ទស្សនចំនួន ១០ឃ្លា ដែលនិយាយស៊ីជម្រៅពីការពិតនៃជីវិត
ថ្ងៃនេះយើងបានដកស្រង់នូវទស្សនដែលនិយាយស៊ីជម្រៅពីការពិតនៃជីវិត ដែលមានចំនួន ១០ឃ្លា ដូចខាងក្រោម៖
- «សូមឲ្យពួកយើងបានបំភ្លេចជាមួយនឹងចិត្តសប្បុរសនូវមនុស្សដែលមិនអាចស្រឡាញ់យើងបាន។» Pablo Neruda
- «ក្ដីស្រឡាញ់ពិតជាខ្លីណាស់ ឯការបំភ្លេចវិញបែរជាយូរឆ្ងាយណាស់។» Pablo Neruda
- «អ្នកអាចកាត់ផ្កាទាំងអស់តែអ្នកមិនអាចបញ្ឈប់ឲ្យរដូវផ្ការីកមកដល់បាននោះឡើយ។» Pablo Neruda
- «ខ្ញុំស្ថិតនៅក្នុងអារម្មណ៍មួយដែលចង់រលាយនៅក្នុងលំហអាកាស។» Virginia Woolf
- «វាជារឿងដែលអាចទៅរួចថាលោកនេះគឺមិនមានអត្ថន័យអ្វីនោះឡើយ។» Virginia Woolf
- «វិញ្ញាណតែងដឹងថាធ្វើយ៉ាងណាដើម្បីព្យាបាលខ្លួនឯង។ បញ្ហាគឺនៅត្រង់ថាត្រូវធ្វើឲ្យចិត្តស្ងប់ស្ងាត់។» Caroline Myss
- «ព្រំដែនដែលបែងចែកជីវិតពីសេចក្ដីស្លាប់ យ៉ាងច្រើនគ្រាន់តែមានលក្ខណៈជាស្រមោលនិងស្រអាប់ដែរ។ តើនរណានឹងអាចនិយាយបានថាទីណាដែលម្នាក់បញ្ចប់ ហើយទីណាដែលម្នាក់ទៀតចាប់ផ្ដើម ?» Edgar Allan Poe
- «ឡើងទៅខ្ពស់ងាយស្រួលច្រើនជាងចុះមកក្រោម។» Edgar Allan Poe
- «ជីវិតគឺជាបទពិសោធន៍។ អ្នកមិនអាចអោបក្រសោបគ្រប់យ៉ាងបាននោះឡើយ។» Sarah Addison Allen
- «ខ្ញុំសប្បាយចិត្តណាស់ដែលបានយកចិត្តទុកដាក់បានតិចតួចទៅលើដំបូន្មានល្អៗ។ បើខ្ញុំបានធ្វើតាមវា ខ្ញុំប្រហែលជាត្រូវបានជួយចេញផុតពីកំហុសដ៏មានតម្លៃមួយចំនួនរបស់ខ្ញុំមិនខាន។» Edna St. Vincent Millay
ដោយ៖ ស្រីពៅ