សម្ដី ​​៩​ឃ្លា ​របស់​តារា​ហូលីវូដ Marilyn Monroe ដែលបង្ហាញពីការគិតឯកជនរបស់គាត់​



លោកស្រី Marilyn Monroe គឺជា​តារា​សម្ដែង​មួយ​រូប​ដែល​ស្ថិត​នៅ​ក្នុង​ចំណោម​ជា​តារា​ហូលីវូដ​ដ៏​ល្បីល្បាញ​បំផុត​មួយ។ លោកស្រីបាន​កើត​នៅ​ក្នុង​ឆ្នាំ​១៩២៦ និង​ត្រូវ​បាន​ចិញ្ចឹម​បីបាច់​នៅ​ក្នុង​ទីក្រុង Los Angeles។ លោកស្រី Marilyn Monroe បាន​ចំណាយ​ពេល​ភាគច្រើន​របស់​គាត់​អំឡុង​ពេល​កុមារភាព​នៅ​ក្នុង​អង្គការ​កុមារ​កំព្រា និង​បាន​រៀបការ​នៅ​អាយុ​ទើបតែ​១៦ឆ្នាំ។ បើ​ទោះ​ជា​ជីវិត​ជា​តារា​សម្ដែង​របស់​គាត់​ឡើង​ខ្ពស់​ត្រដែត​ក៏​ដោយ ប៉ុន្តែ​គាត់​មាន​បញ្ហា​នៅ​ក្នុង​ជីវិត​ឯកជន​រាប់មិនអស់ ប្រឈមមុខ​ជាមួយ​នឹង​ការ​ញៀន​ថ្នាំ ជំងឺ​ធ្លាក់​ទឹកចិត្ត និង​រោគ​ចិត្ត​រសាប់រសល់។ លោកស្រីធ្លាប់​បាន​រៀបការ​អស់​៣​ដង ដែល​២ដង​ចុងក្រោយ​ជាមួយ​តារា​បាល់បោះ Joe DiMaggio ត្រូវ​បាន​លែងលះ​នៅ​ឆ្នាំ​១៩៥៥ និង​ជាមួយ​អ្នក​និពន្ធ​រឿង​ល្ខោន​លោក Arthur Miller លែងលះ​ក្នុង​ឆ្នាំ​១៩៦១។

នៅ​ថ្ងៃ​ទី​៤ សីហា ឆ្នាំ​១៩៦២ លោកស្រី Monroe ក៏​ត្រូវ​បាន​គេ​រក​ឃើញ​ថា​ស្លាប់​ដោយសារ​ទទួលទាន​ថ្នាំ​ប្រភេទ​ម្យ៉ាង​ហៅថា Barbiturate លើស​កម្រិត នៅ​ក្នុង​វ័យ​ទើបតែ​៣៦ឆ្នាំ។ ទោះជាយ៉ាងណា ជាង​កន្លះ​សតវត្សរិ៍ក្រោយ​មក គាត់​នៅ​តែ​ជា​និមិត្តរូប​ដ៏​ធំ​មួយ​នៅ​ក្នុង​វប្បធម៌​ពេញ​និយម។ ខាងក្រោម​នេះ​គឺជា​សម្ដី​ចំនួន​៩​ឃ្លា​របស់​លោកស្រី Monroe ដែល​អាច​ឲ្យ​អ្នក​បាន​ស្វែងយល់​ពី​ការ​គិត​បែប​ឯកជន​របស់​គាត់៖

  1. «ស្ត្រី​ដែល​ស្វែងរក​ភាពរ​ស្មើភាព​គ្នា​ជាមួយ​បុរស មិនទាន់មាន​មហិច្ឆតា។»
  2.  «បើ​ខ្ញុំ​សង្កេត​មើល​គ្រប់​ច្បាប់​ទម្លាប់​ទាំងអស់ ខ្ញុំ​នឹង​មិន​អាច​ធ្វើអ្វី​បាន​នោះ​ឡើយ។»
  3. «មក​ទល់​ពេល​នេះ សោកសៅ​ពេល​ឯកា​ម្នាក់ឯង​ប្រសើរ​ជាង​សោកសៅ​នៅ​ពេល​នៅ​ជាមួយ​នរណា​ម្នាក់។»
  4. «សុបិន​ក្លាយ​ជា​តារា​សម្ដែង​គួរឲ្យ​រំភើប​ចិត្ត​ជាង​បាន​ក្លាយ​ជា​តារា​សម្ដែង​មួយ​រូប។»
  5. «តារា​សម្ដែង​មិនមែន​ជា​ម៉ាស៊ីន​នោះ​ទេ ប៉ុន្តែ​ពួកគេ​ចាត់​ទុក​អ្នក​ដូចជា​ម៉ាស៊ីន។ គឺជា​ម៉ាស៊ីន​លុយ។»
  6. «មាន​ពេល​ខ្លះ​ខ្ញុំ​មាន​អារម្មណ៍​ថា​ជីវិត​របស់​ខ្ញុំ​គឺជា​ការ​បដិសេធ​ដ៏​ធំ​មួយ។»
  7.  «ភាព​ល្បីល្បាញ​មិន​បំពេញ​អ្នក​នោះ​ទេ។ វា​ធ្វើ​ឲ្យ​អ្នក​កក់ក្ដៅ​បន្តិច ប៉ុន្តែ​ភាព​កក់ក្ដៅ​នោះ​គ្រាន់តែ​បណ្ដោះអាសន្ន​តែ​ប៉ុណ្ណោះ។»
  8. «ភាព​ល្អឥតខ្ចោះ​គឺជា​ភាព​ស្រស់​ស្អាត ភាព​ឆ្កួត​ឡប់​គឺជា​ប្រាជ្ញា ហើយ​ការ​ដែល​គួរឲ្យ​អស់​សំណើច​ជា​ខ្លាំង​ប្រសើរ​ជាង​ការ​ដែល​គួរឲ្យ​ធុញទ្រាន់​ជា​ខ្លាំង។»
  9. «តើ​ធ្វើ​ជា Marilyn Monroe មាន​អ្វី​ល្អ​ទៅ ? ហេតុអ្វី​បាន​ជា​ខ្ញុំ​មិន​អាច​ធ្វើ​ត្រឹមតែ​ជា​ស្ត្រី​ធម្មតា​ម្នាក់?»

    ដោយ៖ ស្រីពៅ
X
5s