សុភាសិត ​១២​ឃ្លា​​ ដែល​ធ្វើឲ្យ​អ្នក​បាន​មើល​ឃើញ​ពី​គតិបណ្ឌិត​របស់​ជាតិសាសន៍អាមេរិក​ជនជាតិ​ដើម​



ថ្ងៃនេះ​យើង​បាន​ចងក្រង​នូវ​សុភាសិត​របស់​អាមេរិក​ជនជាតិ​ដើម​ចំនួន​ ១២​ឃ្លា ដែល​ធ្វើឲ្យ​អ្នក​បាន​មើល​ឃើញ​ពី​គតិបណ្ឌិត​របស់​ជាតិសាសន៍​នេះ៖

  1. «ស្ដាប់​សំឡេង​ធម្មជាតិ​ព្រោះ​ថា​វា​មាន​នូវ​រតនសម្បត្តិ​សម្រាប់​អ្នក។»
  2. «អកុសលតែង​កើតឡើង​សូម្បីតែ​ទៅលើ​បុគ្គល​ដែល​មាន​បញ្ញា​បំផុត​និង​បុគ្គល​ដែល​អស្ចារ្យ​បំផុត។»
  3. «ការ​គិត​ប្រៀប​បាន​ទៅ​នឹង​ព្រួញ ពេល​ណា​ដែល​វា​ត្រូវ​បាន​បញ្ចេញ​មក ​តែងតែ​បង្កការឈឺចាប់របួសស្នាម។ ចូរ​ឃ្លាំ​មើល​វា​ឲ្យ​បាន​ល្អ ​ពុំ​នោះ​ទេ​អ្នក​នឹង​ក្លាយ​ជា​ជន​រងគ្រោះ​របស់​ខ្លួនឯង។»
  4. «សួរ​សំណួរ​ចេញ​ពី​បេះដូង​របស់​អ្នក ហើយ​អ្នក​នឹង​ទទួលបាន​ចម្លើយ​ចេញ​ពី​បេះដូង​មក​វិញ​ដែរ។»
  5. «ជីវិត​មិនមែននៅ​ដាច់​ដោយ​ឡែក​ពី​គ្នា​ពី​ការ​ស្លាប់​នោះទេ។ វា​គ្រាន់តែ​មើល​ឃើញ​ហាក់​ដូចជា​បែបនោះ​ប៉ុណ្ណោះ។»
  6. «មនុស្ស​ជាច្រើន​មាន​ប្រាជ្ញា​តែ​មាន​តិចតួច​ប៉ុណ្ណោះ​ដែល​មាន​បញ្ញា។»
  7. «យើង​គួរតែ​ធ្វើឲ្យ​ដូចជា​ទឹក ដែល​ទាប​ជាង​អ្វីៗ​ទាំងអស់​តែ​រឹងមាំ​ជាង​ដុំ​ថ្ម​ទៅ​ទៀត។»
  8. «កុំ​វាយតម្លៃ​ដោយ​ភ្នែក ចូរ​ប្រើប្រាស់​បេះដូង​ជំនួស​វិញ។»
  9. «តើ​ជីវិត​គឺជា​អ្វី ? វា​គឺជា​ស្រមោល​តូច​មួយ​ដែល​រត់​កាត់​ស្មៅ​និង​រលាយ​ខ្លួន​​ក្នុង​ថ្ងៃលិច។»
  10.  «មិន​មាន​ចម្លើយ​ក៏​ជា​ចម្លើយ​មួយ​ដែរ។»
  11. «គ្រប់​ភ្លើង​ទាំងអស់​មាន​ទំហំ​ប៉ុនគ្នា​នៅ​ពេល​ទើប​ចាប់ផ្ដើម​ដំបូង។»
  12. «គ្រប់​សត្វ​ទាំងអស់​ដឹង​ច្រើន​ជាង​អ្នក​ទៅ​ទៀត។»

    ដោយ៖ ស្រីពៅ
X
5s