គតិបណ្ឌិតចំនួន ១០ឃ្លា ដែលត្រូវបានដកស្រង់ចេញពីការបង្រៀនដ៏កំពូលរបស់តៅនិងព្រះពុទ្ធ
ថ្ងៃនេះយើងបានចងក្រងនូវគតិបណ្ឌិតចំនួន ១០ឃ្លា ដែលត្រូវបានដកស្រង់ចេញពីការបង្រៀនដ៏កំពូលរបស់តៅនិងរបស់ព្រះពុទ្ធ៖
- «នៅចុងបញ្ចប់ រតនសម្បត្តិត្រូវបានបាត់បង់ដោយមនុស្សដែលជាប់ជំពាក់ និងត្រូវបានទទួលបានដោយមនុស្សដែលបានប្រលែងចោល»។
- «នៅក្នុងការប្រឈមមុខគ្នារវាងចរន្តទឹកនិងដុំថ្ម ចរន្តទឹកតែងតែឈ្នះជានិច្ច មិនមែនតាមរយៈកម្លាំងនោះទេ តែគឺការតស៊ូព្យាយាម។»
- «ចិត្តរបស់បុគ្គលដែលល្អឥតខ្ចោះប្រៀបបានទៅនឹងកញ្ចក់មួយ។ វាមិនតោងអ្វីមួយជាប់។ វាមិនរំពឹងទុកអ្វី។ ចំណាំងផ្លាតមិនអោបក្រសោបទុកនោះឡើយ។»
- «គ្រប់អ្វីដែលពិបាកទាំងអស់មានដើមកំណើតរបស់វានៅក្នុងអ្វីដែលងាយស្រួល រីឯអ្វីដែលអស្ចារ្យមានដើមកំណើតនៅក្នុងអ្វីដែលតូចតាច។»
- «ចូរមានសតិប្រុងប្រយ័ត្នទៅលើចេតនា។ ចេតនាគឺជាគ្រាប់ពូជដែលបង្កើតអនាគតរបស់យើង។»
- «មិនមានភ្លើងណាប្រៀបបានទៅនឹងភាពលោភលន់។ មិនមានជំងឺណាប្រៀបបានទៅនឹងការស្រេកឃ្លានរបស់បេះដូង។ ក៏មិនមានភាពរីករាយណាប្រៀបបានទៅនឹងភាពរីករាយនៃសេរីភាពនោះដែរ។»
- «ប្រលែងចោលនូវកំហឹង។ ប្រលែងចោលនូវមោទកភាព។ នៅពេលដែលអ្នកមិនត្រូវបានប៉ះទង្គិចដោយអ្វីមួយ អ្នកនឹងឆ្លងរំលងសេចក្ដីទុក្ខសោកសៅ។»
- «ចូរហ្វឹកហាត់ចិត្តរបស់អ្នកឲ្យចេះមើលឃើញសេចក្ដីល្អនៅក្នុងអ្វីៗគ្រប់យ៉ាង។»
- «អ្នកនឹងបាត់បង់តែអ្វីដែលអ្នកអោបក្រសោបតែប៉ុណ្ណោះ។»
- «បើអ្នកស្វែងរកអ្នកដទៃដើម្បីភាពពេញលេញ អ្នកនឹងគ្មានថ្ងៃអាចពេញលេញពិតប្រាកដនោះឡើយ។»
ដោយ៖ ស្រីពៅ