ក្រុមហ៊ុនធំ២បោះទុនជាង៤៤លានដុល្លារបង្កើតរោងចក្រនៅកំពង់ស្ពឺ
តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុនចំនួនពី ក្រុមហ៊ុន Ultraspower Technology Battery Co.,Ltd និងក្រុមហ៊ុន Zhong Yongxin (Cambodia) Co.,Ltd លើសំណើបង្កើតរោងចក្រ ផលិតអាគុយស្ងួត និងរោងចក្រផលិតគ្រឿងបង្គុំអាគុយសង្ងួត ក្នុងទំហំទុនវិនិយោគ ៤៦,៦លានដុល្លាអាមេរិក មានទីតាំងស្ថិតនៅ ខេត្តកំពង់ស្ពឺ អាចបង្កើតការងារជូនប្រជាជនចំនួន ៩៩០កន្លែអ ត្រូវបាន គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញ វិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ។
ក្រុមហ៊ុន “Ultraspower Technology Battery Co.,Ltd”: គម្រោងបង្កើតរោងចក្រផលិតអាគុយស្ងួត, មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស អាល់ត្រាផៅវ័រ ថេកណឡជី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ២១,៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៦០០កន្លែង។
ក្រុមហ៊ុន “Zhong Yongxin (Cambodia) Co.,Ltd”: គម្រោងបង្កើតរោងចក្រផលិតគ្រឿងបង្គុំអាគុយស្ងួត (បន្ទះលោហ:សំណ និងបន្ទះជ័រ), មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស អាល់ត្រាផៅវ័រ ថេកណឡជី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ២៥,១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣៩០កន្លែង៕
ដោយ៖ ជួប ស្រីរ័ត្ន