សុភាសិត​​ជប៉ុន​​ ១៣​ឃ្លា ដែល​អាច​ឲ្យ​អ្នក​មើល​ឃើញ​ចូល​ទៅ​កាន់​ស្រទាប់​មួយ​ទៀត​ពី​ការ​ពិត​នៃ​ជីវិត​នេះ​



ថ្ងៃនេះ​យើង​បាន​ចងក្រង​នូវ​សុភាសិត​របស់​ជនជាតិ​ជប៉ុន​ចំនួន ​១៣​ឃ្លា ដែល​អាច​ឲ្យ​អ្នក​មើល​ឃើញ​ចូល​ទៅ​កាន់​ស្រទាប់​មួយ​ទៀត​ពី​ការ​ពិត​នៃ​ជីវិត​នេះ៖

) «អ្នក​មាន​ទ្រព្យ​ស្ដុកស្ដម្ភ​មាន​កង្វល់​ច្រើន។»

) «សេចក្ដី​អត់ធ្មត់​មាន​រសជាតិ​ល្វីង​តែ​ផ្លែផ្កា​របស់​វា​មាន​រសជាតិ​ផ្អែម។»

) «ស៊ុត​និង​ការ​សម្បស្បែ​ងាយ​នឹង​បែកបាក់​ដូចគ្នា។»

) «ភ្នែក​និយាយ​បាន​ច្រើន​ដូច​នឹង​មាត់​ដែរ។»

) « គ្រូទាយ​ក៏​មិន​ដឹង​ពី​ភ័ព្វ​សំណាង​របស់​គាត់​ដែរ។»

) «ភាព​សោកសៅ​ពី​ការ​លា​គ្នា​និង​ការ​ឈឺចាប់​ពី​ការ​បែកបាក់​គ្នា​គឺជា​រឿង​ធម្មជាតិ​នៃ​លោក​នេះ។»

) «នៅ​ក្នុង​ការ​លំបាក​មាន​នូវ​ការ​ប្រទានពរ។»

) «សូម្បីតែ​ជា​ឱសថ​ក៏​ដោយ បើ​សិន​ប្រើប្រាស់​ហួសហេតុ​នឹង​ក្លាយ​ជា​ថ្នាំពុល។»

) «រោម​ភ្នែក បើ​ទោះ​ជា​នៅ​ជិត ក៏​មិន​អាច​ឃើញ​វា​បាន​ដែរ។»

១០) «យក​ផល​ចំណេញ​ពី​ការ​បាត់បង់​របស់​អ្នក។»

១១) «ផ្លូវ​ដែល​ត្រូវ​បាន​គេ​ចូលចិត្ត​ដើរ​ជាង នាំ​ទៅ​រក​ការ​ខ្ទេច​ហិនហោច។»

១២) «មនុស្ស​ដែល​ខ្ពង់ខ្ពស់​ក៏​នៅ​មាន​មនុស្ស​ដែល​នៅ​ពី​លើ​ពួកគេ។»

១៣) «នៅ​ពេល​ចាស់​ទៅ បុគ្គល​ម្នាក់​នឹង​រក​ឃើញ​ថា​វា​ជា​ការ​លំបាក​ក្នុង​ការ​ដើរ​តាម​ពិភពលោក។»

ដោយ៖ ស្រីពៅ

X
5s