សម្ដីទាំង ១០ឃ្លា របស់អ្នកដឹកនាំឆ្នើម អ្នកគួររៀនសូត្របន្ថែម
តួនាទីជាអ្នកដឹកនាំមិនស្រួលនោះទេ វាទាមទារឲ្យអ្នកធ្វើការច្រើន មានភាពក្លាហាន និងហានប្រឈមហានិភ័យ។ ការដែលអាចស្វែងរកដំណោះស្រាយ ចេះដោះស្រាយបញ្ហា គឺធាតុផ្សំសំខាន់មួយដើម្បីក្លាយជាអ្នកដឹកនាំមានប្រសិទ្ធភាព។ ធ្វើខ្លួនអ្នកជាមនុស្សម្នាក់ដែលជាម៉ូដែលសម្រាប់អ្នកដទៃ សម្រាប់បុគ្គលិករបស់អ្នក។ ខាងក្រោមនេះគឺជាសម្ដីទាំង ១០ឃ្លា របស់អ្នកដឹកនាំឆ្នើម៖
- «ការទំនាក់ទំនងគឺជាជំនាញដ៏សំខាន់ដែលគ្រប់អ្នកដឹកនាំត្រូវមាន»។ Richard Branson
- «ការងាររបស់ខ្ញុំមិនមែនធ្វើឲ្យមនុស្សងាយស្រួលនោះទេ។ ការងាររបស់ខ្ញុំគឺធ្វើឲ្យមនុស្សរីកចម្រើន»។ Steve Jobs
- «សមត្ថភាពរៀនសូត្រគឺជាគុណភាពសំខាន់បំផុតដែលអ្នកដឹកនាំត្រូវមាន»។ Sheryl Sandberg
- «ប្រសិនបើអ្នកចង់បង្កើតភាពអស្ចារ្យ អ្នកគួរតែផ្ដោតលើការផ្លាស់ប្ដូរដែលអ្នកចង់ពិភពលោកមានការផ្លាស់ប្ដូរ»។ Mark Zuckerberg
- «បើខ្ញុំមិនមែនជាខ្ញុំ តើខ្ញុំជានរណា?» Alfred Hitchcock
- «នៅពេលអ្នកធ្វើរឿងមួយ ធ្វើវាប្រៀបដូចមនុស្សលើពិភពលោកកំពុងសម្លឹងមើលអ្នក»។ Thomas Jefferson
- «ខ្ញុំគ្មានវិធីសាស្ត្រអ្វីនោះទេ ប៉ុន្តែអ្វីដែលខ្ញុំមាននោះគឺទទួលយកមនុស្សទាំងអស់ទៅតាមរបៀបរបស់គេ»។ Joan Rivers
- «អ្នកអង្គុយក្រោមម្លប់ដើមឈើមថ្ងៃនេះ ដោយសារមានមនុស្សបានដាំវាទុកជាយូរមកហើយ»។ Warren Buffett
- «ការងាររបស់អ្នកគឺបង្កើតពិភពលោកមួយដែលមិនសាបសូន្យ»។ Steven Spielberg
- «សម្ដីមួយម៉ាត់អាចផ្លាស់ប្ដូរមនុស្សមួយបន្ទប់បាន។» Barack Obama
ប្រែសម្រួល៖ លង់ វណ្ណៈ