សម្ដី​ដកស្រង់​ចំនួន ​១០​ឃ្លា ដែល​នឹង​ធ្វើឲ្យ​អ្នក​សញ្ជឹង​គិត​ឡើងវិញ​ពី​ជីវិត​របស់​អ្នក​



ខាងក្រោម​នេះ​គឺជា​សម្ដី​ដកស្រង់​ចំនួន​ ១០​ឃ្លា ដែល​នឹង​ធ្វើឲ្យ​អ្នក​សញ្ជឹង​គិត​ឡើងវិញ​ពី​ជីវិត​របស់​អ្នក៖

  1. «នៅ​ចុង​បញ្ចប់​នៃ​ជីវិត​របស់​អ្នក អ្នក​នឹង​មិន​ស្ដាយក្រោយ​ដែល​មិន​បាន​ប្រឡង​ជាប់​ការ​ប្រឡង​មួយ​ទៀត មិន​បាន​ឈ្នះ​សាលក្រម​មួយ​ទៀត ឬ​មិន​បាន​ព្រមព្រៀង​ទៅលើ​ការ​ចរចា​មួយ​ទៀត​នោះ​ឡើយ។ អ្នក​នឹង​ស្ដាយក្រោយ​ដែល​មិន​បាន​ចំណាយ​ពេល​ជាមួយ​ស្វាមី មិត្តភ័ក្ដិ កូនៗ ឬ​ឪពុកម្ដាយ​របស់​អ្នក។» Barbara Bush
  2. «ពួក​យើង​ឈប់​ស្វែងរក​មើល​បិសាច​នៅ​ក្រោម​គ្រែ​របស់​យើង​នៅ​ពេល​យើង​ដឹង​ថា​ពួក​វា​ស្ថិត​នៅ​ខាងក្នុង​ខ្លួន​យើង។» The Joker
  3. «ខ្ញុំ​ធ្លាប់តែ​គិត​ថា​ពេញ​មួយ​ជីវិត​របស់​ខ្ញុំ​គឺជា​សោកនាដកម្ម។ ប៉ុន្តែ​ឥឡូវ​នេះ​ខ្ញុំ​ដឹង​ហើយ​ថា​វា​គឺជា​រឿង​កំប្លែង។» The Joker
  4. «គ្មាន​អ្វី​មួយ​ដែល​ពិត​ដាច់ខាត​នោះ​ឡើយ។ គ្រប់​យ៉ាង​ផ្លាស់ប្ដូរ គ្រប់យ៉ាង​ធ្វើ​ចលនា គ្រប់យ៉ាង​រង្វិល គ្រប់យ៉ាង​ហោះហើរ​ហើយ​ក៏​ទៅ​ឆ្ងាយ​បាត់។» Frida Kahlo
  5.  «សោកនាដកម្ម​គឺជា​រឿង​ដ៏​គួរឲ្យ​អស់​សំណើច​បំផុត។» Frida Kahlo
  6. «គ្រាន់តែ​ដោយសារ​តែ​មាន​មនុស្ស​បោះ​វា​ចោល​ហើយ​មិន​ត្រូវការ​ប្រើ​វា មិនមែន​មានន័យ​ថា​វា​គឺជា​សំរាម​នោះ​ឡើយ។» Andy Warhol
  7. «ខ្ញុំ​ភ័យខ្លាច​ថា​បើ​អ្នក​បាន​សម្លឹង​មើល​អ្វី​មួយ​យូរ​ល្មម វា​នឹង​បាត់បង់​អត្ថន័យ​ទាំងអស់​របស់​វា។» Andy Warhol
  8. «អ្នក​នឹង​ស្រឡាញ់​មហាសមុទ្រ។ វា​ធ្វើឲ្យ​អ្នក​មាន​អារម្មណ៍​ថា​តូច ប៉ុន្តែ​មិនមែន​នៅ​ក្នុង​ផ្លូវ​មិន​ល្អ​ឡើយ។ តូច​ក៏​ព្រោះ​តែ​អ្នក​ដឹង​ថា​អ្នក​គឺជា​ផ្នែក​មួយ​នៃ​អ្វី​ដែល​ធំ​ជាង​នេះ។» Lauren Myracle
  9. «អ្នក​មិន​អាច​ឆ្លងកាត់​មហាសមុទ្រ​នៃ​ជីវិត​ដោយ​គ្រាន់តែ​ស្រមៃ​ពី​វា​បាន​ឡើយ អ្នក​ត្រូវតែ​លោត​ចុះ​ទៅ​និង​ហែល។» Debasish Mridha
  10. «មហាសមុទ្រ​គឺជា​គ្រប់យ៉ាង​ដែល​ខ្ញុំ​ចង់​ក្លាយ​ទៅ​ជា។ ស្រស់​ស្អាត អាថ៌កំបាំង ធម្មជាតិ និង​មាន​សេរីភាព។» អនាមិក

    ដោយ៖ ស្រីពៅ
X
5s