ទស្សនចំនួន ១០ឃ្លា ពីបុគ្គលដែលមានគតិខ្ពង់ខ្ពស់ ដែលអ្នកគួរអាន
Carl Jung គ្រូពេទ្យចិត្តសាស្ត្រដ៏ល្បីមួយរូបរបស់ស្វីសបាននិយាយថា «នាំមនុស្សប្រក្រតីមកឲ្យខ្ញុំ ហើយខ្ញុំនឹងព្យាបាលបុគ្គលម្នាក់នោះឲ្យអ្នក។» អត្ថន័យដែលគាត់បានបង្កប់នៅក្នុងឃ្លានេះគឺចង់ចង្អុលបង្ហាញថា នៅក្នុងគ្រប់មនុស្សម្នាក់ៗដែលគិតថាខ្លួនឯងប្រក្រតីទាំងនោះ គឺសុទ្ធតែមានមនុស្សដែលមិនប្រក្រតីនៅបង្កប់ខាងក្នុងមនុស្សដែលប្រក្រតីនេះដែរ។ មនុស្សណាក៏ដោយ លើកលែងតែបុគ្គលដែលបានមើលធ្លុះពីសច្ចធម៌នៃជីវិតនិងបានត្រាស់ដឹងជាព្រះសម្មាសម្ពុទ្ធ ពុំនោះទេក្រៅពីនេះសុទ្ធតែជាមនុស្សដែលមិនប្រក្រតីទាំងអស់។
មនុស្សយើងតែងតែធ្លាប់គិតថាទាល់តែមនុស្សដែលបាត់បង់សតិខ្លាំង នោះទើបហៅថាមនុស្សមិនប្រក្រតី ឬមនុស្សឆ្កួត។ តែតាមការពិតទៅ នៅខាងក្នុងខ្លួនយើងម្នាក់ៗក៏មានបង្កប់នូវមនុស្សដែលមិនប្រក្រតីនៅបង្កប់យ៉ាងជ្រៅក្នុងខ្លួនយើងដែរ។ ដូចទៅនឹងអ្វីៗដែលចាំងចំពន្លឺថ្ងៃជះនូវស្រមោលដូច្នោះ មនុស្សយើងមានពន្លឺនិងភាពងងឹត មានសេចក្ដីល្អនិងសេចក្ដីអាក្រក់ មានព្រះចន្ទនិងព្រះអាទិត្យរួមជាមួយគ្នា ទើបបង្កើតជាមនុស្សពេញលេញ។ មនុស្សយើងមិនថាមើលទៅហាក់ដូចជាសតិមានលំនឹងប៉ុណ្ណា វៃឆ្លាតចេះដឹងប៉ុណ្ណា ក៏នៅតែមានបញ្ហាផ្លូវចិត្តដែលនៅបង្កប់ជ្រៅនៅក្នុងចិត្តវិញ្ញាណរបស់ពួកគេដែរ។ ដូច្នេះហើយទើបបានជាលោក Carl Jung និយាយថា នាំមនុស្សប្រក្រតីឲ្យគាត់ ហើយគាត់នឹងព្យាបាលមនុស្សនោះឲ្យអ្នកមើល។
ខាងក្រោមនេះគឺជាទស្សនចំនួន១០ឃ្លាពីបុគ្គលដែលមានគតិខ្ពង់ខ្ពស់ ដែលអ្នកគួរអាន៖
១) «កុំរង់ចាំអ្នកដឹកនាំ។ ចូរធ្វើវាតែឯង ពីម្នាក់ទៅម្នាក់។» Mother Teresa
២) «កុំមានអារម្មណ៍ថាឯកា ចក្រវាលទាំងមូលស្ថិតនៅក្នុងខ្លួនអ្នក។» Rumi
៣) «ខ្ញុំនៅជិតពេករហូតធ្វើឲ្យខ្ញុំមើលទៅហាក់ដូចជានៅឆ្ងាយ។ លាយបញ្ចូលជាមួយអ្នកទាំងស្រុងពេករហូតធ្វើឲ្យខ្ញុំហាក់ដូចជានៅដាច់ដោយឡែកពីអ្នក។ នៅកណ្ដាលវាលពេករហូតធ្វើឲ្យខ្ញុំហាក់ដូចជាបំបាំងខ្លួន។ ស្ងប់ស្ងាត់ពេក ពីព្រោះតែខ្ញុំកំពុងតែនិយាយជាមួយអ្នកឥតឈប់ឈរ។» Rumi
៤) «ភាពស្ងប់ស្ងាត់គឺជាភាសារបស់ព្រះ ក្រៅពីនោះសុទ្ធតែជាការបកប្រែមិនបានល្អ។» Rumi
៥) «សេចក្ដីទុក្ខវេទនាគឺជាគ្រូដ៏អស្ចារ្យមួយ។» Ryan Hall
៦) «នៅក្នុងភាពច្របូកច្របល់គឺជាចក្រវាល នៅក្នុងភាពចលាចលទាំងអស់គឺជាភាពមានរបៀបយ៉ាងសម្ងាត់មួយ។» Carl Jung
៧) «នាំមនុស្សប្រក្រតីមកឲ្យខ្ញុំ ហើយខ្ញុំនឹងព្យាបាលបុគ្គលម្នាក់នោះឲ្យអ្នក។» Carl Jung
៨) «តើមាននរណាដែលបានយល់ដឹងយ៉ាងពេញលេញថាប្រវត្តិសាស្ត្រមិនមែនមាននៅក្នុងសៀវភៅដែលក្រាស់នោះទេប៉ុន្តែគឺស្ថិតនៅក្នុងឈាមរបស់យើង ?» Carl Jung
៩) «ខ្ញុំអាចទ្រាំទ្រជាមួយការឈឺចាប់ណាបានទាំងអស់ឲ្យតែវាមានអត្ថន័យ។» Haruki Murakam
១០) «ការឈឺចាប់បង់ថ្លៃចំណាយទៅលើចំណូលនៃរបស់ដែលមានតម្លៃនីមួយៗ។» William Shakespeare
ដោយ៖ ស្រីពៅ