ទស្សន​ចំនួន​ ៩​ឃ្លា ដែល​អាច​ធ្វើឲ្យ​អ្នក​ស្វែងយល់​ពី​ខ្លួនឯង​បាន​កាន់តែ​ច្បាស់​ជាង​មុន​



ខាងក្រោម​នេះ​គឺជា​ទស្សន​ចំនួន​ ៩​ឃ្លា ដែល​អាច​ធ្វើឲ្យ​អ្នក​ស្វែងយល់​ពី​ខ្លួនឯង​បាន​កាន់តែ​ច្បាស់​ជាង​មុន៖

  1. «នៅ​ពេល​យើង​ស្លាប់ រាងកាយ​របស់​យើង​នឹង​ក្លាយ​ជា​ស្មៅ ហើយ​សត្វ​ឈ្លូស​នឹង​ស៊ី​ស្មៅ​នោះ។ ដូច្នេះ​ហើយ ពួក​យើង​ទាំងអស់​គ្នា​សុទ្ធតែ​មាន​ទំនាក់ទំនង​នឹង​គ្នា​នៅ​ក្នុង​រង្វង់​ដ៏​ធំ​នៃ​ជីវិត។» Mufusa (Lion King)
  2. «នៅ​ពេល​យើង​ឆ្លងកាត់​ជីវិត យើង​នឹង​មើល​ឃើញ​ថា​មាន​រឿង​ជាច្រើន​ដែល​យើង​មិន​យល់។ ហើយ​រឿង​តែ​មួយ​គត់​ដែល​យើង​ដឹង​នោះ​គឺ​អ្វីៗ​មិនមែន​ចេះតែ​ទៅ​តាម​ការ​គ្រោងទុក​របស់​យើង​នោះ​ឡើយ។» Mufusa (Lion King)
  3.  «ការ​ផ្លាស់ប្ដូរ ពួក​យើង​សុទ្ធតែ​មិន​ចូលចិត្ត​ សុទ្ធតែ​ខ្លាច​វា។ ប៉ុន្តែ​យើង​មិន​អាច​បញ្ឈប់​វា​មិន​ឲ្យ​មក​បាន​ឡើយ។ បើ​យើង​មិន​បត់បែន​ទៅ​តាម​ការ​ផ្លាស់ប្ដូរ​នោះ​ទេ​នោះ​យើង​ក៏​នឹង​ត្រូវ​បាន​គេ​ទុកចោល​ដែរ។ វា​ជា​ការ​ឈឺចាប់​ក្នុង​ការ​លូតលាស់។ អ្នក​ណា​ដែល​ប្រាប់​អ្នក​ថា​វា​មិន​ឈឺចាប់​ទេ​គឺ​កំពុងតែ​កុហក​ហើយ។ ប៉ុន្តែ​នេះ​គឺជា​ការ​ពិត។ មាន​ពេល​ខ្លះ​បើ​អ្វីមួយ​កាន់តែ​ផ្លាស់ប្ដូរ វា​នឹង​កាន់តែ​ស្ថិត​នៅ​ដដែល។ ហើយ​មាន​ពេល​ខ្លះ​ការ​ផ្លាស់ប្ដូរ​គឺជា​រឿង​ល្អ​ទេ។ មាន​ពេល​ខ្លះ​ការ​ផ្លាស់ប្ដូរ​គឺជា​អ្វីៗ​គ្រប់យ៉ាង។» Grey's Anatomy
  4. «វា​ត្រូវ​បាន​រក​ឃើញ​ថា​មាន​ពេល​ខ្លះ​អ្នក​ត្រូវ​ធ្វើ​រឿង​ដែល​ខុស។ មាន​ពេល​ខ្លះ​អ្នក​ត្រូវ​សាង​កំហុស​ដ៏​ធំ​មួយ​ដើម្បី​ស្វែងរក​ថា​តើ​ធ្វើ​បែប​ណា​ដើម្បី​ធ្វើឲ្យ​អ្វីៗ​ត្រឹមត្រូវ​វិញ។ កំហុស​គឺជា​រឿង​ឈឺចាប់ ប៉ុន្តែ​វា​គឺជា​វិធី​តែមួយ​គត់​ដើម្បី​ស្វែងរក​ថា​តើ​អ្នក​គឺជា​នរណា​ពិត​ប្រាកដ។» Grey's Anatomy
  5. «អនាគត​គឺជា​ផ្ទះ​នៃ​ភាព​ភ័យខ្លាច​ដ៏​ជ្រៅ​បំផុត​របស់​យើង​និង​ក្ដី​សង្ឃឹម​ដែល​ពោរពេញ​ដោយ​ការ​ស្រមើស្រមៃ​បំផុត​របស់​យើង។» Grey's Anatomy
  6. «នៅ​ពេល​អ្នក​ផ្សារភ្ជាប់​ជាមួយ​នឹង​ភាព​ស្ងប់ស្ងាត់​នៅ​ខាងក្នុង​ខ្លួន​អ្នក វា​គឺជា​ពេល​ដែល​អ្នក​អាច​យល់​ពី​ការ​រំខាន​ដែល​កើតឡើង​នៅ​ជុំវិញ​ខ្លួន​អ្នក។» Stephen Richards
  7. «យើង​ស្ថិត​នៅ​ក្នុង​ភាព​ខ្លាំងក្លា​បំផុត​របស់​យើង​ខណៈ​ពេល​ដែល​យើង​លែង​ចាំបាច់​ត្រូវការ​ខ្លាំងក្លា​តទៅទៀត។» Eric Michael Levethal
  8. «ទស្សន​ទូទៅ​គឺជា​ការ​បំផ្លិចបំផ្លាញ​វិញ្ញាណ​របស់​យើង។» Rumi
  9. «វា​គឺជា​ផ្លូវ​របស់​អ្នក​ហើយ​ជា​របស់​អ្នក​តែ​ម្នាក់​គត់។ អ្នកដទៃ​អាច​នឹង​ដើរ​លើ​វា​ជាមួយ​អ្នក ប៉ុន្តែ​គ្មាន​នរណា​ម្នាក់​អាច​ដើរ​លើ​វា​ឲ្យ​អ្នក​បាន​ឡើយ។» Rumi

    ដោយ៖ ស្រីពៅ
X
5s