សុភាសិត​របស់​ទួរគី​ចំនួន​ ១២​ឃ្លា ដែល​អ្នក​គួរ​អាន​និង​ពិចារណា​



ទួរគី​មាន​សុភាសិត​មួយ​ឃ្លា​ពោល​ថា «ពាក្យ​ពិត​មិន​ត្រូវការ​សម្បថ​នោះ​ឡើយ។» បុគ្គល​មាន​បញ្ញា​មិន​ប្រើប្រាស់​សម្បថ​ដើម្បី​អូសទាញ​ភាគី​ម្ខាង​ទៀត​ឲ្យ​ជឿជាក់​ទៅលើ​អ្វី​ដែល​ខ្លួន​កំពុង​និយាយ​នោះ​ឡើយ។ នៅ​លើ​លោក​នេះ​គ្មាន​អ្វីមួយ​ដែល​អាច​យក​មក​កំណត់​ឲ្យ​ច្បាស់លាស់​ថា​ទៀង​បាន​ឡើយ។ បើ​ពាក្យ​របស់​អ្នក​ពិត​ជា​ពិត​មែន ចិត្ត​របស់​អ្នក​ពិត​ជា​ពិត​ដូច​អ្វី​ដែល​អ្នក​បាន​និយាយ​មែន នោះ​អ្នក​គួរតែ​ឲ្យ​ទង្វើ​របស់​អ្នក​ជា​អ្នក​បញ្ជាក់​ពី​ភាព​ពិត​របស់​វា​វិញ​ទៅ។ តាម​ពិត​ទៅ ការ​ពិត​មិនមែន​ងាយស្រួល​ដូច​អ្វី​ដែល​យើង​មើល​ឃើញ​នៅ​ខាងក្រៅ​នោះ​ទេ។

មនុស្ស​ខ្លះ​និយាយ​ចេញ​មក​ហាក់​ដូចជា​ពោរពេញ​ដោយ​ល្បិចកល​មិន​គួរឲ្យ​ទុកចិត្ត តែ​តាម​ពិត​ពួកគេ​បែរ​ជា​មនុស្ស​ដែល​ស្មោះត្រង់។ រីឯ​មនុស្ស​ខ្លះ​វិញ​និយាយ​ចេញ​មក ទង្វើ​ស្ដែង​ចេញ​មក​ហាក់​ដូចជា​គួរឲ្យ​ទុកចិត្ត​ណាស់ ក៏​ប៉ុន្តែ​នៅ​ក្នុង​ចិត្ត​បែរ​ជា​បង្កប់​នូវ​ចេតនា​មិន​ល្អ​ទៅវិញ។ មើល​ឃើញ​ពី​ចេតនា​ពិត​របស់​មនុស្ស​ម្នាក់ៗ​មិនមែន​គ្រាន់តែ​មើល​ទៅលើ​ពាក្យ​សម្ដី​និង​ទង្វើ​អាច​សម្រេច​បាន​នោះ​ឡើយ។ ហេតុនេះ​ហើយ​ទើប​បាន​ជា​ការ​ជួប​មនុស្ស​ដែល​មាន​ការ​យល់​ច្រឡំ​ចំពោះ​ខ្លួនឯង​គឺជា​រឿង​ធម្មជាតិ​របស់​លោក​នេះ​ទេ។ ចំណុច​នេះ​មិន​សំខាន់​នោះ​ទេ អ្វី​ដែល​សំខាន់​គឺ​នៅ​ពេល​អ្នក​ឃើញ​ចិត្ត​ខ្លួនឯង​ស្អាតស្អំ​គឺ​បាន​ហើយ។ ខាងក្រោម​នេះ​គឺជា​សុភាសិត​របស់​ទួរគី​ចំនួន​១២​ឃ្លា ដែល​អ្នក​គួរ​អាន​និង​ពិចារណា៖

) «សេចក្ដី​អត់ធ្មត់​គឺជា​គន្លឹះ​នៃ​ភាព​រីករាយ។»

) «ទាល់តែ​មាន​ការ​សាបព្រោះ​គ្រាប់​ពូជ​បើ​មិន​ដូច្នោះ​ទេ​វា​មិន​មាន​ការ​ប្រមូល​ផល​នោះ​ឡើយ។»

) «នៅ​លើ​លោក​នេះ​គ្មាន​នរណា​ម្នាក់​ដែល​មិន​មាន​ការ​ឈឺចាប់​នោះ​ទេ។»

) «​រាល់​ភាព​ល្អឥតខ្ចោះ​ទាំងអស់​គឺជា​ការ​រលាយ​សាបសូន្យ។»

) «គ្រប់​សំណាង​អាក្រក់​ទាំងអស់​គឺជា​ការ​ប្រឹក្សា។»

) «ភាព​ស្កប់ស្កល់​នៃ​បេះដូង​ប្រសើរ​ជាជាង​ទ្រព្យសម្បត្តិ។»

) «លុយ​បិទបាំង​ទោសកំហុស។»

) «ជាជាង​បើក​មាត់​របស់​អ្នក ចូរ​បើក​ភ្នែក​របស់​អ្នក​វិញ។»

) «ជន​ដែល​បាន​មើល​ឃើញ​សេចក្ដី​ស្លាប់ ផ្ដល់​ការ​អនុញ្ញាត​ដល់​ជំងឺ។»

១០) «ពាក្យ​ពិត​មិន​ត្រូវការ​សម្បថ​នោះ​ឡើយ។»

១១) «បើ​ទោះ​ជា​ពាក្យ​សម្ដី​គឺជា​ប្រាក់ តែ​ភាព​ស្ងៀមស្ងាត់​គឺជា​មាស។»

១២) «ការ​លំបាក​បង្រៀន​មនុស្ស។»

ដោយ៖ ស្រីពៅ

X
5s