​គតិបណ្ឌិត​ចំនួន​ ១៣​ឃ្លា ដែល​អាច​នាំ​អ្នក​ឲ្យ​ស្គាល់​ពី​ធម្មជាតិ​ពិត​របស់​ខ្លួនឯង​​



ខាងក្រោម​នេះ​គឺជា​គតិ​​ដែល​ប្រកប​ដោយ​គតិបណ្ឌិត​ចំនួន​ ១៣​ឃ្លា ដែល​អាច​នាំ​អ្នក​ឲ្យ​ស្គាល់​ពី​ធម្មជាតិ​ពិត​របស់​ខ្លួនឯង​៖

  1. «ចូរ​ប្រុងប្រយ័ត្ន​បាត់បង់​ខ្លឹមសារ​ដោយ​ចាប់​កាន់​ស្រមោល។»
  2. «បើ​អ្នក​កាន់តែ​ច្របាច់ អ្នក​នឹង​កាន់តែ​មាន​តិច​ជាង​មុន។»
  3.  «ផ្លូវ​ដ៏​អស្ចារ្យ​មិន​ពិបាក​សម្រាប់​មនុស្ស​ដែល​មិន​មាន​ចំណង់ចំណូលចិត្ត​នោះ​ឡើយ។»
  4.  «នៅ​ពេល​ស្បែកជើង​សម​ល្មម ជើង​ត្រូវ​បានបំ​ភ្លេចចោល។»
  5. «ភាព​សុខ​ស្ងប់​គឺជា​ការ​សម្រេច​បាន​ដ៏​ខ្ពស់​បំផុត​នៃ​ខ្លួនឯង។»
  6. «ទឹក​ដែល​បរិសុទ្ធ​ពេក​មិន​មាន​ត្រី​នោះ​ឡើយ។»
  7. «អ្វី​ដែល​អ្នក​ធ្វើ​ជា​កម្មសិទ្ធិ​ទៅលើ​វា អ្នក​នឹង​បាត់បង់​វា។»
  8. «Zen​ប្រៀប​បាន​ទៅ​នឹង​ការ​ស្វែងរក​វ៉ែនតា​ដែល​កំពុងតែ​ស្ថិត​នៅ​លើ​ច្រមុះ​របស់​អ្នក​ស្រាប់ហើយ​ដូច្នោះ។»
  9. «បុគ្គល​ដែល​សាប​គ្រាប់​ពូជ​នូវ​ការ​គិត នឹង​ទទួល​ផល​នូវ​ព្រហ្មលិខិត។»
  10.  «វា​មិន​មាន​នូវ​ការ​ចាប់ផ្ដើម​និង​ទី​បញ្ចប់​នៃ​ពេលវេលា​នោះ​ឡើយ។ វា​មាន​តែ​ទស្សន​របស់​អ្នក​ទៅលើ​ពេលវេលា​ប៉ុណ្ណោះ។»
  11. «នៅ​ពេល​អ្នក​បាន​ឆ្ពោះ​ទៅ​ដល់​ការ​យល់ដឹង សូម្បីតែ​​ពាក្យមួយម៉ាត់​ក៏​ច្រើន​សម្រាប់​អ្នក​ដែរ។»
  12. «បក្សី​ដែល​ស្រស់​ស្អាត​ត្រូវ​បាន​គេ​ឃុំ​ក្នុង​ទ្រុង។»
  13. «នៅ​ពេល​អ្នក​ត្រូវ​បាន​បំភ័ន្ត​និង​ពោរពេញ​ទៅ​ដោយ​ការ​សង្ស័យ បើ​ទោះ​ជា​សៀវភៅ​នៃ​គម្ពីរ​មួយ​ពាន់​ក្បាល​ក៏​មិន​គ្រប់គ្រាន់​ដែរ។»

    ដោយ៖ ស្រីពៅ
X
5s