សម្ដី​​ទាំង​ ៩​ឃ្លា របស់កវីនិពន្ធ Alice Walker ដែល​បាន​បង្ហាញ​ពី​ទស្សន​អប់រំ​ចំពោះ​ជីវិត​



ជា​កវី​និពន្ធ​ប្រលោមលោក​ជនជាតិ​អាហ្វ្រិក​អាមេរិក​មួយ​រូបគឺលោកស្រី Alice Walker ត្រូវ​បាន​គេ​ស្គាល់​ច្រើន​តាមរយៈ​ប្រលោមលោក​ក្នុង​ឆ្នាំ​១៩៨២​ ​ដែល​មាន​ចំណងជើង​ថា The Color Purple។ ស្នាដៃ​មួយ​នេះ​ក៏​បាន​ធ្វើឲ្យ​រូបលោក​ស្រីទទួល​បាន​ពានរង្វាន់ Pulitzer Prize for Fiction នា​ឆ្នាំ​បន្ទាប់ និង​ថែមទាំង​ត្រូវ​បាន​​អ្នក​ដឹកនាំ​រឿង​លោក Steven Spielberg យក​សាច់រឿង​នៅ​ក្នុង​សៀវភៅ​នេះ​ទៅ​ធ្វើ​ជា​លំនាំ​រឿង​ខ្សែ​ភាពយន្ត។ ក្រៅ​ពី​នេះ​លោកស្រី​ក៏​ត្រូវ​បាន​គេ​ស្គាល់​ជា​កវី​កំណាព្យ​និង​ជា​សកម្មជន​មួយ​រូប​ផង​ដែរ។ ខាងក្រោម​នេះ​គឺជា​សម្ដី​ដកស្រង់​ចំនួន​៩​ឃ្លា ដែល​បាន​បង្ហាញ​ពី​ទស្សន​របស់​លោកស្រី​ចំពោះ​ជីវិត៖

) «តើ​អ្នក​ដឹង​ទេ​ថា​តើ​សេចក្ដី​ស្រឡាញ់​ធំធេង​ប៉ុណ្ណា? សេចក្ដី​ស្រឡាញ់​ធំធេង​ណាស់។ សេចក្ដី​ស្រឡាញ់​អាច​ដាក់​ចូល​កំហឹង ហើយ​ថែមទាំង​អាច​ដាក់​ចូល​ការ​ស្អប់​បាន​ទៀត​ផង។»

) «កុំ​រំពឹង​ទុក​អ្វី​ទាំងអស់។ ចូរ​រស់នៅ​យ៉ាង​សន្សំសំចៃ​បំផុត​សម្រាប់​ការ​ភ្ញាក់ផ្អើល។»

) «នៅ​ក្នុង​ធម្មជាតិ គ្មាន​អ្វី​ដែល​មិន​ល្អឥតខ្ចោះ​នោះ​ទេ​ហើយ​អ្វីៗ​សុទ្ធតែ​ល្អឥតខ្ចោះ​ទាំងអស់។ ដើមឈើ​អាច​វៀច និង​កាច់​កោង​យ៉ាង​ចម្លែក ហើយ​ពួកវា​នៅ​តែ​ស្រស់​ស្អាត។»

) «សត្វ​នៃ​ពិភពលោក​នេះ​មាន​អត្ថិភាព​មក​ដោយ​មាន​មូលហេតុ​របស់​ពួកវា។ ពួក​វា​មិនមែន​ត្រូវ​បាន​បង្កើត​ឡើង​មក​សម្រាប់​មនុស្ស​ដូចគ្នា​ទៅ​នឹង​មនុស្ស​ស្បែក​ខ្មៅ​មិន​ត្រូវ​បាន​បង្កើត​ឡើង​មក​សម្រាប់​មនុស្ស​ស្បែក​ស ឬ​ក៏​ស្ត្រី​ត្រូវ​បាន​បង្កើត​ឡើង​សម្រាប់​បុរស​នោះ​ដែរ។»

) «ខ្ញុំ​ស្រឡាញ់​ពិភពលោក​ធម្មជាតិ។ វា​មាន​កំណើត​ចេញ​មក​ពី​វប្បធម៌​របស់​ខ្ញុំ ដែល​ត្រូវ​បាន​កើត​ចេញ​មក​ពី​មនុស្ស​ដែល​ត្រូវ​បាន​គេ​យក​ធ្វើ​ជា​ទាសករ។»

) «នេះ​គឺជា​ភព​ដ៏​អស្ចារ្យ​មួយ ហើយ​វា​ត្រូវ​បាន​បំផ្លាញ​ទាំងស្រុង​ដោយ​មនុស្ស​ដែល​មាន​លុយ​និង​អំណាច​ច្រើន​ពេក​តែ​គ្មាន​សេចក្ដី​មេត្តា​ទាល់តែ​សោះ។»

) «ភាព​ល្បីល្បាញ​ធ្វើឲ្យ​ខ្ញុំ​ហត់នឿយ​ណាស់។»

) «វា​ជា​រឿង​សំខាន់​ក្នុង​ការ​ចងចាំ​ខ្លួនឯង។»

) «ការ​ពិត​គឺ​ថា​នៅ​ពេល​អ្នក​ធ្វើ​អ្វីមួយ​ដែល​ចេញ​ពី​បេះដូង​របស់​អ្នក អ្នក​នឹង​បន្សល់​ទុក​នូវ​ស្នាម​បេះដូង។»

ដោយ៖ ស្រីពៅ

X
5s