិតរបស់ជនជាតិចិនចំនួន១៣ឃ្លា ដែលបង្កប់នូវខ្លឹមសារស៊ីជម្រៅពីជីវិត៖
- «ផ្កានៅតែងាប់បើទោះជាយើងស្រឡាញ់វា។ ស្មៅនៅតែរីកលូតលាស់បើទោះជាយើងមិនស្រឡាញ់វា។»
- «បើអ្នកមិនផឹក តម្លៃរបស់ស្រាគឺមិនមានអ្វីជាការចាប់អារម្មណ៍នោះឡើយ។»
- «ការគិតដ៏ស្មោះត្រង់មួយអាចរង្គោះរង្គើទាំងមេឃានិងផែនដីបាន។»
- «ទុក្ខក្រៀមក្រំកើតចេញមកពីភាពរីករាយដែលលើសលប់។»
- «អំបោះមិនអាចឆ្លងកាត់បានបើមិនមានម្ជុល រីឯទូកក៏មិនអាចឆ្លងកាត់បានដោយមិនមានទឹកនោះដែរ។»
- «បើអ្នកឃើញរឿងចម្លែក ហើយមិនមើលឃើញវាថាចម្លែក នោះភាពចម្លែករបស់វានឹងរលាយសាបសូន្យទៅ។»
- «ភាពរីករាយរបស់យើងមានជម្រៅរាក់ ឯភាពសោកសៅរបស់យើងមានជម្រៅជ្រៅ។»
- «នាវិកច្រើននឹងធ្វើឲ្យនាវាលិច។»
- «បើទោះជាដើមឈើនៅខ្ពស់១ពាន់ហ្វ៊ីតក៏ដោយ ស្លឹករបស់វាធ្លាក់ហើយត្រឡប់ទៅកាន់ឫសវាវិញ។»
- «ចិត្តគឺជាម្ចាស់នៃរាងកាយរបស់មនុស្ស។»
- «បើមិនមានភាពសោកសៅទេ គ្មានបុគ្គលណាម្នាក់អាចក្លាយជាព្រះពុទ្ធបានឡើយ។»
- «បើអ្នកអាចអត់ធ្មត់ក្នុងខណៈពេលមួយនៃកំហឹង អ្នកនឹងអាចគេចចេញពីភាពសោកសៅ១០០ថ្ងៃ។»
- «អ្នកអាចប្ដូរខោអាវ តែអ្នកមិនអាចផ្លាស់ប្ដូរមនុស្សបានឡើយ។»
ដោយ៖ ស្រីពៅ