កម្រង​ទស្សន​ដ៏​មាន​ខ្លឹមសារ​ស៊ីជម្រៅចំនួន ​៨​ឃ្លា​ ដែល​អ្នក​គួរ​អាន​និង​គិត​ពិចារណា​​



ថ្ងៃនេះ​យើង​បាន​ដកស្រង់​នូវ​កម្រង​ទស្សន​ដ៏​មាន​ខ្លឹមសារ​ស៊ីជម្រៅ ដែល​អ្នក​គួរ​អាន​និង​គិត​ពិចារណា​ចំនួន​ ៨​ឃ្លា​ ដូច​ខាងក្រោម៖

  1. «ចិត្ត​ដែល​ស្ងប់ស្ងាត់​គឺជា​អាវុធ​ដ៏​វិសេសវិសាល​បំផុត​ក្នុង​ការ​ប្រឈមមុខ​ទៅ​នឹង​ការ​លំបាក​។» Bryant McGill
  2. «ពាក្យ​គឺជា​ផ្សែង​អាប់​ដែល​បុគ្គល​ម្នាក់​ត្រូវ​មើល​ឃើញ​ឲ្យ​ធ្លុះ។» សុភាសិតZen
  3. «ប្រៀប​ដូច​ទៅ​នឹង​កែវ​នេះ​ដូច្នោះ អ្នក​ពោរពេញ​ទៅ​ដោយ​ទស្សន​របស់​អ្នក​និង​ការ​ទាយ​ស្មាន​របស់​អ្នក។ តើ​ខ្ញុំ​អាច​បង្ហាញ​អ្នក​នូវ​បញ្ញា​បាន​យ៉ាង​ដូចម្ដេច​ទាល់តែ​អ្នក​ធ្វើឲ្យ​កែវ​របស់​អ្នក​ទទេ​សិន ?» Nyogen Senzaki
  4. «សន្ដាន​ចិត្ត​ល្អ​ចាប់ផ្ដើម​ជាមួយ​នឹង​ការ​យល់​ថា​ពួក​យើង​ទាំងអស់​គ្នា​សុទ្ធតែ​មាន​ទុក្ខ។» Charles F. Glassman
  5.  «ហេតុអ្វី​ក៏​អ្នក​ស្វែងរក​ការ​ពិត​នៅ​ទី​ដ៏​សែន​ឆ្ងាយ ? ចូរ​ស្វែងរក​នូវ​ការ​ក្លែង​បន្លំ​និង​ការ​ពិត​នៅ​ក្នុង​បាត​ជម្រៅ​នៃ​បេះដូង​របស់​អ្នក។» Ryokan
  6. «ជម្លោះ​មិន​អាច​កើត​មាន​ឡើង​ដោយ​មិន​មាន​ការ​ចូលរួម​ពី​អ្នក​បាន​ឡើយ។» Wayne Dyer
  7. «វា​តែងតែ​មាន​នូវ​រឿងរ៉ាវ​មួយ​នៅ​ពី​ក្រោយ​មនុស្ស​គ្រប់រូប។ វា​តែងតែ​មាន​នូវ​មូលហេតុ​ដែល​ធ្វើឲ្យ​ពួកគេ​គឺជា​ពួកគេ។ ចូរ​គិត​អំពី​វា​មុន​ពេល​អ្នក​វាយតម្លៃ​នរណា​ម្នាក់។» Ziad K. Abdelnour
  8. «ប្រៀប​ដូច​ទៅ​នឹង​ដុំ​ថ្ម​ដ៏​រឹង​មួយ​ដុំ​ដែល​មិន​ត្រូវ​បាន​រង្គោះរង្គើ​ដោយ​ខ្យល់​ព្យុះ ដូចគ្នា​ដែរ​បុគ្គល​មាន​បញ្ញា​មិន​ត្រូវ​បាន​រង​ឥទ្ធិពល​ដោយ​ការ​សរសើរ​ឬ​ការ​បន្ទោស​បង្អាប់​នោះ​ឡើយ។» ព្រះ​សម្មាសម្ពុទ្ធ

    ដោយ៖ ស្រីពៅ
X
5s