សម្ដី ១០ឃ្លា របស់លោក Howard Schultz នាយកប្រតិបត្តិរបស់ Starbucks ពង្រីកភាពជាសហគ្រិន
លោក Howard Schultz នាយកប្រតិបត្តិរបស់ Starbucks គឺជាមហាសេដ្ឋីជនជាតិអាមេរិក។ លោក Howard Schultz ជាប់នៅលើតារាងអ្នកមានបំផុតលេខរៀងទី ៦១៧ក្នុងឆ្នាំ២០១៩ និងជាប់ក្នុងតារាង The Forbes 400 ដែលចាត់ចំណាត់ថ្នាក់មហាសេដ្ឋីអាមេរិក លេខរៀងទី ១៤៥។ លោក បានកាន់តំណែងជាអ្នកគ្រប់គ្រងក្រុមហ៊ុន Starbucks ទចាប់ពីសវត្សរ៍ ឆ្នាំ១៩៨០ ហើយបានប្រែក្លាយក្រុមហ៊ុនក្នុងស្រុកមួយនេះទៅជាក្លាយជាម៉ាកសញ្ញាដ៏ល្បីមួយក្នុងពិភពលោកនាបច្ចប្បន្ននេះ។ ខាងក្រោមនេះគឺជាសម្រង់សម្ដីទាំង ១០ ដែលអ្នកគួររៀនសូត្រពីមហាសេដ្ឋីរូបនេះ៖
- «នៅពេលអ្នកនៅជិតមនុស្សដែលមានការប្ដេជ្ញាដើម្បីសម្រេចគោលដៅតែមួយ អ្វីក៏អាចទៅរួចដែល»។
- «នៅពេលអ្នកបង្កើតអាជីវកម្មឬក្រុមហ៊ុនមួយ អ្នកត្រូវតែមានតម្លាភាព។ អ្នកមិនអាចមានស្ដង់ដារពីរ និងក្រុមនុស្សពីរបក្សនោះទេ»។
- «ការគ្រប់គ្រងអាជីវកម្មធំក្ដី តូចក្ដី ទាមទារឲ្យអ្នកមានវិន័យច្បាស់លាស់ និងវិធីសាស្ត្រសមស្របក្នុងការដាក់សម្ពាធមនុស្សនៅក្រោមអ្នក»។
- «ប្រឈមហានិភ័យឲ្យខ្លាំងជាងអ្នកដទៃគិតថាអ្នកមានសុវត្តិភាព»។
- «រំពឹងទុកឲ្យច្រើនជាងអ្នកដទៃគិតថាវាមិនអាចទៅរួច»។
- «អ្នកមិនអាចបង្កើតអង្គភាពមួយឲ្យរឹងមាំបាននោះទេ ប្រសិនបើអ្នកមិនអាចស្វែងរកមនុស្សពូកែដែលមានបទពិសោធន៍និងជំនាញខ្លាំងជាងអ្នកឲ្យនៅក្បែរអ្នក»។
- «ភាពជោគជ័យល្អប្រសើរបំផុតនៅពេលវាត្រូវបានចែករំលែកជាមួយអ្នកដទៃ»។
- «អ្នកត្រូវតែស្វែរកអ្វីដែលអ្នកស្រលាញ់ មានអារម្មណ៍ជឿជាក់ និងមានចំណង់ក្នុងការលះបង់ដើម្បីសម្រេចវា»។
- «បើចង់ក្លាយជាសហគ្រិនម្នាក់ អ្នកត្រូវសុបិនឲ្យធំ បន្ទាប់មកសុបិនឲ្យកាន់តែធំទៀត»។
- «នៅពេលដំណើរការក្រុមហ៊ុនមួយ អ្នកត្រូវមានការផ្ដោតអារម្មណ៍ ដែលនេះហើយជាខ្យល់នៅខាងក្រោយខ្នងចាំរុញអ្នកទៅមុខ»។
ប្រែសម្រួល៖ លង់ វណ្ណៈ