សុភាសិត​ចម្រុះ​ជាតិសាសន៍​​ទាំង ១២​ឃ្លា ដែល​អាច​មាន​ប្រយោជន៍​នៅក្នុង​ជីវិត​អ្នក​



ខាងក្រោម​នេះ​គឺជា​សុភាសិត​ចម្រុះ​ជាតិសាសន៍​ចំនួន ​១២​ឃ្លា ដែល​អាច​នឹង​ក្លាយ​ជា​ពាក្យ​អប់រំ​ដ៏​មាន​ប្រយោជន៍​នៅ​ថ្ងៃ​ណាមួយ​ក្នុង​ជីវិត​អ្នក៖

  1. «ឆ្មា​នឹង​ធ្ងន់​បើ​វា​ត្រូវ​បាន​បី​ជាប់​រហូត។» សុភាសិត​អៀរឡង់
  2. «អាក្រក់​និង​ល្អ​វេញ​ត្របាញ់​ជាប់​គ្នា​ប្រៀប​ដូច​នឹង​ខ្សែ​ពួរ។» សុភាសិត​ជប៉ុន
  3. «ឲ្យ​ដំបូន្មាន​ហើយ​ផ្ដល់​ប្រឹក្សា​ដល់​គាត់។ បើ​គាត់​មិន​ស្ដាប់ ចូរ​បណ្ដោយ​ឲ្យ​ការ​លំបាក​បង្រៀន​គាត់​ចុះ។» សុភាសិត​អេត្យូពី
  4. «ឡើង​កាន់តែ​ខ្ពស់ ចុះ​កាន់តែ​ទាប។» សុភាសិត​បារាំង
  5. «អ្នក​ក្រ​មាន​បញ្ហា​របស់​ពួកគេ ឯ​អ្នក​មាន​ក៏​មាន​បញ្ហា​របស់​ពួកគេ​ដែរ។» សុភាសិត​ម៉ាល់តា
  6. «គ្រប់​ចម្លើយ​ទាំងអស់​អាច​នាំ​ទៅ​រក​សំណួរ​ថ្មី​មួយ​ទៀត។» សុភាសិត​ជ្វីស
  7. «អំពើ​សប្បុរស​បិទបាំង​អំពើ​បាប​ច្រើន។» សុភាសិត​ជ្វីស
  8. «ការ​សម្ងាត់​ប្រៀប​បាន​ទៅ​នឹង​កូន​ព្រាប នៅ​ពេល​វា​ចាកចេញ​ពី​ដៃ​របស់​ខ្ញុំ វា​នឹង​មាន​ស្លាប​ហោះហើរ។» សុភាសិត​អារ៉ាប៊ីសាអ៊ូឌីត
  9. «ធ្វើ​ជា​ឆ្កែ​ដែល​មាន​សេរីភាព​ប្រសើរ​ជាង​តោ​ដែល​ត្រូវ​បាន​គេ​ដាក់​ទ្រុង។» សុភាសិត​អារ៉ាប៊ីសាអ៊ូឌីត
  10. «សត្វ​ឥន្ទ្រីយ៍​ដែល​មាន​បញ្ញា​លាក់​ក្រញាំ​របស់​វា។» សុភាសិត​ជប៉ុន
  11. «ក្បាល​ដែល​ត្រជាក់​និង​ម្រាមជើង​ដែល​កក់ក្ដៅ​គឺជា​មូលហេតុ​នៃ​ជីវិត​យូរ​អង្វែង។» សុភាសិត​ជប៉ុន
  12. «សត្វ​ល្អិត​ដែល​រស់នៅ​ក្នុង​រដូវ​ក្ដៅ​មិន​ដឹង​ពី​ទឹកកក​នោះ​ឡើយ។» សុភាសិត​ជប៉ុន

    ដោយ៖ ស្រីពៅ
X
5s